លម្អិត​រឿង​ថែទាំ​ក្មេង​បែប Montessori ជួយ​ឲ្យ​ក្មេង​ធំ​ឡើង​ឆ្លាត​ស្ទើរ​រក​លេខ​ដាក់​គ្មាន

  • 2018-04-26 08:23:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពាក្យ «Montessori» អាច​ថា​ឪពុក​ម្ដាយ​សម័យ​មួយ​ចំនួន​មិន​ធ្លាប់​ឮ តែ​ពាក្យ​នេះ​ល្បី​ល្បាញ និង​គេ​ស្គាល់​ខ្លាំង​នៅ​តាម​ប្រទេស​ធំៗ អាមេរិក អ៊ីតាលី កាណាដា អង់គ្លេស ជា​ដើម ព្រោះ​វា​ជា​វិធី​សាស្ត្រ​បង្រៀន​ក្មេង​តូចៗ​ដ៏​ពេញ​និយម​លើ​ពិភព​លោក​ដែល​គេ​ជឿ​ថា​ជួយ​ឲ្យ​ក្មេង​រីក​ចម្រើន​ផ្នែក​បញ្ញា​ស្មារតី (ឆ្លាត) អត្តចរិត ទំនាក់​ទំនង និង​ភាព​ឯករាជ្យ។

វិធី​សាស្ត្រ​បង្រៀន​បែប Montessori ដែល​បច្ចុប្បន្ន​ត្រូវ​គេ​យក​ប្រើ​តាំង​ពី​ថ្នាក់ Daycare (ថ្នាក់​មើល​ថែ​ក្មេង​តូច) នោះ ត្រូវ​បាន​បង្កើត​ឡើង​ប្រមាណ​ជាង ១០០ ឆ្នាំ​មក​ហើយ ដោយ​ជនជាតិ​អ៊ីតាលី Maria Montessori ដែល​ជា​គ្រូ​ពេទ្យ​ផង គ្រូ​បង្រៀន​ផង បន្ទាប់​ពី​លោក​ស្រី​បាន​សិក្សា​ស្រាវជ្រាវ និង​សង្កេត​ពី​ដំណាក់​កាល​លូតលាស់ និង​ការ​រៀន​សូត្រ​របស់​ក្មេង​ដែល​ប្រែប្រួល​តាម​អាយុ។

វិធី​សាស្ត្រ​បង្រៀន​នេះ អនុញ្ញាត​ឲ្យ​ក្មេង​ប្រើ​ញាណ ឬ​ការ​គិត​ក្នុង​ការ​សាកល្បង (experience) ដោះ​ស្រាយ​បញ្ហា​ដោយ​ខ្លួន​ឯង (explore) និង​ជួយ​ឲ្យ​ក្មេង​កាន់​តែ​ឯករាជ្យ​ដោយ​ខ្លួន​ឯង មិន​ពឹង​ពាក់ ឬ​ខ្លាច​អ្នក​ដទៃ ខណៈ​ដែល​ចំណុច​ពិសេស​ដែល​អាច​​ជំរុញ​ឲ្យ​ក្មេង​អាច​លូត​លាស់​តាម​នេះ​បាន គឺ​ឧបករណ៍​ក្មេង​លេង (educational toys) និង​បរិស្ថាន​របស់​សាលា​រៀន។ ឯ​គ្រូ​បង្រៀន គ្រាន់​តែ​ជា​អ្នក​បង្ហាត់​បង្ហាញ​ចង្អុល​ទិស​ដៅ​ប៉ុណ្ណោះ។

ក្មេង​តូច​របស់​សាលា​អន្តរជាតិ Forest Hill

***ហេតុ​អ្វី​ការ​ថែទាំ​ក្មេង​បែប Montessori ល្អ​ខ្លាំង​សម្រាប់​ក្មេង​តូចៗ?***

ក្មេង​អាយុ​ក្រោម ៣ ឆ្នាំ មិន​ត្រូវ​ការ​មេរៀន​ផ្លូវ​ការ​អី​នោះ​ទេ ពោល​គឺ​រៀន​តាម​រយៈ​បរិស្ថាន​ជុំវិញ ដោយ​សាក​ល្បង (ប៉ះ) និង​ប្រើ​ញាណ​របស់​ពួកគេ។ ឧទាហរណ៍ ក្មេង​ក្រោម ១ ឆ្នាំ រៀន​ដោយ​ប្រើ​មាត់​របស់​ពួកគេ។ គេ​ចង់​ដាក់​អ្វីៗ​គ្រប់​យ៉ាង​ដែល​គេ​ឃើញ និង​ប៉ះ​ដាក់​ចូល​មាត់ ហើយ​ពួកគេ​នឹង​ដឹង​ថា របស់​នោះ​រឹង ទន់ រាង​យ៉ាង​ម៉េច ទំហំ​ប៉ុណ្ណា ក្ដៅ ត្រជាក់ រលោង ឬ​គ្រើម -ល-។

អ្នក​ស្រី Ali Copple នាយិកា​សាលា Forest Hill International School បាន​ប្រាប់ Sabay ថា ក្មេង​តូច​មាន​ការ​អភិវឌ្ឍ ឬ​លូតលាស់​ខួរ​ក្បាល ចង់​ដឹង​ចង់​ឮ តាម​ដំណាក់​កាល​របស់​ពួកគេ ហើយ​ពួកគេ​មាន​ពេល​វេលា​ពិសេស​របស់​ខ្លួន (អាយុ) ក្នុង​ការ​រៀន​អ្វី​មួយ​បាន​ស្រួល ហើយ​លឿន ជាង​ពេល​ណាៗ​ទាំង​អស់។ បើ​សិន​ក្មេង​អាក់​ខាន​មិន​បាន​រៀន​ពី​ជំនាញ​ដែល​ពួកគេ​ចង់​ដឹង​ចង់​ឮ​នោះ​ទេ ពួកគេ​នឹង​បាត់​បង់​ជំនាញ​ពិសេស​របស់​ខ្លួន និង​ការ​ចាប់​អារម្មណ៍​លើ​ជំនាញ​ដដែល​នោះ ព្រម​ទាំង​មាន​អារម្មណ៍​ពិបាក​រៀន​ជំនាញ​នោះ​នៅ​ពេល​ក្រោយ​ទៀត​ផង។

អត្ថបទពាក់ព័ន្ធ៖ អាមេរិក៖ ឲ្យ​​ក្មេង​រៀន​តាំង​ពី Preschool ក្មេង​កាន់​តែ​ឆ្លាត និង​ជោគជ័យ​ខ្ពស់ ពេល​ធំឡើង

អ្នក​ជំនាញ​ផ្នែក​អប់រំ​ជនជាតិ​អាមេរិក​រូប​នេះ បញ្ជាក់​ថា វា​ជា​រឿង​សំខាន់​ណាស់​ដែល​ឪពុក​ម្ដាយ ឬ​អ្នក​មើល​ក្មេង ត្រូវ​ដឹង​ឲ្យ​ច្បាស់ នៅ​ពេល​ណា​ក្មេង​ចូល​ចិត្ត​រៀន​ធ្វើ​អ្វី ហើយ​ជួយ​ជំរុញ និង​លើក​ទឹក​ចិត្ត​នៅ​ពេល​នោះ។ បើ​សិន​ជា​អាក់​ខាន ក្មេង​អាច​មាន​ភាព​រអាក់រអួល​លើ​ការ​លូត​លាស់​ផ្នែក​គិត និង​ភាព​ឯករាជ្យ​របស់​ពួកគេ។

អ្នក​ស្រី Ali Copple នាយិកា​សាលាអន្តរជាតិ Forest Hill International School

សាលា​ណា​ខ្លះ​នៅ​កម្ពុជា មាន​សេវា​មើល​ថែ​ក្មេង​បែប Montessori ?

មាន​សាលា​តិច​តួច​មែន​ទែន ដែល​ប្រើ​ប្រព័ន្ធ​អប់រំ​បែប Montessori តែ​ប្រព័ន្ធ​នេះ​ច្បាស់​ណាស់​មាន​ប្រើ​នៅ​សាលា Forest Hill International School ដែល​ជា​សាលា​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា ដែល​មាន​សេវា​ថែទាំ​ក្មេង​តូច​បែប Montessori (Montessori Daycare)។ សាលា​នេះ​មាន​លក្ខណៈ​ពិសេស​សំខាន់ៗ​ជួយ​ដល់​ការ​លូតលាស់​ក្មេង​ដូចជា៖

  • សង្កេត​មើល​ការ​លូតលាស់​របស់​ក្មេង​នីមួយៗ​ច្បាស់លាស់ ដើម្បី​ដឹង​ពី​ការ​ចូលចិត្ត​របស់​ពួកគេ ហើយ​ផ្ដល់​ឱកាស​ឲ្យ​ក្មេង​អាច​អនុវត្ត​លើ​របស់​គេ​ចូល​ចិត្ត​រៀន និង​ធ្វើ។
  • ថ្នាក់​រៀន​ទូលាយ ស្ងប់ស្ងាត់ មាន​ពន្លឺ​ធម្មជាតិ​គ្រប់គ្រាន់
  • បរិស្ថាន​ស្អាត​ល្អ និង​មាន​អនាម័យ​មិន​បាច់​ខ្លាច​ក្មេង​តូច​ឈឺ
  • ឧបករណ៍​រៀន មាន​គ្រប់​បែប សម្រួល​ដល់​ការ​លូត​លាស់​របស់​ក្មេង
  • ក្មេង​មាន​សេរីភាព​គ្រប់​បែប​យ៉ាង​ក្នុង​ការ​ជ្រើស​រើស
  • ការ​ត្រួត​ពិនិត្យ​សុខភាព​ជា​ប្រចាំ
  • គ្រូ​បរទេស​ឯកទេស​បែប Montessori ឯ​ជំនួយ​ការ​គ្រូ​ឆ្លង​កាត់​ការ​បណ្ដុះបណ្ដាល​ត្រឹមត្រូវ​លើ​ការ​អភិវឌ្ឍ​លូតលាស់​របស់​ក្មេង។

សាលា​អន្តរជាតិ Forest Hill មាន​កម្មវិធី​សិក្សា​ចំនួន៣ គឺ (១) ការ​ថែ​ទាំ​ក្មេង​បែប Montessori ចាប់​ពី​អាយុ ៣ ខែ - ៣ ឆ្នាំ, (២) មត្តេយ្យ​សិក្សា អាយុ ៣ ឆ្នាំ- ៦ ឆ្នាំ និង​ចុង​ក្រោយ គឺ​កម្មវិធី​បឋម​សិក្សា។

ការ​ចុះ​ឈ្មោះ​ចាប់​ផ្ដើម​ពី​ថ្ងៃ​នេះ​ត​ទៅ និង​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ ២០% លើ​តម្លៃ​សិក្សា ពេល​ចុះ​ឈ្មោះ សម្រាប់​ថ្នាក់​មត្ដេយ្យ​សិក្សា និង​បឋម​សិក្សា។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង៖

  • ទូរសព្ទ 017 388 884 (Montessori Daycare) / 095 666 555 (Preschool & Kindergarten)
  • វិបសាយ www.foresthill.education
  • ឬ​សាក​សួរ​ព័ត៌មាន​នៅ​សាលា​ផ្ទាល់​ដែល​មាន​ទីតាំង​នៅ​ផ្ទះ​លេខ​៣៣ ផ្លូវ​២២២ សង្កាត់​បឹងរាំង ខណ្ឌ​ដូន​ពេញ (ក្រោយ​សាលា ACE)៕

អត្ថបទ៖ សុផាត

អត្ថបទពេញនិយម