ទម្លាប់​ច្រំដែល​ៗ ៦ យ៉ាង​ស្រី​ៗ​ចូលចិត្ត​ធ្វើ ហើយ​ប្រុស​ៗ​ស្អប់​រក​លេខ​ដាក់​គ្មាន

  • 2018-05-17 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទម្លាប់​ខ្លះ​របស់​មនុស្ស​ស្រី​អាច​ធ្វើឲ្យ​បុរស​រឹតតែ​ស្រលាញ់ តែ​ទម្លាប់​ខ្លះ​ទៀត​វិញ​មានតែ​ធ្វើឲ្យ​ដៃគូ​ស្អប់ ឬ​ធុញទ្រាន់​ខ្លាំង​ឡើង​ៗ​ប៉ុណ្ណោះ។ ៦ យ៉ាង​នេះ​ជា​ទម្លាប់​ច្រំដែល​ៗ ប្រុស​ៗ​ស្អប់​បំផុត​ហើយ៖

១.ប្រកែក​គ្នា​នៅ​ទី​សាធារណៈ

នេះ​ជា​រឿង​ដែល​ធ្វើឲ្យ​មនុស្ស​ប្រុស​ស្ទើរតែ​ឆ្កួត​បាន។ កុំ​ព្យាយាម​រករឿង​ឈ្លោះ​គ្នា រួច​ទាមទារ​ចុះ​ពី​លើ​ឡាន ម៉ូតូ នៅ​តាម​ផ្លូវ​អី ព្រោះ​អ្នក​ដទៃ​នឹង​គិត​ថា​ខាង​ប្រុស​ជា​អ្នក​ខុស។ ដូចនេះ​ពេល​មាន​បញ្ហា​អ្វី​មួយ​ចាំ​ទៅ​ដល់​ផ្ទះ សឹម​និយាយ​គ្នា​ចុះ។

២.រិះគន់​មិត្ត​ប្រុស​នៅ​មុខ​គេ​មុខ​ឯង

ការ​រិះគន់​មិត្ត​ប្រុស​របស់​អ្នក​​នៅ​ចំពោះ​មុខ​អ្នក​​ដទៃ ដូចជា​អាក្រក់​មើល​ពេក​ហើយ។ មិន​ត្រឹមតែ​អ្នក​ធ្វើឲ្យ​គាត់​មាន​អារម្មណ៍​មិន​ល្អ​ចំពោះ​ខ្លួនឯង​ប៉ុណ្ណោះ​ទេ អ្នក​កំពុង​ធ្វើ​ឲ្យ​អ្នកដទៃ​ដែល​មិន​ដឹង​រឿង​វាយ​តម្លៃ​គាត់​ជា​មនុស្ស​ប្រុស​យ៉ាប់​ទៀត​ផង។

៣.ធ្វើ​ឫកពា​ជា​លង់​ស្នេហ៍​ប្រុស​ដទៃ នៅ​ចំពោះ​មុខ​គាត់

ការ​ដែល​អ្នក​លង់​ស្នេហ៍​ប្រុស​ដទៃ​នៅ​នឹង​មុខ នេះ​ជា​ការ​បំបាក់​មុខ​ដៃគូ​ស្រស់​ៗ​តែម្ដង។ មនុស្ស​ប្រុស​ទោះ​ជា​មិន​និយាយ តែ​បេះដូង​គាត់​បាន​ប្រេះស្រាំ​បាត់​ទោ​ហើយ ពេល​ឃើញ​មិត្ត​ស្រី​ខ្លួន​សរសើរ​ប្រុស​ដទៃ​នៅ​នឹង​មុខ​ខ្លួន​បែប​នេះ។

៤.ជជីក​សួរ​មិត្តភ័ក្ដិ​គាត់​នូវ​ចំណុច​ខ្សោយ ពេល​ខឹង

អ្នក​មិន​គួរ​ទៅ​មិត្តភ័ក្ដិ​របស់​គាត់​នៅ​ពេល​ដែល​អ្នក​កំពុង​ខឹង​ពី​អ្វី​មួយ​នោះ​ទេ ជាពិសេស​ប្រសិនបើ​អ្នក​សង្ស័យ​រឿង​អ្វី​មួយ ព្រោះ​នេះ​ជា​រឿង​អាម៉ាស់​សម្រាប់​គាត់។

៥.ព្យាយាម​ផ្លាស់ប្ដូរ​គាត់

មនុស្ស​ប្រុស​ស្អប់​បំផុត​នៅ​ពេល​ដែល​មិត្ត​ស្រី​ព្យាយាម​ប្រាប់​គាត់​ពី​អ្វី​ដែល​គាត់​គួរ ឬ​មិន​គួរ​ពាក់ សូម្បីតែ​មិត្តភ័ក្ដិ​ដែល​ធ្លាប់​រាប់អាន ក៏​លែង​ឲ្យ​មាន​ទំនាក់ទំនង។ នេះ​មាន​ន័យ​ថា អ្នក​កំពុង​ព្យាយាម​ផ្លាស់ប្ដូរ​គាត់​តាម​អ្វី​ដែល​អ្នក​ចង់​បាន ដោយ​មិន​គិត​ពី​អារម្មណ៍​ម្ខាង​ទៀត។

៦.យក​រឿង​អាម៉ាស់​គាត់​មក​លេង​សើច

វា​ពិតជា​គួរឲ្យ​ខឹង​ខ្លាំង​ណាស់ សម្រាប់​បុរស​នៅ​ពេល​មិត្ត​ស្រី​ខ្លួន​យក​រឿង​អាម៉ាស់​មក​ធ្វើ​ជា​ការ​កម្សាន្ត។ រឿង​ដែល​កន្លង​ហួស​ទាំង​នោះ គាត់​ពិតជា​ស្អប់ ហើយ​បើ​អ្នក​យក​វា​មក​ធ្វើ​ជា​រឿង​លេងសើច​នោះ​ពិតជា​រឿង​គួរឲ្យ​ស្ងប់​ខ្លាំង៕

ចុចអាន៖មនុស្ស​ស្រី​ ៥ ប្រភេទ​នេះ ស្ថិត​ក្នុង​បញ្ជី​ខ្មៅ​របស់​ប្រុស​ៗ

ប្រភព៖ herinterest ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម