កន្លែង​ធ្វើ​ការ​ចេះ​តែ​មាន​រឿង​មិន​ចេះ​ចប់? ប្រយ័ត្ន​មក​ពី​រៀប​តុ​ធ្វើ​ការ​ខុស​ក្បួន

  • 2018-05-07 00:33:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សម្រាប់​មនុស្ស​ពេញ​វ័យ​មួយ​ចំនួន ចំណាយ​ពេល​នៅ​កន្លែង​ធ្វើ​ការ​ច្រើន​ជាង​នៅ​ផ្ទះ​ទៀត​ផង ដូច​នេះ​បើ​រៀប​តុ​ធ្វើ​ការ​មិន​ត្រូវ​ទេ អាច​នាំ​ក្ដៅ​ក្រហាយ​យូរ​អង្វែង។ ចូរ​មើល​ចំណុច​ខាង​ក្រោម​ ថា​តើ​អ្នក​រៀប​តុ​ធ្វើ​ការ​ត្រូវ​ឬ​អត់។

តាម​ក្បួន​ហុងស៊ុយ​ពីរ៉ាមីត តុ​ធ្វើ​ការ​ធ្វើ​មិន​គួរ​ទល់​ខ្នង​នឹង​ទ្វារ​នោះ​ឡើយ គួរ​បែរ​តុ​ធ្វើ​ការ​ទៅ​កាន់​ទ្វារ ឬ​ផ្លូវ​ដើរ ទើប​ម្ចាស់​តុ​មាន​ភាព​ជឿជាក់ និង​មិន​ភ្ញាក់​ផ្អើល​រាល់​ពេល​មាន​គេ​បើក​ទ្វារ​ចូល​ម្ដង​ៗ។ ធ្វើ​ដូច​នេះ​ យើង​អាច​គ្រប់គ្រង​អារម្មណ៍​បាន​ល្អ​គ្រប់​ពេល។

បើ​សិន​ជា​អ្នក​មិន​សំណាង​ត្រូវ​គេ​រៀបចំ​ឲ្យ​អង្គុយ​បែរ​ខ្នង​នឹង​ទ្វារ​នោះ អាច​កែ​តម្រូវ​ជោគជតា​បាន​ដោយ​តិចនិក​ខាង​ក្រោម៖

ដាក់​កញ្ចក់​មួយ​បែរ​ទៅ​កាន់​មាត់​ទ្វារ ដើម្បី​យើង​អាច​ដឹង​រឿង​នៅ​ជុំវិញ​បាន និង​មិន​ភ្ញាក់​ផ្អើល​ពេល​មាន​ការ​បើក​ចេញ​ចូល។ បើ​ខាង​ក្រោយ​អ្នក​មាន​បង្អួច​ធំ​មួយ​នោះ អាច​យក​វាំងនន​មក​បាំង​បាន ហើយ​នៅ​គែម​​បង្អួច អាច​ប្រើ​ភូគោល​ដើម្បី​រក្សា​តុល្យភាព​ឲ្យ​តុ​ធ្វើ​ការ​របស់​អ្នក។

បន្ថែម​ពី​នេះ​ទៀត អីវ៉ាន់​ដែល​មាន​ថាមពល​ច្រើន​គួរ​ដាក់​ខាង​ឆ្វេង​តុ​ធ្វើការ ហើយ​ឥវ៉ាន់​មាន​ថាមពល​តិច​គួរ​ដាក់​ខាង​ស្ដាំ​ដៃ។ ឧទាហរណ៍ ទូរសព្ទ កុំព្យូទ័រ និង​ម៉ាស៊ីនគិតលេខ គួរ​ដាក់​ខាង​ឆ្វេង​ដៃ ហើយ​សម្ភារៈ​ការិយាល័យ​ដូច​ជា​ ប៊ិច សៀវភៅ គួរ​ដាក់​ខាង​ស្ដាំ​ទើប​ថាមពល​មាន​លំនឹង។ បើ​សិន​ជា​បរិយាកាស​នៅ​ក្រុមហ៊ុន​មាន​ភាព​តឹងរ៉ឹង​នោះ យើង​អាច​ដាក់​ថូផ្កា​តូច​មួយ​នៅ​លើ​តុ ដើម្បី​បន្សាប​បរិយាកាស​នេះ៕

ចុចអាន៖

ប្រភព៖ netlife ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម