បើ​គេ​ជ្រើស​អ្នក​ផ្សេង អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​មិន​មែន​យំ​ទេ​ តែ​ត្រូវ​ធ្វើ​ឲ្យ​គេ​ស្ដាយ

  • 2018-05-12 02:34:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មាន​មនុស្ស​ស្រី​មួយ​ចំនួន​បាន​ធ្វើ​បាប​ខ្លួន​ឯង​បន្ទាប់​ពី​សង្សារ​ខ្លួន​ដើរ​ចេញ​ទៅ​យក​អ្នក​ផ្សេង។ យល់​ថា​វា​ឈឺចាប់ វា​ពិបាក​ទទួល​យក ប៉ុន្តែ​នោះ​មិន​មែន​ជា​អ្វី​ដែល​​អ្នក​ត្រូវ​ធ្វើ​បន្ទាប់​ពី​បែក​បាក់​គ្នា​នោះ​ទេ។

រូបតំណាង

មាន​ហេតុផល​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​មនុស្ស​ពីរ​នាក់​បែក​គ្នា ប៉ុន្តែ​បើ​សិន​ជា​អ្នក​បែក​គ្នា​ដោយ​សារ​គេ​មាន​ថ្មី​ ហើយ​មក​ដេក​យំ ដេក​កើត​ទុក្ខ ស្គមស្គាំង​នោះ អ្នក​ពិត​ជា​អន់​ពេក​ហើយ។ គេ​អាច​មាន​ហេតុផល​ដែល​ចោល​អ្នក​ទៅ​យក​ម្នាក់​នោះ ប៉ុន្តែ​ហេតុផល​តែ​មួយ​គត់​ដែល​អ្នក​ត្រូវ​ដឹង​នោះ​គឺ​អ្នក​នឹង​ក្លាយ​ជា​អ្នក​ចាញ់​ពិត​ប្រាកដ​បើ​សិន​ជា​អ្នក​ហ៊ាន​ធ្វើ​បាប​ខ្លួន​ដោយសារ​គេ។

ហេតុ​អី​ត្រូវ​ដេក​យំ ដេក​ឈឺចាប់​ខណៈ​ពេល​មនុស្ស​ពីរ​នាក់​នោះ​កំពុង​តែ​ល្អូកល្អើន​ជាមួយ​គ្នា? ហេតុ​អី​ត្រូវ​ឲ្យ​គេ​ធ្វើ​បាប​ចិត្ត​អ្នក​បាន? បើ​គេ​ជ្រើស​អ្នក​ផ្សេង អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​មិន​មែន​យំ​ទេ​ តែ​ត្រូវ​ធ្វើ​ឲ្យ​គេ​ស្ដាយ ហើយ​ស្ដាយ​រក​អ្វី​ជំនួស​មិន​បាន។ ត្រូវ​ធ្វើ​ឲ្យ​គេ​ដឹង​ថា​គេ​ចោល​អ្នក​គឺ​ជា​កំហុស​ដ៏​ធំ​បំផុត​ក្នុង​ជីវិត​របស់​គេ ហើយ​ទោះ​គេ​ទៅ​ដល់​ទី​ណា​ក៏​គេ​មិន​អាច​បំភ្លេច​រឿង​ទាំង​នេះ​បាន​ដែរ។

រូបតំណាង

ចាំ​ណា ត្រូវ​រស់​នៅ​ឲ្យ​មាន​ក្ដី​សុខ​បំផុត ត្រូវ​រស់​នៅ​ឲ្យ​បាន​ល្អ​ជាង​គេ មាន​អ្វីៗ​ល្អ​ជាង​គេ។ កុំ​ធ្វើ​ឲ្យ​គេ​ទាំង​ពីរ​នាក់​នោះ​សើច​ចំអក​ឲ្យ​អ្នក តែ​ត្រូវ​ឲ្យ​ពួក​គេ​ខ្មាស​អ្នក។ កុំ​ដោយសារ​មនុស្ស​ក្បត់​ម្នាក់​អ្នក​ធ្វើ​បាប​ខ្លួន អ្នក​បោះចោលជីវិត​នៅ​សល់​ច្រើន​ទៀត​ព្រោះ​គេ​គ្មាន​តម្លៃ​ដល់​ថ្នាក់​នេះ​ទេ។

អរគុណ​​គេ​ទៅ​ដែល​ចោល​អ្នក ហើយ​ទៅ​ជ្រើស​អ្នក​ផ្សេង​ព្រោះ​បើ​គេ​មិន​ធ្វើ​បែប​នេះ​អ្នក​នឹង​មិន​ដឹង​ថា​គេ​ជា​មនុស្ស​បែប​នេះ​ទេ។ រឹត​តែ​ល្អ​ជាង​នេះ​ទៀត​គឺ​អ្នក​មិន​បាន​រស់​នៅ​ជាមួយ​មនុស្ស​សាវា​បែប​នេះ ហើយ​ក៏​ត្រូវ​អរគុណ​គេ​ដែរ​ព្រោះ​ជា​គេ​ដែល​ធ្វើ​ឲ្យ​អ្នក​មាន​ជីវិត​ល្អ​ជាង​ពី​មុន៕

រូបតំណាង

ចុចអាន៖បើ​គេ​បដិសេធន៍​ស្នេហ៍ ៥​ចំណុច​នេះ​ត្រូវ​តែ​ធ្វើ​​ដើម្បី​កុំ​ឲ្យ​ឆ្កួតចិត្ត​កាន់​តែខ្លាំង

អត្ថបទ៖ ផេង ផលធិតា