មួយ​ឆ្នាំ​មាន Anniversary ម្ដង គូស្នេហ៍​គួរ​ធ្វើ​រឿង ៦ យ៉ាង​នេះ ទើប​សាង​ភាព​ផ្អែមល្ហែម​អស់​ពី​ចិត្ត

  • 2018-05-08 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដើម្បី​ឲ្យ​ចំណង​ស្នេហ៍​កាន់តែ​រឹងមាំ​ថែម​ទៀត​នោះ នៅ​ថ្ងៃ Anniversary គូស្នេហ៍​ទាំង​ឡាយ​គួរតែ​ចំណាយ​ពេល​ធ្វើ​រឿង​ទាំង​នេះ​ជាមួយ​គ្នា។ នេះ​គឺជា​គំនិត ៦ យ៉ាង​សាមញ្ញ​ៗ សម្រាប់​បង្កើន​មនោសញ្ចេតនា​នៅ​ថ្ងៃ​ពិសេស៖

១.ត្រឡប់​ទៅ​កន្លែង​ដែល​អ្នក​ទាំងពីរ​ជួប​គ្នា​ដំបូង

មិន​ថា​អ្នក​បាន​ជួប​គ្នា​លើកដំបូង​នៅ​កន្លែង​ណា​ឡើយ ថ្ងៃ​ដ៏​សំខាន់​បែប​នេះ​គួរតែ​ត្រឡប់​ទៅ​ទី​នោះ​វិញ ដើម្បី​រំលឹក​គ្រា​ដំបូង​ដែល​បេះដូង និង​កែវភ្នែក​រត់​ត្របាញ់​រក​គ្នា។ វិធី​នេះ​នឹង​ធ្វើឲ្យ​អារម្មណ៍​អ្នក​ទាំងពីរ​ដូច​ចាប់ផ្ដើម​ស្រលាញ់​គ្នា​ម្ដង​ទៀត។

រូបតំណាង

**២.ធ្វើ​អាហារ​ទៅ​ញ៉ាំ​នៅ​កន្លែង​ពិចនិច**

រឿង​ផ្អែមល្ហែម​បែប​នេះ គួរតែ​ធ្វើ​នៅ​ថ្ងៃ​កំណើត​ស្នេហ៍​របស់​អ្នក និង​យក​ឱកាស​នោះ​បង្ហាញ​ប្រាប់​គ្នា​ទៅ​វិញ​ទៅ​មក​ពី​ការ​ឆ្លងកាត់​រឿង​ជាច្រើន​​កន្លង​មក។ ធ្វើ​អាហារ​រួមគ្នា ឬ​ទិញ​ក៏​បាន​អ្វី​ដែល​ដៃគូ​អ្នក​ចូលចិត្ត ហើយ​អង្គុយ​ញ៉ាំ​លេង​ស្រូប​យក​ខ្យល់អាកាស​បរិសុទ្ធ។

៣.ឲ្យ​កាដូ​ធ្វើ​ដោយ​ដៃ​ផ្ទាល់

ក្នុង​ឱកាស​ពិសេស​បែបនេះ មានតែ​កាដូ​ដែល​ធ្វើ​ឡើង​ដោយ​អ្នក​ផ្ទាល់​ប៉ុណ្ណោះ​ទេ ទើប​សក្ដិសម​បំផុត។ ព្រោះ​វា​អាច​បញ្ជាក់​ពី​ទំហំ​នៃ​ក្ដី​ស្រលាញ់ តាមរយៈ​ការ​ខិតខំ​ច្នៃ​របស់​នោះ​ឡើង។ អ្នក​អាច​ប៉ាក់​កូន​កន្សែង​ដែល​អាច​ឲ្យ​ដៃគូ​ដាក់​តាម​ខ្លួន​ជាប់ ឬ​កន្សែង​បង់ក​ជាដើម។

៤.ជប់​លៀង​ពេល​ល្ងាច​តែ​ពីរ​នាក់

ប្រសិនបើ​មិន​មាន​ពេល​ទៅ​ពិចនិច ឬ​កន្លែង​ជប់​គ្នា​ដំបូង អ្នក​អាច​រៀបចំ​កន្លែង​ជប់លៀង​នៅ​ផ្ទះ ដោយ​ចម្អិន​អាហារ​បែប​សាមញ្ញ និង​រៀបចំ​ភ្លើង​ទាន ព្រម​ទាំង​មាន​ស្រា​ក្រហម​មួយ​ដប​ផង។

៥.នាំ​គ្នា​ធ្វើ​រឿ​ដែល​មិន​ធ្លាប់​សោះ

អ្នក​អាច​នាំ​គ្នា​ទៅ​កម្សាន្ត​នៅ​សួនសត្វ ឬ​ទៅ​លេង​ហ្គេម​ដែល​ពី​មុន​មិន​ធ្លាប់​បាន​ធ្វើ។ ព្រោះ​វា​ជួយ​ឲ្យ​អ្នក​ទាំងពីរ​សាង​អ្វី​ថ្មី​រួម​គ្នា និង​ចំ​ថ្ងៃ Anniversary តែម្ដង។

៦.ទៅ​មើល​ថ្ងៃ​លិច​តែ​ពីរ​នាក់

ការ​ទៅ​មើល​ថ្ងៃ​លិច គឺជា​រឿង​កម្រ​បំផុត​សម្រាប់​គូស្នេហ៍​នីមួយ។ ដូចនេះ ត្រូវ​ចេះ​ឆ្លៀត​យក​ឱកាស​ពិសេស​នេះ​តែម្ដង ទៅ​ធ្វើ​រឿង​ដ៏​សែន​រ៉ូមែនទិក ដើម្បី​មាន​អនុស្សាវរីយ​មិន​អាច​ភ្លេច​បាន​ជាមួយ​គ្នា៕

រូបតំណាង

ចុចអាន៖ទង្វើ​​៧យ៉ាង​ មនុស្ស​ប្រុស​ធ្វើ​តែ​ជាមួយ​នារី​ដែល​ខ្លួន​ស្រលាញ់​ពិត​ប្រាកដប៉ុណ្ណោះ

ប្រភព៖ Youqueen ប្រែ​សម្រួល៖ ទ្រី រ៉ាវី