ស្តង់ដារមិត្តស្រី ៥ ប្រភេទដែលបុរសស្រលាញ់ហើយ មិនអាចដកចិត្តបាន
- 2018-05-09 07:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្តង់ដារមិត្តស្រី ៥ ប្រភេទដែលបុរសស្រលាញ់ហើយ មិនអាចដកចិត្តបាន
មានឈ្មោះជាសង្សារនឹងគ្នា មនុស្សស្រីគួរតែមានវិធីសាស្ត្រចង់ចិត្តមិត្តប្រុសកុំឲ្យងាកមើលស្រីផ្សេងខ្លះ។ ដូចនេះ កញ្ញា នឹងប្រាប់លក្ខណៈសម្បត្តិនារីដែលបុរសស្រលាញ់ដកចិត្តមិនបាន ៥ ប្រភេទ ហើយមិត្តនារីអាចធ្វើតាមបាន ដោយមិនមានអ្វីពិបាកឡើយ៖
១.ដើរទាន់សម័យកាល
បុរសៗពិតជាស្រលាញ់ណាស់ ចំពោះនារីណាដែលអាចដើរតាមទាន់សម័យកាលនឹងគេ។ អ្នកគួរតែជាមនុស្សស្រីម្នាក់ដែលអាចដឹងឮអ្វីគេកំពុងពេញនិយមសព្វថ្ងៃ មានចំណេះដឹងទូលំទូលាយ ស្គាល់កន្លែង ឬបុគ្គលថ្មីទាំងមិនបានជួបផ្ទាល់។ សង្សារបែបនេះ ទើបប្រុសៗមានមោទនភាពនឹងដើរអួតប្រាប់គេឯង។
២.រូបសម្រស់សមរម្យ
គ្មានបុរសណាមិនស្រលាញ់ស្រីស្អាត សិចស៊ី ឡូយឆាយឡើយ ប៉ុន្តែមានសង្សារដែលមានរូបសម្រស់សមរម្យ គឺគ្រប់គ្រាន់ណាស់ទៅហើយ។ ព្រោះអ្នកដែលស្អាតល្មមៗ ពេលតែងខ្លួនទៅសម្រស់រឹតតែលេចធ្លោមួយកម្រិតថែមទៀត ដែលនេះជាស្តង់ដារមួយត្រឹមត្រូវបំផុតសម្រាប់ប្រុសៗ។
**៣.ដឹងពីមនុស្សប្រុសច្រើន**
នរណាក៏ស្រលាញ់ខ្លាំងណាស់ដែរ បើសង្សារដឹងច្បាស់ពីភាពចាំបាច់របស់ប្រុសៗ។ អ្នកគួរតែជាមិត្តស្រីដែលស្គាល់ច្បាស់ពីស្ថានភាពគ្រួសារ មិត្តភ័ក្ដិ និងចំណង់ចំណូលចិត្តរបស់ដៃគូ ដូចនេះទើបមិនអាចដាក់សម្ពាធគាត់បាន។ ឧទាហរណ៍ថា បើអ្នកដឹងសង្សារមានម្ដាយកាចមិនអាចទៅមើលកុនដល់យប់បាន អ្នកនឹងដឹងពីម៉ោងណាដែលគួរទៅ ហើយបើដឹងថាមិត្តប្រុសចូលចិត្តលេងបាល់ នោះអ្នកនឹងមិនរំអុកគេឲ្យជូនអ្នកដើរលេង ទាំងកំពុងជាប់លេង ឬមើលកីឡាមួយប្រភេទនោះឡើយ។
៤.ឆ្នាស តែមិនមែនត្រួតត្រា
ប្រុសៗស្រលាញ់សង្សារណាដែលមានចរិតឆ្នាសៗតិចៗ ហើយទន់ភ្លន់ ពូកែយកចិត្ត តែមិនមែនឆ្នាសហើយមកត្រួតត្រាជីវិតគេទេ ព្រោះការត្រួតត្រា បញ្ជាលិចបញ្ជាកើត ជាសត្រូវធំបំផុតរបស់មនុស្សប្រុស។ មួយវិញទៀតគាត់អាចនឹងត្រូវអ្នកដទៃសើចចំអក ព្រោះត្រូវមិត្តស្រីគ្រប់គ្រងបាន។
៥.អាចសម្របខ្លួនជាមួយអ្នកជំនិតគាត់
ពេលមានសង្សារបុរសៗនឹងអួតប្រាប់មិត្ត ហើយពេលណាមួយនឹងយកទៅជួបសំណេះសំណាលគ្នាជាក់ជាមិនខាន។ បើអ្នកអាចចុះសម្រុងជាមួយមិត្តភ័ក្ដិគាត់បាន នោះអ្នកពិតជាទាក់ចិត្តមិត្តប្រុសបានមួយកម្រិតទៀត ព្រោះបើអ្នកមិនអាចសម្របខ្លួនជាមួយអ្នកជំនិតគាត់ អាចជារឿងធ្វើឲ្យគាត់មិនសូវស្រណុកចិត្ត៕
ចុចអាន៖មួយឆ្នាំមាន Anniversary ម្ដង គូស្នេហ៍គួរធ្វើរឿង ៦ យ៉ាងនេះ ទើបសាងភាពផ្អែមល្ហែមអស់ពីចិត្ត