រៀន​ធ្វើ​ទឹក​ត្រឡាច​នៅ​ផ្ទះ​ ងាយ​ស្រួល​ រសជាតិ​ឆ្ងាញ់​ ហើយ​បាន​ទាំង​សុខភាព​​ល្អ​ទៀត (វីដេអូ)

  • 2018-05-16 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទឹក​ត្រឡាច​កំប៉ុង​ជា​ភេសជ្ជៈ​ ​ពេញ​និយម​សម្រាប់​មនុស្ស​គ្រប់​វ័យ​ ព្រោះ​វា​មាន​រសជាតិ​ឆ្ងាញ់​ ហើយ​ងាយ​ស្រួល​រក​ទិញ ប៉ុន្តែ​ផឹក​ភេសជ្ជៈ​កំប៉ុង​ច្រើន​មិន​ល្អ​សម្រាប់​សុខភាព​នោះ​ទេ។​ ដូចនេះ កញ្ញា សូម​ណែនាំ​ពី​របៀប​ធ្វើ ដែល​មាន​លក្ខណៈ​ងាយ​ស្រួល ហើយ​ឆ្ងាញ់​ជាង​របស់​ទិញ​ទៅ​ទៀត។ អ្នក​គ្រប់​គ្នា​អាច​សាកល្បង​ធ្វើ​ដោយ​ខ្លួន​ឯង​បាន​ ដោយ​ប្រើ​គ្រឿង​ផ្សំ​ត្រឡាច​ស្រស់​ៗ​ ទើប​ល្អ​ចំពោះ​សុខភាព​ ហើយ​ផឹក​ទៅ​ជួយ​ឲ្យ​ត្រជាក់​ក្នុង​ទៀត​ផង។​​ របៀប​ធ្វើ​ គឺ​ងាយ​ស្រួល​ដោយ​គ្រាន់​តែ​ត្រូវ​ការ​៖

គ្រឿង​ផ្សំ៖

.​ ត្រឡាច​ កាត់​ជា​កង់​ៗ​អាំង​រួច​ ៥​ ដុំ

.​ ស្លឹក​តើយ​មួយ​ដុំ​ (៥​សន្លឹក)​

.​ ស្ករ​ស

.​ អំបិល​

.​ ទឹក​ ១​.៥ លីត្រ​

របៀប​ធ្វើ​៖

.​ ដាំ​ទឹក​ឲ្យ​ពុះ​ រួច​បង់​ត្រឡាច​ និង​ស្លឹក​តើយ​ ចូល​រំងាស់​ ១៥​ នាទី​ ដោយ​ចំហ​កម្រប​ឆ្នាំង​

.​ បង់​អំបិល មួយ​កូន​ស្លាបព្រា​កាហ្វេ​ និង​ស្ករ​ស​ ២​ វែក​ចូល​កូរ​ឲ្យ​សព្វ​ ទុក​មួយ​សន្ទុះ​ សឹម​បិត​ភ្លើង​ទុក​ឲ្យ​ត្រជាក់​ជា​ការ​ស្រេច៕

រូបភាព​ផ្តល់ដោយ៖ Sothea Heong

ចុចអាន៖បាន​ញុំា​នំ​បរទេសហូរហែ ​កុំភ្លេច​នំ​ខ្មែរ​ ២២ មុខនេះ!

វីដេអូ៖

អត្ថបទ៖ Pencharm

អត្ថបទពេញនិយម