ឆ្នាំទាំង៤ដែលមានអាជីពការងារថ្កុំថ្កើងដល់កំពូលក្នុងឆ្នាំ២០១៨
- 2018-05-04 02:08:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឆ្នាំទាំង៤ដែលមានអាជីពការងារថ្កុំថ្កើងដល់កំពូលក្នុងឆ្នាំ២០១៨
បើសិនជាកាលពីឆ្នាំ២០១៧ ឆ្នាំទាំងនេះជួបផលលំបាកក្នុងជីវិត ឧបសគ្គក្នុងការងារនោះ នៅក្នុងឆ្នាំ២០១៨នេះ គឺជាឱកាសសម្រាប់អ្នកផ្លាស់ប្ដូរជីវិត ព្រោះឆ្នាំនេះគឺអំណោយផលបំផុតសម្រាប់ឆ្នាំទាំង៤នេះ។
១. ឆ្នាំកុរ
អ្នកដែលកើតឆ្នាំកុរ គឺទទួលបានសំណាងពេញកន្លះឆ្នាំដំបូងតែម្ដង។ រយៈពេល៦ខែដំបូងគឺជារយៈពេលដែលការងារខាងក្រៅ រកបានចំណូលច្រើនជាងការងារចម្បងទៅទៀត។ ការងារខាងក្រៅនេះ អាចជួយឲ្យអ្នករកបានចំនួនលុយធំ។
២. ឆ្នាំមមី
ឆ្នាំមមីមានវិថីការងារដែលលំបាកមុន ស្រណុកក្រោយ។ ដោយសារតែមានចរិតត្រង់ពេក អាចនឹងមានបញ្ហាប៉ះពាល់ជាមួយអ្នករួមការងារ តែដោយសារតែមានសមត្ថភាពពិតប្រាកដមែន ដូចនេះងាយត្រូវបានថ្នាក់លើសំគាល់ ឡើងតំណែងលឿនដូចព្យុះ។
៣. ឆ្នាំខាល
ឆ្នាំ២០១៨គឺជាឆ្នាំច ដែលជាឆ្នាំត្រូវធាតុនឹងឆ្នាំខាល ដូចនេះរាល់ទុក្ខលំបាកមុននេះក៏រលាយតាមនោះដែរ។ សម្រាប់អ្នកធ្វើការរាជការ ឆ្នាំនេះគឺជាឆ្នាំដែលអ្នកងាយឡើងតំណែង ក្ដាប់បានអំណាចធំៗនៅក្នុងដៃ។ តែកុំដោយសារតែឃើញដូចនេះ ហើយប្រែទៅជាក្អេងក្អាងឲ្យសោះ។
៤. ឆ្នាំរការ
តារានិករឆ្នាំនេះ រាងចេញមកគឺអំណោយផលដល់អ្នកគ្រប់រូបដែលកើតឆ្នាំសត្វមាន់។ បើសិនជាអ្នកចេះក្ដាប់ឱកាសឲ្យជាប់នោះ ការងាររបស់អ្នកនឹងឡើងលឿន។ យ៉ាងណាក្ដី ត្រូវចងចាំថា ប្រុងប្រយ័ត្នចំពោះការឲ្យគេខ្ចីលុយ ឬចុះកិច្ចសន្យាអ្វីពាក់ព័ន្ធនឹងលុយ ប្រយ័ត្នត្រូវគេបោក៕
ចុចអាន៖
ស្ត្រីដែលមានចំណុចពិសេស ៥ យ៉ាងនេះ អនាគតបានប្ដីល្អបំផុត
ប្រជ្រុយ ៤កន្លែងលើដើមទ្រូង ដែលបញ្ជាក់ថាស្ត្រីនឹងមានសំណាងនៅថ្ងៃមុខ