ឈិន ឡុង​បិទ​ត្រចៀក​ពេល​ត្រូវ​អ្នក​កាសែត​សួរ​រឿង​បណ្ដោយ​ឲ្យ​កូន​ស្រី​នៅ​ក្រោម​ស្ពាន

  • 2018-05-19 06:27:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទ្រាំ​មិន​បាន​នឹង​សំនួរ​ដដែល​ៗ​ទាក់ទង​នឹង​កូន​ស្រី​ឥត​ខាន់​ស្លា​របស់​ខ្លួន កំពូល​តារា​សម្ដែង​ចិន Jackie Chan បាន​បិទ​ស្លឹក​ត្រចៀក​របស់​ខ្លួន។

កាល​ពី​ថ្ងៃ​ទី​១៤​ខែ​ឧសភា​កន្លង​ទៅ​នេះ តារា​សម្ដែង​ជើង​ចាស់​ចិន Jackie Chan បាន​មាន​មុខ​នៅ​ក្នុង​ខេត្ត Anhui ប្រទេស​ចិន​ដើម្បី​ចូលរួម​ក្នុង​កម្មវិធី​មួយ។ នៅ​ក្នុង​កម្មវិធី​នេះ តារា​ប្រុស​ចាស់​វស្សា​ត្រូវ​បាន​ក្រុម​អ្នក​កាសែត​សួរ​ចាក់​ឫស​ពី​កូន​ស្រី​ឥត​ខាន់​ស្លា​របស់​ខ្លួន​ជា​ច្រើន​សំនួរ។

បណ្ដាញ​ព័ត៌មាន​មាន​ចម្ងល់​ថា ហេតុ​អ្វី​ក៏​លោក​អាច​ជះ​លុយ​រាប់​លាន​ដុល្លារ​ដើម្បី​ទិញ​យន្តហោះ​ឯកជន​បាន តែ​មិន​អាច​ផ្ដល់​ថវិកា​ជំនួយ​ដល់​កូន​ស្រី សុខ​ចិត្ត​ឲ្យ​នាង និង​មិត្ត​ស្រី​ទៅ​នៅ​ក្រោម​ស្ពាន​ទៅ​វិញ។ ទ្រាំ​នឹង​សម្ពាធ​របស់​អ្នក​កាសែត​មិន​បាន តារា​វ័យ​៦៤​ឆ្នាំ​បាន​បិទ​ស្លឹក​ត្រចៀក ហើយ​ប្ដូរ​ប្រធាន​បទ មិន​ឲ្យ​អ្នក​កាសែត​សួរ​តទៅ​ទៀត៕

ចុចអាន៖កូន​ស្រី​ឥត​ខាន់ស្លា​របស់​ឈិនឡុង​រត់​ចេញ​ពី​ផ្ទះ​ជាមួយ​សង្សារ​ភេទ​ដូច​គ្នា​ទៅ​ដល់​ប្រទេស​កាណាដា

ប្រភព៖ Zing ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម