មនុស្ស​ខ្លះ​ចូល​មក​ដើម្បី​ផ្ដល់​មេរៀន​យើង ហើយ​ក៏​ចាកចេញ​ (សម្រាប់​អ្នក​​​​ខូច​ចិត្ត​ព្រោះ​គេ​បោះបង់)

  • 2018-05-22 07:47:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ខ្លះ​ចូល​មក​ដើម្បី​ផ្ដល់​មេរៀន​ឲ្យ​យើង ហើយ​ក៏​ចាកចេញ

“អ្នក​ដែល​ចាកចេញ​ពី​ជីវិត​អ្នក” មិន​បាន​ធ្វើ​ឲ្យ​អ្នក​ខាត​បង់​អ្វី​ទេ បើ​សិន​មនុស្ស​ម្នាក់​នោះ​តែង​ធ្វើ​ឲ្យ​អ្នក​ស្ត្រេស ឈឺក្បាល និង​ឈឺចាប់។ ការ​ដែល​គេ​ចាកចេញ​ពី​ជីវិត​អ្នក ការ​ពិត​គឺ​ជា​រឿង​ល្អ​​ព្រោះ៖

  • អ្នក​ខ្លះ​ចូល​​មក​ក្នុង​ជីវិត​យើង តែ​មួយ​រយៈពេល ដោយ​​ហេតុផល​ណា​មួយ ហើយ​ក៏​ត្រូវ​​អស់​​កម្មពៀរ​ជាមួយ​គ្នា​ អ្នក​ខ្លះ​ចូល​មក​ដើម្បី​ផ្ដល់​​ជា​មេរៀន​ឲ្យ​យើង ហើយ​ក៏​ត្រូវ​ចាក​ចេញ។

  • ពេល​ខ្លះ​យើង​ត្រូវ​បាត់​បង់​នរណា​ម្នាក់ ដើម្បី​ត្រលប់​មក​ក្លាយ​ជា​​ខ្លួន​ឯង​ពី​មុន​វិញ ត្រូវ​បាត់បង់​នរណា​ម្នាក់ ដើម្បី​មាន​កន្លែង​សម្រាប់​មនុស្ស​ដែល​ពិត​ប្រាកដ​ជាមួយ​យើង។

  • ការ​បាត់បង់​នរណា​ម្នាក់ គឺ​ជា​ចំណែក​មួយ​ដែល​ធ្វើ​ឲ្យ​យើង​កាន់​តែ​ធំ​ដឹង​ក្ដី។ ពេល​ខ្លះ​ មនុស្ស​ដែល​យើង​ត្រូវ​ការ​ក្នុង​ជីវិត គេ​អាច​នឹង​មិនមែន​គូ​របស់​យើង។ ជាជាង​ទៅ​ចាប់​អារម្មណ៍​មនុស្ស​ដែល​ដើរ​ចេញ​ទៅ គួរ​សាកល្បង​ចាប់​អារម្មណ៍​មនុស្ស​ដែល​នៅ​ជុំវិញ​ខ្លួន​យើង មនុស្ស​ដែល​តែង​ផ្ដល់​កម្លាំង​ចិត្ត​ឲ្យ​យើង​វិញ។

​បើ​ឲ្យ​ខ្ញុំ​ជ្រើសរើស ខ្ញុំ​សុខ​ចិត្ត​ឯកោ​មួយ​រយៈ ជា​ជាង​មាន​ទំនាក់ទំនង​ដែល​ពោរពេញ​ទៅ​ដោយ​ការ​មិន​ទុក​ចិត្ត និង ការ​ឈឺចាប់។

បើ​ឲ្យ​ខ្ញុំ​ជ្រើសរើស ខ្ញុំ​សុខ​ចិត្តមាន​មិត្ត​​ល្អ​​តែ​ម្នាក់ ប្រសើរ​ជាង​មាន​មិត្ត​២០នាក់​ដែល​មិន​ស្មោះត្រង់។

ជឿ​ថា ប្រិយមិត្ត​ជា​ច្រើន​ប្រាកដ​ជា​ធ្លាប់​ជួប​ស្ថានភាព​ដែល​បែក​ពី​នរណា​ម្នាក់ ឬ​បាត់បង់​មិត្តភ័ក្ដិ តែ​មិន​យូរ​​មិន​ឆាប់​ អ្នក​​នឹង​ជួប​សង្សារ ឬ​មិត្តភ័ក្ដិ​ដែល​ល្អ​ជាង​អ្នក​ទាំង​នោះ។ បើ​អ្នក​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​បែប​នេះ ហើយ​មាន​អារម្មណ៍​ខូច​ចិត្ត មាន​អារម្មណ៍​មិន​ល្អ ខ្ញុំ​ចង់​ឲ្យ​អ្នក​ងាក​មក​គិត​ថា ជាជាង​មាន​អារម្មណ៍​សោកស្ដាយ ឬ​​មាន​អារម្មណ៍​ថា​ហេតុអី​​បរាជ័យ​គ្រប់​ពេល សូម​សួរ​ខ្លួន​ឯង​ថា តើ​ជីវិត​កំពុង​តែ​ផ្ដល់​អ្វី​ឲ្យ​យើង ដែល​ល្អ​ជាង​មនុស្ស​ម្នាក់​នេះ ឬ​មិត្ត​ក្រុម​នេះ? សង្ឃឹម​ថា គំនិត​នេះ នឹង​អាច​ជួយ​អ្នក ឬ​ជួយ​មនុស្ស​ដែល​អ្នក​ស្រលាញ់​បាន ៕

ចុចអាន៖

ប្រភព៖ SeanBuranahiran ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម