ស្រ្តី​​ដែល​បរិភោគ​ត្រកួន​ច្រើន អាច​ទទួល​បាន​អត្ថប្រយោជន៍​ទាំង​នេះ

  • 2018-05-07 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ត្រកួន​គឺ​ជា​បន្លែ​ម៉្យាង​ដែល​មាន​រសជាតិ​ឆ្ងាញ់​ និង​ងាយ​ស្រួល​រក​ទិញ។​ វា​ក៏​ជា​មុខ​ម្ហូប​ដ៏​ឆ្ងាញ់​ពិសា​សម្រាប់​អាហារ​ប្រចាំ​ថ្ងៃ​ផង​ដែរ។​

ប៉ុន្តែ​បន្លែ​ដ៏​សាមញ្ញ​នេះ​ អាច​ផ្ដល់​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​សុខភាព​មនុស្ស​ស្រី​ដូច​ជា៖

១.​ ផ្ទុក​ទៅ​ដោយ​ជាតិ​ដែក​ខ្ពស់​ដែល​ល្អ​ចំពោះ​ស្រី​មាន​ផ្ទៃ​ពោះ

ក្នុង​កំឡុង​ពេល​ស្ត្រី​មាន​ផ្ទៃ​ពោះ​ឈាម​ត្រូវ​ការ​ជាតិ​ដែក​ខ្ពស់​ជាង​ពេល​រាល់​ដង​ដើម្បី​បញ្ចូល​អុកស៊ីហ្សែន​ទៅ​សារពាង្គកាយ។​ ដូច្នេះ​ញ៉ាំ​ត្រកួន​ឬ​បន្លែ​ផ្សេងៗ​ដែល​ផ្ទុក​ជាតិ​ដែក​ខ្ពស់​ចាំ​បាច់​សម្រាប់​ស្ត្រី​មាន​ផ្ទៃ​ពោះ​។​

២.​ កាត់​បន្ថយ​ភាព​ស្លេកស្លាំង

ញ៉ាំ​ត្រកួន​ជួយ​ឲ្យ​បំបាត់​​ភាព​ស្លេក​ស្លាំង​បាន​។​ ព្រោះ​អាការ​ស្លេកស្លាំង​អាច​បណ្ដាល​មក​​ជំងឺ​ខ្វះ​ជាតិ​ដែក​ ( Anemia) ដូច​នេះ​ញ៉ាំ​ត្រកួន​ឲ្យ​បាន​ច្រើន​និង​ជួយ​បំបាត់​អាការ​ទាំង​នេះ។​

៣.​ បន្ថយ​គ្លុយកូស​ក្នុង​ឈាម

ត្រកួន​មាន​សមត្ថភាព​អាច​បន្ថយ​ជាតិ​ស្ករ​ក្នុង​ឈាម​ ដែល​ល្អ​ចំពោះ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម។​

៤.​ ល្អ​ចំពោះ​ប្រព័ន្ធ​រំលាយ​អាហារ​

ត្រកួន​ជំរុញ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ដើរ​ស្រួល​មិន​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ចុក​ឆ្អល់​ពេល​អាហារ​មិន​រំលាយ។​ វា​មាន​ប្រសិទ្ធភាព​ខ្លាំង​ ពេល​អ្នក​បរិភោគ​ឆៅ។​

៥.​ ជួយ​សម្រក​ទម្ងន់

ត្រកួន​មាន​រសជាតិ​ឆ្ងាញ់​ ហើយ​ពិសេស​ត្រង់​ថា​មាន​កាឡូរី​ទាប​ដែល​មិន​ធ្វើ​ឲ្យ​ឡើង​ទម្ងន់​ទោះ​ញ៉ាំ​ច្រើន​នោះ​ឡើយ។​​ ម៉្យាង​ទៀត​វា​មាន​ជាតិ​ កាក​សរសៃ​ខ្ពស់​ដែល​ជួយ​ដល់​ការ​បន្ទោបង់​បាន​ទៀង​ទាត់​ទៀត​ផង។​

៦.​ មាន​ប្រូតេអ៊ីន​ និង​វីតាមីន​មាន​ប្រយោជន៍​ច្រើន​មុខ​

បន្លែ​នេះ​មាន​ប្រូតេអ៊ីន​​ដែល​ជួយ​ទ្រទ្រង់​រាង​កាយ​ និង​សំបូរ​ទៅ​ដោយ​វីតាមីន​ដូចជា​ វីតាមីន​ A និង​ C​ ដែល​មាន​សារធាតុ​ប្រឆាំង​ Antioxidants វីតាមីន​ B​ បំប៉ន​កម្លាំង និង​កាល់ស្យូម​ធ្វើ​ឲ្យ​ឆ្អឹង​រឹងមាំ​ផង​ដែរ៕

ចុចអាន៖ហេតុ​ផល​​៥​យ៉ាង​ដែល​អ្នក​គួរ​តែ​ញាំ​សាលាដ​រៀង​រាល់​ថ្ងៃ

ប្រភព៖ thealthbenefitsof ប្រែ​សម្រួល៖ Pencharm

អត្ថបទពេញនិយម