សាសា​បាត់​មុខ​ឈឹង​ពី​សិល្បៈ​ ដោយ​សារ​អីចឹង​សោះ

  • 2018-05-16 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តារា​ចម្រៀង​​​ស្រស់​សោភា សាសា​ដែល​ធ្លាប់​​​មាន​​ឈ្មោះ​បោះ​សំឡេង​ប្រចាំ​នៅ​ផលិតកម្ម​ថោន បាន​បាត់​​មុខ​អស់​រយៈ​ពេល​​ជា​យូរ​​ក្នុង​​វិថី​សិល្បៈ ដោយ​សារ​​​​មាន​ការ​​រវល់​​ខ្លាំង​ជាមួយ​មុខ​ជំនួញ​ផ្ទាល់​ខ្លួន។ សាសា​តារា​សាច់​ស​ខ្ចី​រូប​នេះ បាន​បញ្ជាក់​ទៀត​ថា នាង​នឹង​បើក​ហាង​ថែរក្សា​សម្ផស្ស​ ដែល​ផ្តោត​សំខាន់លើ ការ​ម៉ាស្សា​មុខ​ ​សម្រកទម្ងន់ និង​​រក្សា​ជាតិ​ខូឡាជែន​នៅ​ក្នុង​រាងកាយ ហើយ​ជា​ផលិតផល​ដែល​នាំ​ចូល​ពី​ប្រទេស​ស្វីស​ផង​ដែរ។ សម្រាប់​ការ​ចំណាយ​ដើមទុន​​សរុប​​នៅ​មិន​ទាន់​ច្បាស់​នៅ​ឡើយ​ទេ ប៉ុន្តែ​បើ​គិត​​ពី​ចំណាយ​លើ​ការ​តុប​តែង​និង​សម្ភារៈ​ផ្សេងៗ មិន​រាប់​បញ្ចូល​ថ្លៃ​ម៉ាស៊ីន គឺ​អស់​ប្រមាណ​ជាង​៥​ម៉ឺន​ដុល្លារ​ ហើយ​ហាង​ថែរក្សា​សម្ផស្ស​របស់នាង នឹង​បើក​ដំណើរការ​នៅ​ចុង​ខែ​មិថុនា​នេះ ដែលមាន​ទីតាំង​នៅ​ចម្ការ​ដូង​ជា​ផ្ទះ​នាង​​ផ្ទាល់​ខ្លួន។

អត្ថបទ៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម