មនុស្ស​ស្រី​ ៥ ប្រភេទ​នេះ ស្ថិត​ក្នុង​បញ្ជី​ខ្មៅ​របស់​ប្រុស​ៗ

  • 2018-05-15 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អត្តចរិត​មនុស្ស​គ្រប់​រូប​មាន​មក​ជាមួយ​តាំង​ពី​កំណើត ហើយ​វាជា​រឿង​ដែល​ពិបាក​កែប្រែ​បំផុត។ ដូចនេះ​ប្រសិន​កែប្រែ​មិន​បាន​ទេ កុំ​បន្ទោស​ថា​ខ្លួន​ហេតុ​អ្វី​នៅ​តែ​គ្មាន​គូស្រករ​ដូច​អ្នក​ដទៃ​អី ព្រោះ​ប្រុស​ៗ​ខ្លាច​ស្រី​ៗ ៥ ប្រភេទ​នេះ​បំផុត៖

១. ស្រី​ជីក​រណ្ដៅ

សំដៅ​លើ​មនុស្ស​ស្រី​ដែល​ឃើញ​តែ​ទ្រព្យ​របស់​គេ​នៅ​ក្នុង​ចំណង​មនោសញ្ចេតនា។ ពេល​ចាប់​ផ្ដើម​ក៏​ដោយ​សារ​លុយ ពេល​បញ្ចប់​ក៏​ដោយ​សារ​លុយ។ នៅ​ពេល​ដៃ​គូ​អស់​ទ្រព្យ​ហើយ នាង​ក៏​បោស​គូទ​ដើរ​ចេញ​ពី​គេ​ដែរ។ នេះ​គឺ​ជា​ប្រភេទ​មនុស្ស​ស្រី​ដែល​គេ​ខ្លាច​បំផុត បើ​រឿង​របស់​នាង​ត្រូវ​គេ​ទម្លាយ​ចេញ​ក្រៅ។

រូបតំណាង

**២. ចូលចិត្ត​ប្រៀបធៀប**

ស្រដៀង​គ្នា​នឹង​ស្រី​ៗ​ប្រភេទ​ខាង​លើ​ដែរ នារី​ដែល​ចូលចិត្ត​ការ​ប្រៀបធៀប​ទឹក​លុយ​របស់​សង្សារ​ខ្លួន​នឹង​សង្សារ​អ្នក​ដទៃ ក៏​មិន​អាច​មាន​គូ ព្រោះ​សូម្បីតែ​ការងារ សម្ភារៈនិយម និង​រឿង​តូចតាច​ដទៃ​ទៀត​ក៏​ប្រៀបធៀប​មិន​ឈប់។ ប្រៀបធៀប​ចំណុច​មិន​ទាន់​ល្អ ដើម្បី​ស្ថាបនា​គឺ​មិន​អី​ទេ តែ​បើ​ប្រៀបធៀប​ដើម្បី​ចំអន់​គេ គឺ​ពុំ​គួរ​សោះ​តែ​ម្ដង។

៣. ម្ញែក ឬ​ញ៉ិកញ៉ក់​ជ្រុល

ការ​ធ្វើ​ម្ញ៉ិកម្ញ៉ក់​ខ្លះ​ក៏​គួរ​ឲ្យ​ស្រលាញ់​ដែរ តែ​បើ​ធ្វើ​អ្វី​ក៏​រំអួយ​នោះ ត្រូវ​មើល​ឡើង​វិញ។ មិន​ត្រឹម​តែ​សង្សារ​ធុញ​នោះ​ទេ ពេល​រំអួយ​ពេក​ទៅ អ្នក​ដទៃ​ក៏​ពិបាក​មើល​ដែរ។

៤. ធ្វើ​ដូច​ឯង​ធ្លាប់​ប្រឡូក​អស់

ជក់​បារី ចូល​ក្លឹប ដាច់​យប់​ក្រៅ​ផ្ទះ គឺ​នាង​ថា​នាង​ប្រឡូក​អស់​ហើយ មើល​ទៅ​ដូច​ពិភពលោក​នេះ​គ្មាន​អ្វី​ដែល​នាង​មិន​ធ្លាប់​ឆ្លង​កាត់​នោះ​ទេ។ អ្នក​គួរ​ដឹង​ថា រវាង​ក្អេងក្អាង និង​ចាស់​ទុំ​គឺ​ខុស​គ្នា។ អ្នក​ចាស់​ទុំ ទោះ​បី​ជា​គេ​ធ្លាប់​ឆ្លង​កាត់​ហើយ​ក្ដី ក៏​គេ​មិន​បង្ហាញ​ចរិត​ដូច​ខាង​លើ​ចេញ​មក​ដែរ។

៥. សាវា

សម្រាប់​បុរស​ដែល​មាន​មនោសញ្ចេតនា​ជ្រាលជ្រៅ ទោះ​បី​ជា​ដឹង​ថា​សង្សារ​មាន​អ្នក​ថ្មី ក៏​គេ​អាច​នៅ​គ្រាំ​ទ្រូង​ទទួល​យក​បាន​ដែរ ឲ្យ​តែ​ស្រី​ម្នាក់​នោះ​នៅ​មាន​ចិត្ត​លើ​គេ។ តែ​នេះ​មិន​មែន​ជា​ករណី​ដែល​ឧស្សាហ៍​ឃើញ​ឡើយ ព្រោះ​នៅ​ពេល​មនុស្ស​ប្រុស​ធំ​ក្លិន​សញ្ញា​មនុស្ស​ស្រី​សាវា​ហើយ គេ​អាច​ដាក់​មេផាយ​មុន​ពេល​មនុស្ស​ស្រី​នោះ​ដឹង​ខ្លួន​ទៅ​ទៀត៕

រូបតំណាង

ចុចអាន៖ស្រី​ៗ​ប្រយ័ត្ន​អត់​ដឹង! សញ្ញា​ទាំង​១០​​​បញ្ជាក់​ថា​ សង្សារ​កំពុង​ប្រចណ្ឌ​ងំ​ តែ​ខំ​ធ្វើ​ដូច​អត់

ប្រភព៖ Spiceee អត្ថបទ៖ Caramel