បាត់​មុខ​យូរ Sulli ចេញ​បង្អួត​ដើមទ្រូង វ៉ា​ដាច់​កំពូល​តារា​ផ្សេង​ទៀត ទោះ​បី​ឡើង​គីឡូ​ក៏​ដោយ

  • 2018-05-18 03:00:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​ក្នុង​កម្មវិធី​ថ្មី​ដែល​ប្រមូល​ផ្ដុំ​ទៅ​ដោយ​សុទ្ធ​តែ​កំពូល​តារា​ស្រី​កូរ៉េ​នោះ តារា​ចម្រៀង និង​សម្ដែង​វ័យ​ក្មេង Sulli បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​ខ្លាំង​ជាង​គេ។

កាល​ពី​ល្ងាច​ថ្ងៃ​ទី ១៦​ខែ​ឧសភា​កន្លង​ទៅ​នេះ កម្មវិធី​បង្ហាញ​គ្រឿង​អលង្ការ​លំដាប់​មួយ​ត្រូវ​បាន​ប្រព្រឹត្ត​ឡើង​នៅ​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ដោយ​មាន​ការ​ចូល​រួម​ពី​សំណាក់​សិល្ប​ការិនី​ល្បី​ឈ្មោះ​ជា​ច្រើន​របស់​ពិភព​សិល្បៈ​ប្រទេស​នេះ។

បង្ក​ការ​ចាប់​អារម្មណ៍​ខ្លាំង​ជាង​គេ​គឺ​តារា​ស្រី​បាត់​មុខ​យូរ Sulli។ មាន​វត្តមាន​នៅ​ទី​នេះ អតីត​សមាជិក​ក្រុម​ចម្រៀង F(X) ស្លៀក​ពាក់​សិចស៊ី​ខ្លាំង បង្អួត​សម្រស់​ដើម​ទ្រូង​ស​ខ្ចី​ដូច​បណ្ដូល​ចេក។ ទោះ​បី​ជា​ត្រូវ​បណ្ដាញ​ព័ត៌មាន​ថា មើល​ទៅ​មាន​ព្រលឹង​ជាង​មុន​ក្ដី តែ​ស្រី​ស្អាត​កើត​ឆ្នាំ​១៩៩៤ នៅ​តែ​លេច​ធ្លោ​ខ្លាំង​ជាង​គេ​ទាំង​អស់។ ក្រៅ​ពី​វត្តមាន​របស់​ស្រី​ស្អាត​វ័យ២៣​ឆ្នាំ ក៏​មាន​ការ​ចូលរួម​ពី​តារា​ស្រី​ផ្សេង​ជា​ច្រើន​ទៀត​ដែរ៕

Kim​ Hye Soo
Honey Lee
Esom
Jeon Mira

ប្រភព៖ Kenh14 ប្រែសម្រួល៖ Caramel