​ទម្រាំ​បាន​រាង​​ដូច​រាល់​ថ្ងៃ Kimberly វិះ​ស្លាប់​​​ម្ដង​ដោយ​សារ​វិធី​សម្រក​ទម្ងន់​មួយ​នេះ

  • 2018-04-24 04:30:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មុន​ទទួល​បាន​​រូបរាង​ស្លីម​ស្អាត​ដូច​បច្ចុប្បន្ន​នេះ តារា​​សម្ដែង​ស្រី​ជួរ​មុខ​របស់​ប៉ុស្តិ៍​លេខ ៣ថៃ​ Kimberly ធ្លាប់​ឆ្លង​កាត់​ឧបសគ្គ​ច្រើន​មិន​ធម្មតា​​ទេ ជា​ពិសេស​​នៅ​ពេល​​មួយ​ដែល​នាង​​រូបរាង​ធាត់​ ដុះ​ក្បាល​ពោះ និង​មាន​ទម្ងន់​រហូត​ដល់ ៧០គីឡូក្រាម។

កាល​ពី​ពេល​ថ្មី​ៗ តួ​ឯក​ស្រី​រូប​នេះ​បាន​និយាយ​ក្នុង​កម្មវិធី​មួយ​ថា កាល​នៅ​ក្មេង​នាង​ធ្លាប់​ស្រ្តេស​ខ្លាំង ដោយ​ចង់​ស្គម ទើប​លង់​ជឿ​ការ​ឃោសនា​ផលិតផល​ខុស។ Kimberly បាន​ឲ្យ​ដឹង​ថា កាល​នោះ​នាង​បាន​ញ៉ាំ​ថ្នាំ​សម្រក​ទម្ងន់​ដែល​ធ្វើ​ឲ្យ​នាង​មិន​ឃ្លាន និង​ធ្វើ​ឲ្យ​បន្ទោបង់​ញឹក។ ប៉ុន្តែ​លទ្ធផល​ដែល​ទទួល​បាន​នោះ​ គឺ​នាង​ស្ទើរ​តែ​អស់​ជីវិត ដោយ​សារ​ខ្លួន​មាន​អាការ​​រមួល​ក្រពើ និង​បន្ទោបង់​ពេញ​មួយ​ថ្ងៃ រហូត​​ដល់​សន្លប់​បាត់​ស្មារតី​ក្នុង​បន្ទប់​ទឹក។ ​ទីបំផុត​ឪពុក​របស់​នាង​ត្រូវ​ទម្លាយ​ទ្វារ​ចូល​ដើម្បី​ជួយ​នាំ​នាង​ទៅ​មន្ទីរ​ពេទ្យ។ ក្រោយ​ហេតុការណ៍​នោះ នាង​បាន​ឈប់​លេប​ថ្នាំ​សម្រក​ទម្ងន់​យ៉ាង​ដាច់​ខាត។

បច្ចុប្បន្ន Kimberly បាន​ក្លាយ​ជា​នារី​មាន​សុខភាព​ល្អ និង​រាង​ស្អាត​ ដោយ​សារ​ការ​ហាត់​ប្រាណ​ជា​ប្រចាំ ការ​គ្រប់គ្រង​របប​អាហារ និង​ជ្រើសរើស​អាហារ​ដែល​មាន​​ប្រយោជន៍។ បើ​ទោះ​បី​វិធី​ទាំង​នេះ​មិន​​បង្ហាញ​ផល​បាន​លឿន និង​ត្រូវ​ការ​ការ​ព្យាយាម​រួម​នឹង​វិន័យ​ចំពោះ​ខ្លួន​ឯង​ច្រើន ប៉ុន្តែ​វា​មិន​បាន​ធ្វើ​ឲ្យ​នាង​មាន​គ្រោះ​ថ្នាក់​អ្វី​​ទៀត​ឡើយ ៕

ប្រភព៖ Sanook ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម