Song Hye Kyo បែក​ធ្លាយ​រូប​​ទាប​ខ្លាំង​ ទោះ​បី​ជា​ពាក់​កែង​ជិត​២​តឹក​ក៏​ដោយ

  • 2018-05-21 02:52:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បង្អួត​សម្រស់​ដ៏​ស្រស់​ស្អាត​គ្មាន​២​នៅ​ក្នុង​កម្មវិធី​ថ្មី តែ​រាង​ដ៏​តូច​ច្រឡឹង​របស់​តារា​សម្ដែង​ស្រី​ល្បី​ឈ្មោះ Song Hye Kyo ទើប​ជា​ទី​ចាប់​អារម្មណ៍​របស់​ទស្សនិកជន។

កាល​ពី​ល្ងាច​ថ្ងៃ​ទី​១៥​ខែ​ឧសភា​កន្លង​ទៅ​នេះ កំពូល​តារា​សម្ដែង​ស្រី​កូរ៉េ Song Hye Kyo បាន​មាន​វត្តមាន​នៅ​ទីក្រុង​សៀងហៃ ប្រទេស​ចិន​ដើម្បី​សម្ពោធ​ហាង​គ្រឿង​សំអាង​ម៉ាក​ល្បី​មួយ​ដែល​នាង​ជា​អ្នក​តំណាង។

ដូច​សព្វ​មួយ​ដង សម្រស់​របស់​ស្រី​ស្អាត​វ័យ​៣៦​ឆ្នាំ​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​សម្លឹង​មើល​មិន​ដក​ភ្នែក។ យ៉ាងណាក៏ដោយ អ្វី​ដែល​រឹត​តែ​ធ្វើ​ឲ្យ​ចាប់​អារម្មណ៍​ទៀត​នោះ​គឺ​រាង​ដ៏​តូច​របស់​នាង។ នៅ​ពេល​ចាកចេញ​ពី​កម្មវិធី​វិញ ទោះ​បី​ជា​បាន​ពាក់​ស្បែក​ជើង​កែង​ចោត​យ៉ាង​ខ្ពស់​ប្រមាណ​២០សង់ទីម៉ែត្រ​ហើយ​ក្ដី តែ​ប្រពន្ធ​របស់ Song Joong Ki នៅ​តែ​មើល​ឃើញ​ទាប​ខ្លាំង។ ទស្សនិកជន​បាន​ឲ្យ​ដឹង​ថា តួ​រឿង "Full House” មើល​ឃើញ​ខ្ពស់​តែ​ពេល​ថត​កៀក​ទេ ពេល​ដែល​ថត​ពី​ចម្ងាយ នាង​នឹង​មើល​ឃើញ​ល្អិត​ភ្លាម៕

ប្រភព៖ Eva ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម