ស្ថិត​ក្នុង​ស្ថានភាព ៨ នេះ​អ្នក​អាច​នៅ​លីវបាន តែ​បើ​កំពុងនៅស្ថានភាព ៥ យ៉ាង​នេះ អ្នក​គួរឲ្យ​បារម្ភ

  • 2018-05-22 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជីវិត​នៅ Single មិន​មាន​អ្វី​គួរឲ្យ​ភ័យព្រួច​ឡើយ បើ​អ្នក​ស្ថិត​ក្នុង​វេលា​ទាំង ៨ នេះ តែ​អ្នក​នឹង​គួរឲ្យ​បារម្ភ ពេល​ធ្លាក់​ចូល​ក្នុង​ស្ថានការណ៍​ទាំង ៥ យ៉ាង​នេះ​វិញ៖

១.ពេល​ដែល​អាច​នៅ Single បាន

  • ពេល​ដែល​មិន​មាន​បុរស​ណា​ម្នាក់​ត្រូវ​ចិត្ត គឺ​អ្នក​អាច​នៅ​លីវ​បាន​ដោយ​គ្មាន​អ្វី​ត្រូវ​ព្រួច។

  • អ្នក​មិន​ចង់​បន្ត​ទំនាក់ទំនង​ជាមួយ​នរណា​ម្នាក់ ព្រោះ​ចង់​ទុក​ពេល​ឲ្យ​ខ្លួន​ឯង​បាន​សម្រាក​ពី​រឿង​ស្នេហា​ខ្លះ។

  • ដោយសារ​តែ​ចង់​សម្រាក​ពី​ការ​មាន​ស្នេហា ព្រោះ​កន្លង​មក​អ្នក​មាន​របួស​ផ្លូវ​ចិត្ត​គ្រាំគ្រា​ខ្លាំង។

  • ប្រសិនបើ​អ្នក​មាន​ក្ដី​សុបិន​ដ៏​ធំ​នៅ​មិន​ទាន់​សម្រេច​បាន នោះ​ការ​មាន​ទំនាក់ទំនង​ពេល​នេះ​ពិតជា​មិន​សក្ដិសម​ឡើយ។

  • ការ​នៅ​លីវ គឺ​សប្បាយ​រីករាយ​ខ្លាំង​សម្រាប់​អ្នក ដោយ​មិន​ទាន់​អស់​ចិត្ត​នឹង​ជីវិត​បែបនេះ​ទើប​អ្នក​មិន​ទាន់​ចង់​មាន​ស្នេហា។

  • តើ​អ្នក​អាច​ស្រលាញ់​អ្នក​ដទៃ​យ៉ាង​ដូចម្ដេច ប្រសិនបើ​អ្នក​មិន​ទាន់​ចេះ​ស្រឡាញ់​ខ្លួនឯង​គ្រប់គ្រាន់​ផង​នោះ។

  • បើ​អ្នក​មិន​ទាន់​ស្គាល់​អ្វី​ដែល​ហៅ​ថា​ស្នេហា​ផង អ្នក​គួរ​នៅ​លីវ​មួយ​រយៈ​ទៀត​សិន​ទៅ។

  • អ្នក​ចង់​សម្រេច​អ្វី​មួយ​ឲ្យ​បាន​ជោគជ័យ​សិន ចាំ​មាន​ស្នេហា​តាម​ក្រោយ។

២. ស្ថានភាព​ដែល​អ្នក​នៅ Single គួរឲ្យ​បារម្ភ

  • អ្នក​នៅ​លីវ ព្រោះតែ​កំពុង​រង់ចាំ​នរណា​ម្នាក់​ទាំង​គ្មាន​ដំណឹង​សោះ​ឡើយ។

  • ព្រោះ​តែ​បរាជ័យ​រឿង​ស្នេហា​ច្រើន​ដង​ពេក ទើប​អ្នក​ចេះ​តែ​បណ្ដោយ​ខ្លួន​លែង​ចង់​ស្គាល់​វា​តទៅ​ទៀត។

  • ចេះតែ​គិត​ថា ពេលវេលា​មាន​ស្នេហា​មិន​ទាន់​មិន​ដល់ រហូត​បណ្ដោយ​ខ្លួន​ឲ្យ​ស្ថិត​ក្នុង​ភាព​នៅ​លីវ​យូរ​ទៅ​ៗ។

  • អ្នក​ភ័យ​ខ្លាច​ស្នេហា​ធ្វើឲ្យ​អ្នក​ខូចចិត្ត ដូចនេះ​ហើយ​ចេះតែ​បណ្ដោយ​ឲ្យ​មនុស្ស​​ល្អ​ៗ​ចាកចេញ​ទៅ ដោយ​មិន​ធ្លាប់​បើក​ចិត្ត​ទទួល​គេ​សាកល្បង​សិន។

  • នៅ Single ព្រោះ​អ្នក​ចង់​បង្ហាញ​ដល់​អ្នក​ដទៃ​ថា ខ្លួន​អាច​រស់នៅ​ដោយ​គ្មាន​ស្នេហា​បាន៕

ចុចអាន៖ស្រី​ៗ​ឆ្ងល់​ថា ខ្លួន​ស្អាត​បាត​ប៉ុណ្ណឹង​ដែរ​ហេតុអ្វីស្នេហា​បរាជ័យ​ម្ដង​ហើយ​ម្ដង​ទៀត? ៧ យ៉ាង​នេះ​ជា​មូលហេតុ

ប្រភព៖ thetalko ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម