អាយុ​កាន់​តែ​​​ច្រើន បើ​មិន​ចង់​ឈឺ​ថ្កាត់​ ឬ​​អាយុ​ខ្លី ត្រូវ​ហ្វឹក​ហាត់​ទម្លាប់​បន្តិច​ៗ​ទាំង​នេះ

  • 2018-05-16 08:20:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សម្រាប់​អ្នក​ដែល​​មាន​អារម្មណ៍​ថា​ខ្លួន​ឯង​អាយុ​ច្រើន​ ថ្ងៃ​នេះ​​ កញ្ញា ​សូម​បង្ហាញ​តិច​និក “បន្តិច​ៗ” ចំនួន ២១ដើម្បី​ឲ្យ​មាន​អាយុ​វែង និង​មាន​ក្ដី​សុខ​បាន៖

១. ចូល​គេង​ឲ្យ​បាន​លឿន​បន្តិច

២. ធ្វើ​អ្វី​យឺត​ៗ និង​ប្រយ័ត្ន​​បន្តិច

៣. ញ៉ាំ​អាហារ​តិច​ជាង​មុន​​បន្តិច

៤. ញ៉ាំ​អាហារ​ល្អ​ៗ​ឲ្យ​បាន​ច្រើន​ប្រភេទ​បន្តិច

៥. ញ៉ាំ​អាហារ​ពេល​ល្ងាច​ឲ្យ​បាន​លឿន​បន្តិច

៦. ញ៉ាំ​អាហារ​ហិល ​ក្ដៅ តិច​ជាមុន​បន្តិច

៧. ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​បន្តិច

៨. ញ៉ាំ​ប្រៃ​តិច​ជាង​មុន​បន្តិច

៩. ហាត់​ប្រាណ ឲ្យ​បាន​ច្រើន​បន្តិច

១០. បើក​ចិត្ត​ឲ្យ​ទូលាយ​បន្តិច

១១. ចេះ​រ៉ូមែនទិក​បន្តិច

១២. ​បន្ថយ​ការ​នឹក​ដល់​កេរ្តិ៍ឈ្មោះ និង​ផល​ប្រយោជន៍​របស់​ខ្លួន​​បន្តិច

១៣. ចេះ​រស់​នៅ​បែប​សាមញ្ញ​ឲ្យ​បាន​ច្រើន​បន្តិច

១៤. ឈប់​គិត​ពី​អាយុ​បន្តិច

១៥. កាត់​បន្ថយ​​ចេះ​ដឹង​រឿង​អ្នក​ដទៃ​​បន្តិច

១៦. មិន​ថា​មាន​រឿង​អ្វី ត្រូវ​ចេះ​​រម្ងាប់​ចិត្ត​បន្តិច

១៧. រាប់​អាន​មិត្ត​ភ័ក្ដិ​ច្រើន​បន្តិច

១៨. ញញឹម​ឲ្យ​បាន​ច្រើន​បន្តិច

១៩. មាន​ទម្លាប់​កម្សាន្ត​ច្រើន​បែប​បន្តិច

២០. តែង​ខ្លួន​ឲ្យ​ស្អាត រៀបរយ​បន្តិច

២១. ដើរ​លេង​​ឲ្យ​បាន​ច្រើន​បន្តិច ៕

ចុចអាន៖

ប្រភព៖ rugyim ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម