មិន​ថា​ហត់ ឬ​ឈឺ​យ៉ាង​ណា​ទេ ឮ​សម្ដី​ប៉ុន្មាន​ឃ្លា​នេះ​ពី​មនុស្ស​​ស្រីខ្លួន​ស្រលាញ់​​ ប្រុស​ៗ​មាន​កម្លាំង​វិញ​ភ្លាម

  • 2018-05-16 09:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេល​ឈឺ ឬ​ហត់នឿយ​ប្រុស​ៗ​បើ​បាន​ស្ដាប់​ឮ​សម្ដី​ប៉ុន្មាន​ឃ្លា​នេះ​ពី​មនុស្ស​ស្រី​ដែល​ខ្លួន​ស្រលាញ់ នឹង​មាន​កម្លាំង​វិញ​ភ្លាម។ បើ​ពិបាក​និយាយ​ផ្ទាល់​មាត់​ អ្នក​អាច​ផ្ញើ​សារ​ជា​អក្សរ ឬ​សំឡេងនូវ​សារ ៩ ឃ្លា​ខាង​ក្រោម នោះ​ពេល​ឃើញ​ប្រុស​ៗ​បាត់​ភាព​នឿយហត់​អស់​ជា​មិន​ខាន៖

.«ខ្ញុំ​ស្រលាញ់​អ្នក ព្រោះ​អ្នក​ធ្វើឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា ជា​នារី​តែ​ម្នាក់​នៅ​ក្នុង​ជីវិត​របស់​អ្នក ហើយ​ខ្ញុំ​សង្ឃឹម​ថា​​ការ​ស្រលាញ់​របស់​អ្នក មិន​ផ្លាស់ប្ដូរ​ចុះ»។

រូបតំណាង

**២**.«សឹងតែ​មិន​ជឿ​ថា រយៈពេល​ដែល​យើង​ស្រលាញ់​គ្នា អ្នក​អាច​ធ្វើឲ្យ​ខ្ញុំ​កែប្រែ​ទម្លាប់​មួយ​ចំនួនបាន​យ៉ាង​ងាយ ដូចនេះ​ខ្ញុំ​មិន​ហ៊ាន​ស្រមៃ​ទេ​ថា បើ​ថ្ងៃ​ណា​មួយ​គ្មាន​អ្នក​នៅ​ក្បែរ​ជីវិត​ខ្ញុំ​នឹង​ទៅ​ជា​យ៉ាង​ណា​នោះ»។

.«អ្នក​អាច​មិន​ដឹង​ថា ការ​ស្រលាញ់​ដែល​ខ្ញុំ​មាន​ចំពោះ​អ្នក​ធំធេង​ប៉ុណ្ណា តែ​នោះ​វា​មិន​សំខាន់​ឡើយ សូម​ត្រឹម​តែ​ដឹង​ថា ខ្ញុំ​គ្មាន​សេសសល់​ចំណែក​បេះដូង​ទុក​ឲ្យ​អ្នក​ផ្សេង​ឡើយ»។

.«មិន​ចាំបាច់​ដល់​បាន​ជួប​មុខ គ្រប់​ពេល​ត្រឹមតែ​នឹកឃើញ​អ្នក​ក៏​ខ្ញុំ​សប្បាយ​រីករាយ​រក​អ្វី​ប្រៀប​មិន​បាន​បាត់​ទៅ​ហើយ»។

.«នៅ​ពេល​ណា​ដែល​មាន​ការ​លំបាក​ក្នុង​ជីវិត ខ្ញុំ​គ្រាន់តែ​គិត​ពី​អ្នក ស្រាប់តែ​ធ្វើឲ្យ​ខ្ញុំ​អាច​ដោះ​ស្រាយ​អ្វី​ៗ​បាន​យ៉ាង​ងាយ»។

.«មនុស្ស​ខ្លះ​ចូល​មក​ក្នុង​ជីវិត ដើម្បី​បង្រៀន​មេរៀន​មួយ ហើយ​បន្ទាប់មក​ក៏​ចាកចេញ។ តែ​សម្រាប់​ខ្ញុំ​ពេល​ចូល​ទៅ​ក្នុង​ជីវិត​អ្នក​ហើយ គឺ​មិន​អាច​ចេញ​វិញ​បាន​ទេ ព្រោះ​ខ្ញុំ​ទៅ​ដើម្បី​ស្នាក់នៅ​រៀង​រហូត»។

.«មនុស្ស​ជាច្រើន​បាន​សួរ​ខ្ញុំ​ថា "មូលហេតុ​បាន​ជា​ខ្ញុំ​ស្រស់​ស្រាយ​អ្វី​ម្ល៉េះ? មាន​អាថ៌កំបាំង​ថែរក្សា​សម្រស់​អ្វី​ជាពិសេស​ដែរ​ទេ “? ខ្ញុំ​មិន​ដឹង​ឆ្លើយ​បែប​ណា​ទេ ព្រោះ​គ្មាន​អ្វី​ក្រៅ​ពី​មាន​អ្នក​នៅ​ក្បែរ​ខ្លួន​ផង»។

.«មិន​មាន​វិធី​គ្រប់គ្រាន់​នៅ​ក្នុង​ពិភពលោក ដើម្បី​ពន្យល់​យ៉ាង​ពិតប្រាកដ​ដល់​អ្នក​ថា ហេតុអ្វី​ខ្ញុំ​ស្រលាញ់​អ្នក គ្រាន់តែ​ចង់​បកស្រាយ​ចំណុច​មួយ​ថា អ្នក​គឺជា​ពិភពលោក​របស់​ខ្ញុំ»។

.«ជា​រៀងរាល់ថ្ងៃ​ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្លួនឯង កាន់តែ​ស្រលាញ់​អ្នក​ខ្លាំង​ឡើង​ៗ ទោះ​មិន​បាន​ទទួល​អ្វី​ពី​អ្នក​បន្តិច​សោះ​ក៏​ដោយ»៕

រូបតំណាង

ចុចអាន៖ស្រី​ៗ​ប្រយ័ត្ន​អត់​ដឹង! សញ្ញា​ទាំង​១០​​​បញ្ជាក់​ថា​ សង្សារ​កំពុង​ប្រចណ្ឌ​ងំ​ តែ​ខំ​ធ្វើ​ដូច​អត់

ប្រភព៖ herinterest ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម