គូស្នេហ៍​ណា​អាច​ធ្វើ​រឿង ៧ យ៉ាង​នេះ​បាន បញ្ជាក់​ថា​ ជីវិតគូ​ពួកគេ​រីករាយ​បំផុត

  • 2018-05-11 05:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មិន​បាច់​ខំ​ប្រឹង​បញ្ចេញ​ឲ្យ​គេ​ដឹង​ថា អ្នក​ជា​គូស្នេហ៍​ដែល​សម​គ្នា​ជាងគេ​នោះ​ទេ។ គ្រាន់តែ​ស្មោះត្រង់ តស៊ូ និង​ជឿ​ទុក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​គ្រប់គ្រាន់​ហើយ។ ដូចនេះ​បើ​អាច​ធ្វើ​រឿង​ទាំង​ប៉ុន្មាន​ខាងក្រោម​នេះ​បាន បញ្ជាក់​ថា គូ​អ្នក​មាន​ជីវិត​រីករាយ​បំផុត៖

១.មិន​ខ្វល់​រឿង​អ្នក​ក្រៅ

អ្នក​ទាំងពីរ​មិន​ដែល​ឈ្លោះ​គ្នា ព្រោះ​តែ​រឿង​របស់​អ្នក​ដទៃ​ឡើយ។ ផ្ទុយ​ទៅ​វិញ​គូ​អ្នក​តែងតែ​មមាញឹក​នឹង​ការងារ​រៀង​ៗ​ខ្លួន ព្រោះ​​ចង់​ចំណាយ​ពេល​ឲ្យ​មាន​ប្រយោជន៍ ហើយ​អាច​ជួយ​ដល់​មនុស្ស​ខ្លួន​ស្រលាញ់​រីកចម្រើន​ទៀត​ផង។ គូ​ណា​ដែល​ឧស្សាហ៍​ទាស់ទែង​គ្នា ព្រោះ​ជួយ​អ្នក​ដទៃ គូ​នោះ​គ្មាន​សុភមង្គល​ទេ។

២.បង្អាប់​អ្នក​ដទៃ សរសើរ​ដៃគូ​ខ្លួន

កុំ​ប្រៀបធៀប​ដៃគូ​ខ្លួន ទៅ​នឹង​ដៃគូ​អ្នក​ដទៃ ព្រោះ​មានតែ​ធ្វើឲ្យ​អ្នក​ទាំងពីរ​ឈ្លោះ​ទាស់ទែង​គ្នា​ប៉ុណ្ណោះ។ តែ​បើ​គូ​ណា​ចូលចិត្ត​លើក​ទឹកចិត្ត និង​សរសើរ​ម្ចាស់​ចិត្ត​ខ្លួន ហើយ​ទៅ​បង្អាប់​គេ​ផ្សេង។

៣.មិន​គិត​ពី​ខ្លួនឯង​ពេក

«ស្រលាញ់​ជា​ការ​លះបង់» ពាក្យ​នេះ​ពិតជា​ត្រឹមត្រូវ​ណាស់ តែ​មិនមែន​លះបង់​មនុស្ស​ខ្លួន​ស្រលាញ់​ឲ្យ​ទៅ​អ្នក​ផ្សេង​ឡើយ។ ការ​លះបង់​សំដៅ​ទៅ​លើ​ពេល​វេលា ដោយ​ចេះ​បែង​ចែក​ឲ្យ​ដៃគូ លះបង់​តម្រូវការ​ផ្ទាល់​ខ្លួន បំពេញ​ចិត្ត​ម្ខាង​ទៀត លះបង់​សេចក្ដី​សុខ​ខ្លួន ដើម្បី​គូស្នេហ៍​ជាដើម។ អ្នក​ខ្លះ​សុខចិត្ត​ទិញ​របស់​ល្អ​ឲ្យ​ម្ចាស់​ចិត្ត ទាំង​ដែល​ខ្លួនឯង​ប្រើ​របស់​ជជុះ​ៗ​តម្លៃ​ថោក។

៤.មាន​ប្រាក់​សន្សំ​ទុក​រៀង​ខ្លួន

មាន​គូស្នេហ៍​មិន​តិច​ទេ ដែល​ឈ្លោះ​គ្នា​ព្រោះតែ​បញ្ហា​ប្រាក់​នេះ។ ម្នាក់​ខិតខំ​ចាយវាយ​ខ្ជះខ្ជាយ ដល់​ពេល​មាន​ការ​ចាំបាច់ បែរជា​គ្មាន​ប្រាក់​សម្រាប់​ដោះស្រាយ​បញ្ហា ទាំងនេះ​ហើយ​ដែល​ជា​មូលហេតុ​នាំ​ឲ្យ​ពួកគេ​មិន​មាន​ក្ដី​សុខ។ គួរតែ​ចេះ​សន្សំ​លុយ​ទុក​រៀង​ខ្លួន ពេល​មាន​អាសន្ន អាច​រ៉ៃ​គ្នា​មក​បង្គ្រប់​បាន។

៥.មិន​រិះគន់​គ្នា​ចំពោះ​មុខ​អ្នក​ដទៃ

នៅ​ចំពោះ​មុខ​អ្នក​ដទៃ អ្នក​ត្រូវតែ​ការពារ​គូស្នេហ៍ ទោះ​មាន​កំហុស​ខ្លះ​ក៏​ដោយ មិន​គួរ​បង្អាប់​គ្នា​ឡើយ។ តែ​ពេល​មាន​ឱកាស​នៅតែ​ពីរ​នាក់ អ្នក​គួរតែ​និយាយ​ពី​បញ្ហា​នោះ ដោយ​មិនមែន​ជា​ការ​រិះគន់​នាំ​ឲ្យ​អន់​ចិត្ត​នឹង​គ្នា។

៦.មិន​ត្រួតត្រា​គ្នា

ព្រោះតែ​ចង់​ឲ្យ​ដៃគូ​ល្អ អ្នក​ខ្លះ​រៀបចំ​ចាត់ចែង​គូសវាស​ផ្លូវ​ជីវិត​ឲ្យ​តែ​ម្ដង។ តែ​នោះ​ជា​ការ​ត្រួតត្រា​ដែល​ធ្វើឲ្យ​ម្ខាង​ទៀត​ស្រ្តេស និង​គ្មាន​ក្ដី​សុខ​ផ្លូវ​កាយ ផ្លូវ​ចិត្ត​ទៅ​វិញ។ យល់​ល្អ អ្នក​គ្រាន់តែ​បញ្ចេញ​មតិ​ណែនាំ ឬ​បង្ហាញ​ផ្លូវ​ដល់​ម្ខាង​ទៀត​ទៅ​បាន​ហើយ។

៧.បញ្ហា​ប្រចណ្ឌ

ការ​មិន​ប្រចណ្ឌ​សោះ​របស់​គូស្នេហ៍ ក៏​មិន​គួរ​ដែរ តែ​ក៏​មិនមែន​ប្រចណ្ឌ​រក​រឿង​មិន​លោះ​ពេល ឬ​ប្រចណ្ឌ​មិន​ដឹង​បងប្អូន​មិត្តភ័ក្ដិ​អី​ដែរ។ គូស្នេហ៍​ណា​ដែល​មាន​បញ្ហា​ប្រចែប្រចណ្ឌ​ច្រើន គ្មាន​ទេ​ជីវិត​រីករាយ ហើយ​មិន​អាច​ស្រលាញ់​គ្នា​បាន​យូរ​អង្វែង​ឡើយ៕

ចុចអាន៖បើ​មិន​ចង់​ក្លាយ​ជា​គូកម្ម​ទេ​ ស្រី​ៗ​គួរ​​ជៀសវាង​រៀបការ​ជា​មួយ​បុរស​​ ៥​ ប្រភេទ​នេះ

ប្រភព៖ Likelovequotes ប្រែ​សម្រួល៖ ទ្រី រ៉ាវី