មក​ការ​កូន​ថៅកែ​ម្ដង កាតុ​ និង សាសា​ ចំណាយ​ប្រាក់​ផាត់​មុខអស់​តិច​មែនទែន!

  • 2018-05-10 11:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កម្មវិធី​មង្គល​ការ​កូន​ស្រី​​ឯក​ឧត្ដម​ វ៉ា សុធា​​ ម្ចាស់​ផលិតកម្ម​ថោន​ មាន​ការ​អញ្ជើញ​ចូល​រួម​ពី​ភ្ញៀវ​យ៉ាង​ច្រើន​កុះ​ករ​ ក្នុង​នោះ​​មាន​​វត្តមាន​ថ្នាក់​ដឹក​នាំ​ធំៗ និង​តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម​ផង​ដែរ។​

សាសា​ នៅជិត មង្គល ទីណា

នៅ​ក្នុង​នោះ​ដែរ​ តារា​កំប្លែង​ស្រី​ល្បី​អ្នក​នាង​ កាតុ​ បាន​តុបតែង​ខ្លួន​ស្អាត​ឡើង​ខ្ញង់​​ ហើយ​បណ្ដើរ​ស្វាមី​ចូលរួម​កម្ម​វិធី​​ទៀត​ផង។​ នាង​បាន​ផ្ដល់​បទ​សម្ភាសន៍​ជា​មួយ​ **កញ្ញា​** ទាក់​ទង​នឹងការ​ចំណាយ​លើ​ការ​តុបតែង​ខ្លួន​ល្ងាច​ម្សិល​មិញ​នេះ​ថា​ ចំណាយ​លើ​ការ​​ធ្វើ​សក់​ប៉ុណ្ណោះ​ ចំណែក​ការ​ផាត់​មុខ​ គឺ​នាង​ផាត់​ខ្លួន​ឯង។​ អ្នក​ម្ដាយ​កូន​មួយបាន​បញ្ជាក់​ទៀតថា "​ជា​ទូទៅ​ការ​ផាត់​មុខ​ធ្វើ​សក់​គឺ​ចន្លោះ​ពី​ ២០ ​ទៅ​ ២៥ ដុល្លារ​ ហើយ​ដោយសារ​តែ​បង​ជា​តួ​ស្រាប់​ ដូច្នេះ​ខាង​ហាង​គេ​បញ្ចុះ​តម្លៃ​ឲ្យ​ ៥០%​ ហើយ​បើ​ធ្វើ​តែ​សក់​អត់​ផាត់​មុខ​ទៀត​កាន់​តែ​អស់​តិច​ជាង​មុន"។​

កាតុ និងស្វាមី

កម្មវិធី​ល្ងាច​មិញ​នេះ ក៏​ឃើញ​មាន​វត្តមាន​ ម្ចាស់​បទ "បោកខោអាវ​នឹក​ស្នេហ៍" កញ្ញា សាសា​ ចូល​រួម​ដែរ​ ក្រោយ​បាត់​មុខ​ពី​សិល្បៈ​មួយ​រយៈ​ ដោយ​សំងំ​កើប​លុយ​ពី​ជំនួញ​ផ្ទាល់​ខ្លួន​។​ តារា​ចម្រៀង​សាច់​សខ្ចី​ បាន​ឲ្យ​ដឹង​ថា​​ នាង​មិន​ចំណាយ​លើ​ការ​ផាត់​មុខ​ធ្វើ​សក់​នោះ​ទេ​ មក​ញ៉ាំ​ការ​មួយ​រោង​នេះ​ គឺ​​ធ្វើ​ដោយ​ខ្លួន​ឯង​តែ​ម្ដង​ ព្រោះ​លឿន​ហើយ​រហ័ស​ជាង​​ដោយ​ពុំ​ចាំ​បាច់​ចូល​ហាង​នាំ​តែ​ចាំ​៕

ចុចអាន៖ដល់​ថ្ងៃ​ចូល​រោង​ការ ទើប​ដឹង​ថា​កូន​ស្រី​ម្ចាស់​ផលិតកម្ម​ថោន​​ស្អាត​យ៉ាង​នេះ

អត្ថបទ៖ Pencharm

អត្ថបទពេញនិយម