ត្រូវ​ចិត្ត​អ្នក​អត់​គូ​បាត់​! វីដេអូ​ពី​គន្លឹះ​ស្វែង​រក​គូ​ជីវិត​នេះ​ខ្លឹម​ហើយ​ល្អ​មើល​ខ្លាំង​ទៀត

  • 2018-05-16 06:02:30
  • ចំនួនមតិ

ចន្លោះមិនឃើញ

វីដេអូ​ពេញ​និយាយ​ពី​សាច់​រឿង​តួ​ស្រី​ដែល​​គិត​ថា​ព្រោះ​តែ​ខ្លួន​មិន​ស្អាត ធ្វើ​ឲ្យ​គ្មាន​អ្នក​ចាប់​អារម្មណ៍​ស្រលាញ់ អត់​គូ​ដូច​គេ​ ​កាន់​តែ​កម្សត់​នោះ​នៅ​ថ្ងៃ​កំណើត​គ្មាន​មិត្ត​ណា​ចាំ​ទៀត កំពុង​ដុត​អង្រួន​បោះ​ដូង​អ្នក​អត់​គូ​ឲ្យ​ពុះ​កញ្ជ្រោល នៅ​មិន​សុខ​ព្រោះ​ថា​ដូច​រឿង​ពិត​គេ​ពេក។ តែ​មិនថ្វីទេ​សំខាន់​​​ក្នុង​វីដេអូ​នេះ​ក៏​បាន​ចែក​រំលែក​គន្លឹះ​ស្វែង​រក​គូ​ខ្លឹម​ៗ ដែល​ធានា​ថា​បើ​ធ្វើ​តាម​បាន​នោះ​នឹង​ឆាប់​រក​គូ​បាន ហើយ​ជីវិត​នឹង​កាន់​តែ​រីករាយ​ទៀត​។​

នេះ​ជា​ភាគ​ដំបូង​នៃ​រឿង​ខ្លី​ចំណង​ជើង «ស្វែង​រក​ដៃ​គូ​ជីវិត​» ដែល​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក​កាល​ពី​សប្ដាហ៍​មុន​នេះ​។​​ ក្នុង​វីដេអូ​រយៈ​ពេល​៤នាទីនេះ បាន​ចែក​គន្លឹះ​រក​គូជីវិត​ ឬអ្នកយល់​ចិត្ត​ ៥ ចំណុច មាន​ដូ​ចជា​​ ៖​​ ១/ដឹង​អំពី​អ្វី​ដែល​អ្នក​ត្រូវ​ការ​ ២/ពង្រីក​បណ្ដាញ​ទំនាក់​ទំនង​ ៣/បង្ហាញ​ការ​រួស​រាយ​រាក់​ទាក់​​ ៤/ត្រូវ​មាន​ភាព​ជា​ខ្លួន​ឯង​ និង ៥/ស្រលាញ់​ខ្លួន​ឯង​ឲ្យ​ច្រើន ហើយ​នៅ​មាន​គន្លឹះ​បន្ត​នៅ​ភាគ​ក្រោយ​ទៀត​៕

ទាំង​មាន​ប្រយោជន៍​ហើយ​ល្អ​មើល​ខ្លាំង​ទៀត​ បើ​មិន​ជឿ សូម​មើល​ដោយ​ខ្លួន​ឯង​ទៅ៖


អត្ថបទ៖ ដេត លីដា