បើ​គេ​ស្រឡាញ់​អ្នក​ពិត​មែន គេ​មិន​ឲ្យ​អ្នក​រត់តាម​គេ​នូវ​រឿង ៥​យ៉ាង​នេះ​ទេ

  • 2018-05-21 06:24:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្នេហា​ទាល់​តែ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​បាន​មិន​សូវ​ហត់​ចិត្ត ព្រោះ​បើ​មាន​អ្នក​ព្រងើយកន្តើយ​ម្នាក់​ទៀត​នឹង​នឿយ​ហត់​ក្នុង​ការ​រត់​តាម។ យ៉ាង​ណា​មិញ​បើ​គេ​ពិត​ជា​ស្រឡាញ់​អ្នក​មែន គេ​នឹង​មិន​ឲ្យ​អ្នក​រត់​តាម​គេ​នូវ​រឿង​ដូច​ខាង​ក្រោម​ទេ ៖

១. ចំណង់ចំណូលចិត្ត

គេ​នឹងផ្ដល់​ឲ្យ​អ្នក​នូវ​អ្វី​ដែល​អ្នក​ត្រូវ​ការ ដោយ​មិន​បាច់​បញ្ជា​នេះ​បញ្ជា​នោះ​តាម​តែ​អ្វី​ដែល​គេ​ចង់​បាន។ គេ​មិន​ឲ្យ​អ្នក​លះបង់​នូវ​ចំណូលចិត្ត​ផ្ទាល់​ខ្លួន​ហើយ​រត់​មក​រក​គេ​នោះ​ទេ គេ​នឹង​ផ្ដល់​នូវ​ការ​សម្រប​គ្នា​មួយ​ដែល​មិន​ឲ្យ​ម្នាក់​ណា​មាន​អារម្មណ៍​មិន​ល្អ​ដោយសារ​ព្យាយាម​កែប្រែ​ធម្មជាតិ​របស់​ខ្លួន​ឡើយ។

រូបតំណាង

**២. តាម​លួង​ តាម​ទ្រ**

បើ​ស្រឡាញ់​ប្រាកដ​ជា​ព្យាយាម​លួង​គេ​ហើយ​ពេល​គេ​ខឹង តែ​បើ​គេ​ពិត​ជា​ស្រឡាញ់​អ្នក​ពិត​មែន គេ​មិន​ឲ្យ​អ្នក​ហត់​ចិត្ត​ក្នុង​រឿង​នេះ​ទេ។ អ្នក​ណា​ខុស អ្នក​នោះ​សុំទោស​ មិន​មែន​ឲ្យ​អ្នក​រត់​តាម​លួង​ តាម​សុំទោស​ទាំង​ម្នាក់ទៀត​ធ្វើ​ចរិត​ហី​នោះ​ទេ។

៣. លះ​បង់​តែ​ម្ខាង

បើ​គេ​ពិត​ជា​ស្រឡាញ់​អ្នក​គេ​មិន​ឲ្យ​អ្នក​លះបង់​តែ​ម្ខាង​ទេ​ គេ​នឹង​លះ​បង់​ឲ្យ​អ្នក​វិញ​ដូច​គ្នា។ ឧទាហរណ៍​​ គេ​តែង​រក​ពេល​មក​ជួប​អ្នក​ដូច​គ្នា មិន​មែន​ឲ្យ​អ្នក​ទៅ​ជួប​គេ​រហូត​នោះ​ទេ។ គេ​តែង​កំដរ​អ្នក​ទៅ​កន្លែង​ដែល​អ្នក​ចង់​ទៅ មិន​មែន​ឲ្យ​តែ​អ្នក​កំដរ​គេ​ឡើយ។

៤. ហួងហែង​

មនុស្ស​បើ​ស្រឡាញ់​គ្នា គឺ​ត្រូវ​ហួងហែង​ហើយ ព្រោះ​គ្មាន​អ្នក​ណា​ចង់​ឲ្យ​មនុស្ស​ខ្លួន​ស្រឡាញ់​រញ៉េរញ៉ៃ​ជាមួយ​អ្នក​ផ្សេង​ទេ។ តើ​បើ​គេ​ចូលចិត្ត​លេង​សើច​ច្រើន មិន​សូវ​ខ្វល់​អារម្មណ៍​អ្នក ហើយ​តែង​ឲ្យ​អ្នក​ហួងហែង​គេ​គ្រប់​ពេល​នោះ​ មាន​ន័យ​ថា​គេ​មិន​បាន​ស្រឡាញ់​អ្នក​ខ្លាំង​ទេ។ បើ​គេទុក​អ្នក ជា​មនុស្ស​សំខាន់​ខ្លាំង គេ​មិន​ធ្វើ​អី​ដែល​នាំ​ឲ្យ​ចិត្ត​អ្នក​មួហ្មង​ទេ ហើយ​គេ​ក៏​មិន​ឲ្យ​អ្នក​រត់​តាម​មើល រត់​តាម​ចាប់ រត់​តាម​ហាម​គេ​ដែរ។

៥. ក្ដីស្រឡាញ់

គេ​ក៏​បារម្ភ​ពី​អ្នក​វិញ​ដូច​គ្នា មិន​មែន​ឲ្យ​តែ​អ្នក​បារម្ភ​ពី​គេ​តែ​ម្នាក់​ឯង​នោះ​ទេ។ ការ​យក​ចិត្ត​ទុកដាក់ ការ​ស្រឡាញ់​គេ​នឹង​ផ្ដល់​ឲ្យ​អ្នក​វិញ​ដូច​គ្នា ដូច្នេះ​អ្នក​ក៏​មិន​ហត់​ដែល​ប្រឹង​ស្រឡាញ់​គេ​តែ​ឯង​ដែរ។ ទាំង​នេះ​គេ​ជា​អ្វី​ដែល​មនុស្ស​២​នាក់​ស្រឡាញ់​គ្នា មិន​មែន​ស្រឡាញ់​តែ​ម្ខាង​ឡើយ។

ត្រូវ​ចាំ​ថា​បើ​គេ​ស្រឡាញ់​យើង​មែន គេ​មិន​ឲ្យ​យើង​ហត់​ទេ ហើយ​គេ​នឹង​តបស្នង​មក​យើង​ដូច​យើង​ធ្វើ​ដាក់​គេ​អីចឹង៕

ចុចអាន៖ប្រពន្ធ​ល្អ​នឹង​មិន​ទាមទារ​រឿង​ទាំង​នេះ​ពី​ប្ដី​ដាច់​ខាត

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម