ក្រោយ​សម្រាល​កូន​ទី​២​បាន​៤​ខែ Jun Ji Hyun ត្រលប់​មក​វិញ​ស្អាត​ឥត​ខ្ចោះ

  • 2018-05-13 05:03:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ត្រលប់​មក​កាន់​វិស័យ​សិល្បៈ​វិញ​ក្រោយ​ពេល​សម្រាល​កូន កំពូល​តារា​សម្ដែង​ស្រី​កូរ៉េ Jun Ji Hyun នៅ​តែ​មាន​សម្រស់​ស្អាត​ដូច​កាល​នៅ​ក្រមុំ។

កាល​ពី​ចុង​ខែ​មករា​កន្លង​ទៅ​នេះ តារា​សម្ដែង​ស្រី​ជួរ​មុខ​កូរ៉េ Jun Ji Hyun បាន​សម្រាល​បុត្រ​ទី​២​បាន​សម្រេច​ដោយ​ទាំង​ម្ដាយ និង​កូន​សុទ្ធ​តែ​មាន​សុខភាព​ល្អ​ទាំង​អស់។ ក្រោយ​ឆ្លង​ទន្លេ​បាន​ត្រឹម​តែ​កន្លះ​ខែ អ្នក​ម្ដាយ​កូន​​រូប​នេះ​ត្រូវ​បាន​ស្វាមី​ជូន​ដើរ​ផ្សារ​ទំនើប​ដើម្បី​លំហែ​កាយ។

នៅ​ពេល​នេះ ក្រោយ​បង្កើត​កូន​ទី​២​បាន​៤​ខែ ស្រី​ស្អាត​វ័យ​៣៦​ឆ្នាំ​បាន​ហក់​ប្រឡូក​ចូល​សិល្បៈ​វិញ​ក្នុង​នាម​ជា​អ្នក​តំណាង​របស់​ម៉ាក​គ្រឿង​អលង្ការ​លំដាប់​ខ្ពស់​មួយ។ នៅ​ក្នុង​រូប​ទាំង​នេះ គេ​ឃើញ​ថា តារា​កើត​ឆ្នាំ ១៩៨១ បាន​យក​រាង​ស្រឡូន​បាន​វិញ​ហើយ រីឯ​សម្រស់​វិញ​ក៏​គ្មាន​អ្វី​ខុស​ប្លែក​ពី​កាល​មិន​ទាន់​ឆ្លង​ទន្លេ​ច្រើន​នោះ​ដែរ។ ទោះ​បី​ចូល​សិល្បៈ​វិញ​មែន​ពិត តែ​នាង​មិន​ទាន់​ទទួល​ថត​ភាពយន្ត​ឡើយ ត្បិត​ចង់​មាន​ពេល​វេលា​ថែ​រក្សា​បុត្រ​ទាំង២​សិន៕

ប្រភព៖ afamily ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម