បើ​មិន​ចង់​កើត​ជំងឺ​មហារីក​ទៅ​ថ្ងៃ​ក្រោយ កុំ​ឧស្សាហ៍​ញ៉ាំ​មី​ឆា​លត​ឆា​ច្រើន​ពេក​

  • 2018-04-30 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មី​ឆា​លត​ឆា​ ជា​អាហារ​ពេញ​និយម​សម្រាប់​មនុស្ស​គ្រប់​វណ្ណៈ​ និង​គ្រប់​វ័យ​ មិន​ថា​ចាស់​ឬ​ក្មេង​ឡើយ។​ ព្រោះ​អាហារ​នេះ​មាន​រសជាតិ​ឆ្ងាញ់​ រហ័ស​ តម្លៃ​សមរម្យ​ ជា​ពិសេស​ងាយ​ស្រួល​រក​ទិញ​ដោយ​មាន​លក់​ស្ទើរ​គ្រប់​ទី​កន្លែង។​ ប៉ុន្តែ​ការ​ញ៉ាំ​មី​ឆា​លត​ឆា​នេះ​ញឹកញាប់​ពេក​អាច​បណ្ដាល​ឲ្យ​គ្រោះ​ថ្នាក់​ដល់​សុខភាព​ខ្លាំង​ ហើយ​ក៏​ជា​កត្តា​ធំ​មួយ​ដែល​បង្ក​ជំងឺ​មហារីក​ទៅ​ថ្ងៃ​មុខ​ និង​ជំងឺ​ច្រើន​មុខ​ផ្សេង​ទៀត។​

យោង​តាម​ការ​ពន្យល់​របស់​ វេជ្ជបណ្ឌិត​ ផ្នែក​ទូទៅ​ លី​ ​ឬទ្ធី​គុណ​ និង​ម្ចាស់​សេវា​កម្ម​ថែទាំ​មនុស្ស​ចាស់​តាម​គេហដ្ឋាន​បាន​ពន្យល់​ថា៖ ជា​ទូរ​ទៅ​អាហារ​មាន​ផ្សែង​ដូចជា​អាហារ​អាំង​ជា​ដើម​មិន​គួរ​បរិភោគ​ញឹកញាប់​ទេ​។​ ព្រោះ​ផ្សែង​និង​កម្ទេច​ខ្មៅ​តូច​ៗ​ជាប់​និង​អាហារ​អាំង​គឺ​គ្រោះ​ថ្នាក់​ណាស់​ចំពោះ​សុខភាព​ដោយ​អាច​បង្ក​មហារីក​បាន​។ មិន​ខុស​គ្នា​ពី​​មី​ឆា​លត​ឆា​នោះ​ទេ​ ខ្ទះ​ក្ដៅ​ដែល​ឆា​មី​ឬ​លត​ ដដែល​ៗ​ច្រើន​ដង​ជា​កត្តា​ចម្បង​ដែល​បណ្ដាល​ឲ្យ​កើត​មហារីក​។​ ព្រោះ​ជាតិ​កាបោន​ដែល​ចេញ​ពី​ខ្ទះ​ឆា​លើ​ភ្លើង​ក្ដៅ ដែល​ឆា​ច្រំ​ដែល​ច្រើន​ដង​ មិន​បាន​លាងសម្អាត​ និង​កម្ទេច​​ខ្លោច​តូច​ៗ​ខ្មៅ​ៗ​ ជា​មូល​ហេតុ​ដែល​អ្នក​មិន​គួរ​បរិភោគ​ញឹកញាប់​ឡើយ​។​

ដោយ​សារ​តែ​មាន​ភាគរយ​ខ្ពស់​បណ្ដាល​ឲ្យ​កើត​មហារីក។​ ដូច្នេះ​ការ​បរិភោគ​តាម​របប​អាហារ​ដែល​សុវត្ថិភាព​គឺ​ត្រឹម​ពីរ​ដង​ក្នុង​មួយ​សប្ដាហ៍​ ឬ​ជៀសវាង​ការ​ញ៉ាំ​ក្រៅ​ ហើយ​ចម្អិន​ដោយ​ខ្លួន​ឯង​នៅ​ផ្ទះ​គឺ​អាច​កាត់​បន្ថយ​ហានិភ័យ​បាន​ច្រើន។​

រូបថត​ផ្តល់ដោយ៖​ Layhouy Keo

ចុចអាន៖អាហារ ៤​យ៉ាង​ជួយ​ឲ្យ​កូន​ៗ​មានខួរក្បាល​ល្អ និង​ឆ្លាតវៃដែល​ឪពុកម្ដាយ​គ្រប់​រូប​មិន​គួរ​មើល​រំលង

អត្ថបទ៖ Pencharm

រូបថត​ផ្តល់ដោយ៖​ Layhouy Keo

អត្ថបទពេញនិយម