រូបមន្ត ៣​យ៉ាង​ជួយ​ឲ្យ​បបូរមាត់ខ្មៅ ប្រេះ ​ត្រឡប់​មក​ស្អាត​ស៊ីជម្ពូ​​វិញ​បាន​យ៉ាង​ងាយ

  • 2018-05-16 02:41:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បបូរ​មាត់​មនុស្ស​ស្រី​គឺ​ជា​ផ្នែក​ដ៏​ទាក់ទាញ​បំផុត ដូច្នេះ​បើ​បបូរ​មាត់​ខ្មៅ ប្រេះ ស្ងួត​មិន​ស្អាត​នោះ​ ភាព​ជឿជាក់​ក៏​បាន​បាត់បង់​ទៅ​តាម​ហ្នឹង​ដែរ។ ខាង​ក្រោម​នេះ​ កញ្ញា​ នឹង​លើក​យក​រូប​មន្ត​ ៣​យ៉ាង សម្រាប់​ជួយ​ព្យាបាល​បបូរមាត់​ខ្មៅ ប្រេះ​ដែល​ជា​រឿង​រំខាន​ចិត្ត​របស់​នារី​ៗ​មួយ​ចំនួន ៖

១. ស្ករស និង​ទឹក​ឃ្មុំ

២ មុខ​នេះ​គឺ​ជា​រូបមន្ត​គោល​មួយ​ដែល​ងាយ​ស្រួល​ក្នុង​ការ​រក​គ្រឿង​ផ្សំ​ព្រោះ​មាន​តែ​ ២​មុខ​ប៉ុណ្ណោះ។ ស្ករ​ស​ និង​ទឹក​ឃ្មុំ​ជួយ​កាត់​ចេញ​នូវ​កោសិកា​ងាប់ៗ​ និង​បណ្ដុះ​មក​វិញ​នូវ​កោសិកា​ថ្មីៗ។ ម្យ៉ាង​ទៀត​វា​ជួយ​ផ្ដល់​សំណើម​ដល់​បបូរ​មាត់ មិន​ឲ្យ​បបូរមាត់​ស្ងួត និង​ប្រេះ។ សាក​វិធី​នេះ​អ្នក​នឹង​ឃើញ​លទ្ធផល​ជា​ទី​គាប់ចិត្ត។

២. ស្ករ​ស ទឹក​ឃ្មុំ និង​ក្រូច​ឆ្មា

លាយ​៣​មុខ​នេះ​លាយ​ចូល​គ្នា បន្ទាប់​មក​យក​មក​ខាត់​នៅ​បបូរមាត់ ​ប៉ុន្តែ​កុំ​ញ៉ាំ​ព្រោះ​បើ​ញ៉ាំ​អ្នក​នឹង​ញ៉ាម​ដោយសារ​តែ​វា​ឆ្ងាញ់។ ខាត់​បបូរ​មាត់​ថ្នមៗ​រួច​ទុក​២ ទៅ​៣​នាទី សឹម​លាង​ជាមួយ​ទឹកក្ដៅ​ឧណ្ហៗ។

៣. ប្រេង​អូលីវ និង​ស្ករស

ប្រេង​អូលីវ​ជួយ​ឲ្យ​បបូរ​មាត់​មាន​សំណើម និង​ជួយ​បំបាត់​ការ​ប្រេះ​ និង​របក។ គ្រឿង​ផ្សំ​ ២​មុខ​នេះ​នឹង​អាច​ជួយ​ព្យាបាល​បបូរមាត់​ខ្មៅ និង​ប្រេះ​របស់​អ្នក​បាន​យ៉ាង​ល្អ​បំផុត។ លាយ​វា​ចូល​គ្នា​ហើយ​ខាត់​នៅ​លើ​បបូរ​មាត់ រួច​លាង​ទឹក​ចេញ​ជា​ការ​ស្រេច។

រូបមន្ត​ទាំង​ ៣​ខាង​លើ​នេះ​អ្នក​អាច​អនុវត្ត​ ១​ថ្ងៃ​ម្ដង​ជា​រៀង​រាល់​ថ្ងៃ៕​

ចុចអាន៖តិចនិច​ថែរក្សា​សម្រស់​សម្រាប់​មនុស្ស​ស្រី​ខ្ទង់​ ២០​ឲ្យ​បាន​ស្អាត​ផូរផង់ មិនងាយ​ចាស់

អត្ថបទ៖ ផេង ផលធិតា