មើល​តាម​ម៉ូដ​សក់​ប្រចាំ​ថ្ងៃ​ អាច​ទាយ​ដឹង​ថា​អ្នក​ជា​មនុស្ស​ស្រី​ប្រភេទ​ណា

  • 2018-05-16 05:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រឿង​ដែល​អ្នក​ធ្វើ​ជា​ប្រចាំ​ មិន​ថា​ដេក​ ដើរ​ អង្គុយ​ ហូប​ចុក​ ឬ​ធ្វើ​អ្វី​ផ្សេង​ៗ​ គេ​អាច​សង្កេត​និង​ទាយ​ដឹង​ពី​ចិត្ត​របស់​អ្នក​។​ សូម្បី​តែ​ម៉ូដ​សក់​ដែល​អ្នក​ធ្វើ​ប្រចាំថ្ងៃ​ ក៏​អាច​ឲ្យ​គេ​កត់​ចំណាំ​ហើយ​ទាយ​ដឹង​ពី​ជម្រៅ​ចិត្ត​​​ថា​អ្នក​ជា​មនុស្ស​​ស្រី​ប្រភេទ​ណា​បាន​ដែរ។ ​

១.​ ទម្លាក់​សក់

មនុស្ស​ស្រី​ដែល​ចូល​ចិត្ត​ទម្លាក់​សក់​គឺ​ជា​មនុស្ស​រ៉ូមែនទិក​ ហើយ​មាន​មិត្ត​ភក្តិ​រាប់រក​ច្រើន។​ អ្នក​ជា​មនុស្ស​ស្រី​ដែល​មាន​ភាព​ជឿជាក់​លើ​ខ្លួន​ឯង​ និង​ពូកែ​ដោះ​ស្រាយ​ ពេល​ជួប​បញ្ហា​ ឬ​ការ​លំបាក​ផ្សេងៗ។​

២.​ លើក​បួង​

ជា​មនុស្ស​ស្រី​កាច​ឆ្នាស​ឆ្នើម​តែ​ចិត្ត​ល្អ​ ចិត្ត​ទន់។​ ពេល​ខឹង​ម្ដង​ៗ​ឆាប់​បាត់​ មិន​ដែល​គុំកួន​ និង​តែង​តែ​ជួយ​គេ​ជា​និច្ច។​ មនុស្ស​មិន​ច្រើន​ទេ​ ដែល​ដឹង​ថា​អ្នក​ជា​មនុស្ស​ចិត្ត​ទន់​ ដោយ​សារ​តែ​ការ​ម៉ត់​ចត់​​លម្អិត​ទើប​ធ្វើ​ឲ្យ​អ្នក​មាន​ចរិត​កាច​តឹង​រឹង​បែបនេះ។​

៣.​ សក់​ក្រង​

ស្រី​ៗ​ចូល​ចិត្ត​ក្រង​សក់​ គឺ​មាន​ចរិត​ស្លូតបូត​ទន់​ភ្លន់​ ហើយ​គឺ​តែង​តែ​ជួយ​យក​អាសា​គេ​ជា​និច្ច។​ នាង​ជា​មនុស្ស​ដែល​ពូកែ​រាប់អាន​ និង​មាន​ញាតិមិត្ត​ស្រលាញ់​រាប់អាន​ច្រើន។​ ម៉្យាង​ទៀត​នាង​ជា​មនុស្ស​បើក​ចិត្ត​ទូលាយ​ ដោយ​តែង​តែ​និយាយ​រឿង​ក្នុង​ចិត្ត​មិន​ដែល​លាក់លៀម​ឡើយ។​

៤.​ ចង​ខ្ពស់​ទៅ​ក្រោយ

ជា​មនុស្ស​ស្រី​លម្អិត​ផ្ចិតផ្ចង់​បំផុត​។​ អ្នក​ជា​មនុស្ស​ស្រី​ដែល​ជោគជ័យ​ខ្លាំង​ក្នុង​ជីវិត​ការងារ។​ អ្នក​ជា​មនុស្ស​ដែល​ខ្វល់ខ្វាយ​ច្រើន​ពី​សម្ដី​អ្នក​ដទៃ​ ដោយ​តែង​តែ​យក​មក​គិត​ពិចារណា​ជា​និច្ច​។​ អ្នក​ប្រុង​ប្រយ័ត្ន​ណាស់​ពេល​សេពគប់​មិត្ត​ ព្រោះ​មិន​ទុក​ចិត្ត​អ្នក​ណា​ងាយ​ៗ៕

ចុចអាន៖​ចង់​ដឹង​ថា​ខ្លួនឯង​ជា​មនុស្ស​ស្រី​បែប​ណា​មែន​ទេ? មើល​របៀប​អង្គុយ​នេះ​ទៅ ដឹង​ហើយ

ប្រភព៖ trendcrown ប្រែ​សម្រួល៖ Pencharm

អត្ថបទពេញនិយម