បុគ្គលិក​ខ្លះ​ចង់​បាន​ប្រាក់ខែ​ខ្ពស់ ប៉ុន្តែ​មិន​អាច​ធ្វើ​រឿង ៦ យ៉ាង​នេះ​បាន

  • 2018-05-16 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នរណា​ក៏​ចង់​បាន​ការងារ​មាន​ស្ថិរភាព​ប្រាក់ខែ​ខ្ពស់ ប៉ុន្តែ​ពេល​ប្រាក់បៀវត្សរ៍​បាន​ប៉ុណ្ណោះ​ហើយ តែង​ចង់​បាន​ប៉ុណ្ណោះ​ថែម​ទៀត ដោយ​មិន​មើល​ពី​លទ្ធផល​ការងារ​ខ្លួនឯង។ តើ​អ្នក​ធ្លាប់​សួរ​ខ្លួនឯង​ថា អ្នក​បាន​រួម​ចំណែក​ធ្វើ​អ្វី​ខ្លះ ឬ​ចាំ​តែ​សុំ​ប្រាក់ខែ​ខ្ពស់​ដោយ​ខំ​ប្រឹងប្រែង​តិចតួច? ៦ យ៉ាង​ខាងក្រោម​នេះ បុគ្គលិក​ខ្លះ​ធ្វើ​មិន​បាន​ឡើយ តែ​ចង់​មាន​ប្រាក់ខែ​ខ្ពស់៖

១.ចង់​សម្រាក​ចុង​សប្ដាហ៍

ជា​ញឹកញាប់​បុគ្គលិក​ការិយាល័យ​នៅ​ថ្ងៃ​សៅរ៍-អាទិត្យ គឺ​មិន​ធ្វើ​ការ​ទេ។ តែ​បើ​អ្នក​លះបង់​ថ្ងៃ​ចុង​សប្ដាហ៍​ពីរ-បី​ដង​ទៅ​ធ្វើការ​ឲ្យ​ក្រុមហ៊ុន ហើយ​ខិតខំ​ធ្វើ​អស់​ពី​ចិត្ត​នោះ នេះ​ប្រហែល​ជា​ឱកាស​ដើម្បី​បង្កើន​តំណែង​របស់​អ្នក​នៅ​ក្នុង​ក្រុមហ៊ុន។ ផ្ទុយ​ទៅ​វិញ​អ្នក​តែងតែ​ត្អូញ​ពី​ការ​នឿយហត់​មិន​ឈប់ និង​ចុង​សប្ដាហ៍​ចង់​​ដើរ​លេង​សប្បាយ ហើយ​ពេល​ឃើញ​អ្នក​រួម​ការងារ​មក​ធ្វើ រួច​ទទួល​បាន​លទ្ធផល​ល្អ​តាំង​ច្រណែន​គេ។

រូបតំណាង

**២.ទៅ​ធ្វើ​ការ​មិន​ទាន់​ម៉ោង**

បើ​មាន​ភាព​យឺតយ៉ាវ​ទៅ​ម្ដងម្កាល វា​មិន​មាន​បញ្ហា​អ្វី​ឡើយ។ ប៉ុន្តែ​បើ​អ្នក​ជា​បុគ្គលិក​ល្អ អ្នក​គួរតែ​ចំណាយ​ពេល​ខ្លះ ដើម្បី​ដោះស្រាយ​បញ្ហា​ដោយ​ធ្វើឲ្យ​បាន​លើស​ម៉ោង​សង​វិញ កុំ​ឲ្យតែ​ដល់​ម៉ោង​មិន​ទាន់ រៀបចំ​ឥវ៉ាន់​ចេញ​ទៅ​បាត់។

៣.អ្នក​ដទៃ​ធ្វើ​មិន​ដល់​ខ្លួន

អ្នក​តែងតែ​គិត​ថា​ការងារ​អ្នក​ធ្វើ គឺ​មាន​តម្លៃ​ខ្ពស់​ជាង​អ្វី​ដែល​បុគ្គលិក​ដទៃ​ធ្វើ ហើយ​ចង់​បាន​ការ​លើក​ទឹកចិត្ត​ពី​មេ​កើយ​ខ្លួន។ នេះ​វា​ប្រៀប​ដូច​ជា​និស្សិត​ទើប​បញ្ចប់​ការ​សិក្សា​មាន​សមត្ថភាព​ខ្ពស់ ប៉ុន្តែ​ចង់​បាន​ប្រាក់បៀវត្សរ៍​ខ្ពស់​ជាង​បុគ្គលិក​ដែល​មាន​បទពិសោធន៍​យូរអង្វែង។ កុំ​គិត​ថា​អ្នក​ដទៃ​ធ្វើការ​មិន​ដល់​ខ្លួន​ឯង​ឲ្យ​សោះ ទោះ​អ្នក​អាច​រក​ប្រាក់​ចំណេញ​បាន​រាប់​លាន​ដល់​ក្រុមហ៊ុន​ក៏​ដោយ។

៤.គ្មាន​ឆន្ទៈ

ឆន្ទៈ​នៃ​ការ​រីកចម្រើន ត្រូវ​ចាប់ផ្ដើម​ចេញ​ពី​ក្នុង​ចិត្ត​គំនិត​បុគ្គលិក​ម្នាក់​ៗ។ នេះ គឺជា​ប្រភព​ជំរុញ​ចិត្ត​របស់​អ្នក​ឲ្យ​ក្លាហាន និង​ខិតខំ​ប្រឹងប្រែង​បន្ថែម​ទៀត ដើម្បី​ឲ្យ​ខ្លួន​ទទួល​ប្រាក់​ខែ​សម​នឹង​សមត្ថភាព។ ការ​រីកចម្រើន​ក្នុង​ក្រុមហ៊ុន ជា​កត្តា​ដ៏​សំខាន់​ក្នុង​ការ​ជួយ​ឲ្យ​អ្នក​រីករាយ​ជាមួយ​អ្វី​ដែល​ខ្លួន​មាន។ ប៉ុន្តែ​ ប្រសិន​បើ​អ្នក​ចង់​បាន​ប្រាក់​ខែ​ខ្ពស់ តាំង​គ្មាន​ឆន្ទៈ​ជួយ​ឲ្យ​កន្លែង​ការងារ​សម្រេច​គោលដៅ​ផង​នោះ តើ​អ្នក​សម​នឹង​ទទួល​បាន​ប្រាក់ខែ​ខ្ពស់​ដែរ​ឬ​ទេ។

៥.គ្មាន​ទំនួល​ខុស​ត្រូវ

ប្រសិនបើ​អ្នក​ធ្វើ​ខុស ហើយ​ទទួល​ខុស​ត្រូវ​ចំពោះ​កំហុស នោះ​អ្នក​ជា​មនុស្ស​ថ្លៃថ្នូរ​ជាង​អ្នក​ធ្វើ​ខុស​ហើយ​ក៏​បន្ទោស​ទៅ​អ្នក​ដទៃ។ ការ​ទទួល​ខុស​ត្រូវ​របស់​មនុស្ស​គ្រប់រូប នឹង​ត្រូវ​ថ្នាក់​លើ​ទទួល​ស្គាល់​ថា​ជា​មនុស្ស​មាន​ក្រម​សីលធម៌​វិជ្ជាជីវៈ​ក្នុង​ការងារ។ ដូចនេះ​ខ្លួន​ធ្វើ​ខុស​កុំ​រុញ​ទៅ​អ្នក​ដទៃ ឬ​អ្នក​ក្រោម​បង្គាប់ ព្រោះ​ធ្វើឲ្យ​អ្នក​គ្មាន​ភាព​រីកចម្រើន។

៦.ខ្លាច​​ក្រុមហ៊ុន​ចំណេញ

បុគ្គលិក​ខ្លះ ឲ្យតែ​ធ្វើការ​លើស​បន្តិចបន្តួច​លើក​ធ្វើ​គុណសម្បត្តិ និង​យក​បាន​ប្រាក់​បន្ថែម​មិន​ឈប់ ដោយ​មិន​ចង់​ឲ្យ​ក្រុមហ៊ុន​បាន​ចំណេញ​ខ្លះ​ឡើយ។ អ្នក​ដែល​អ្នក​ធ្វើការឲ្យ​គេ​បែបនេះ មិន​សម​នឹង​ទទួល​បាន​ប្រាក់ខែ​ល្អ​ឡើយ។ ទាល់តែ​អ្នក​ដាច់​ចិត្ត​ដាក់​កាយ​ធ្វើការងារ​ឲ្យ​ក្រុមហ៊ុន​មិន​គិត​ពី​ផល​ចំណេញ​ខ្លួនឯង​ពេក នោះ​ទើប​មាន​ឱកាស​ឡើងប្រាក់បាន​ខ្ពស់៕

រូបតំណាង

ចុចអាន៖កុំឲ្យ​ជីវិត​តែលតោល​គ្មាន​ទិសដៅ​ពិត​ប្រាកដ អ្នក​គួរ​ងាក​មក​រៀន​ពី​រឿង​ទាំង​នេះ

ប្រភព៖ bestie ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម