៦សញ្ញា​​បញ្ជាក់​ថា​​ដល់​ពេល​​ត្រូវ​ណែនាំ​​សង្សារ​អ្នក​ឱ្យ​គ្រួសារ​ស្គាល់​ហើយ​

  • 2018-05-18 06:32:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​មិន​អាច​គេច​វេស​សំណួរ​របស់​ឳពុក​ម្តាយ​អ្នក​អំពី​សង្សារ​អ្នក​រហូត​ទេ។​ប៉ុន្តែ​អ្នក​ក៏​មិន​ដឹង​ថា​ពេល​ណា​ដែល​ត្រូវ​ណែនាំ​ដៃ​គូរ​ឱ្យ​គ្រួសារ​បាន​ស្គាល់​ទេ។​ អ្នក​តែង​តែ​សួរ​ខ្លះ​ឯង​ថា​ ដល់​ពេល​ហើយ​ឬ​នៅ?​ តើ​វា​លឿន​ពេក​ទេ​ដែល​ត្រូវ​ណែ​នាំ​? ឬ​ក៏​អ្នក​ត្រៀម​ខ្លួន​ហើយ​ឬ​នៅ?​ ទាំង​នេះ​ជា​សញ្ញា​ខ្លះៗ​ដែល​ជួយ​ប្រាប់​អ្នក​ថា​ដល់​ពេល​ហើយ៖

១​.ទំនាក់​ទំនង​របស់​អ្នក​ទាំង​ពីរ​គឺ​នឹង​ន​រ

មុន​ដំបូង​អ្នក​ត្រូវ​សួរ​ខ្លួន​ឯង​ថា​ទំនាក់​ទំនង​របស់​អ្នក​ទាំង​ពីរ​គឺ​នឹង​ន​រហើយ​ឬ​នៅ?​ មាន​តែ​អ្នក​ទេ​ដែល​ដឹង​ថា​ ស្នេហា​របស់​អ្នក​នឹង​ន​ ឋិត​ឋេរ​ដែល​អាច​ដល់​ពេល​ត្រូវ​ឈាន​ទៅ​មុខ។​

២.​ ដៃ​គូអ្នក​ចង់​ជួប​គ្រួសារ​អ្នក​

តើ​គាត់​មាន​សួរ​អ្នក​ពី​គ្រួសារ​អ្នក​ទេ?​ គាត់​ដែល​និយាយ​ថា​ចង់​ជួប​ជាមួយ​ម៉ាក់​ប៉ា​អ្នក​ទេ?​ សំណួរ​ទាំង​នេះ​អាច​បង្ហាញ​ឱ្យ​ឃើញ​ថា​ គាត់​ចាប់​អារម្មណ៍​ពី​គ្រួសារ​អ្នក​ ហើយ​គាត់​បាន​តាំង​ចិត្ត​និង​ត្រៀម​ខ្លួន​រួច​រាល់​ដើម្បី​ជួប​គ្រួសារ​អ្នក​។

៣.​ អ្នក​ចង់​រៀប​ការ​ជាមួយ​គាត់​

នៅ​ពេល​ដែល​អ្នក​ចង់​នៅ​ជាមួយ​គាត់​គ្រប់​ពេល​ ហើយ​គិត​រឿង​អនាគត​ជាមួយ​គាត់​ នោះ​បាន​ន័យ​ថា​អ្នក​ត្រៀម​ខ្លួន​រួច​ហើយ​។​ ការ​រៀប​ការ​គឺ​ជា​ការ​បោះ​ជំហាន​ធំ​ដែល​តម្រូវ​ឱ្យ​ប្រាកដ​ក្នុង​ចិត្ត​ទាំង​សង​ខាង។

៤​. មនុស្ស​ជុំ​វិញ​គាត់​ស្គាល់​អ្នក​

អ្នក​នៅ​ជុំ​វិញ​ខ្លួន​គាត់​ដូច​ជា​មិត្ត​ភក្តិ​ បង​ប្អូន​ស្គាល់​អ្នក​ ហើយ​មិត្ត​ភក្តិ​អ្នក​ក៏​ស្គាល់​គាត់​ នោះ​បាន​ន័យ​ថា​ទំនាក់​ទំនង​អ្នក​ទាំង​ពីរ​ឈាន​លើស​ពី​ស្នេហា​ធម្មតា​មួយ​កម្រិត​ហើយ។​

៥​. គាត់​ដឹង​គ្រប់​យ៉ាង​ពី​អ្នក

គាត់​យក​ចិត្ត​ទុក​ដាក់​ និង​ដឹង​ពី​គ្រប់​យ៉ាង​ដែល​កើត​ឡើង​ក្នុង​គ្រួសារ​អ្នក​មាន​ន័យ​ថា​ប្រសិនបើ​អ្នក​ទុក​ចិត្ត​គាត់​ហើយ​តែង​តែ​ប្រាប់​រឿង​គ្រប់​យ៉ាង​ទៅ​គាត់​ នោះ​អ្នក​គួរ​តែ​ដល់​ពេល​នាំ​គាត់​ទៅ​ផ្ទះ​ឱ្យ​គ្រួសារ​បាន​ស្គាល់​ដែរ​ហើយ។​

៦.​ អ្នក​ជួប​ម៉ាក់​ប៉ា​គាត់​រួច​ហើយ​

អ្នក​ជួប​ម៉ាក់​ប៉ា​គាត់​ហើយៗ​ អញ្ចឹង​ដល់​វេន​គាត់​ម្តង​ហើយ​​ ព្រោះ​ថា​នៅ​ពេល​ដែល​គាត់​ណែ​នាំ​អ្នក​ឱ្យ​ម៉ាក់​ប៉ា​គាត់​ស្គាល់​ នោះ​គាត់​ក៏​ចង់​ជួប​ជាមួយ​ម៉ាក់​ប៉ា​គាត់​ដែរ៕​

ចុចអាន៖

ប្រភព៖ Womanitely ប្រែ​សម្រួល៖ តាន់ ច័ន្ទលក្ខិណា

អត្ថបទពេញនិយម