សកម្មភាព​​សាមញ្ញៗ​ដែល​មនុស្ស​ស្រី​គួរឲ្យ​ស្រឡាញ់ និង​ខ្លាំងក្លាម្នាក់​ធ្វើ​ជា​ប្រចាំ

  • 2018-04-23 10:41:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​យើង​មាន​ពេល​ក្នុង​មួយ​ថ្ងៃ ២៤​ម៉ោង​ដូចគ្នា គ្រាន់​តែ​អ្វី​ដែល​សំខាន់​តើ​យើង​ប្រើ​វា​យ៉ាង​ណា? អ្នក​ខ្លះ​បាន​ធ្វើ​រឿង​ល្អៗ និង​មាន​ប្រយោជន៍​ជា​ច្រើន ខណៈ​ពេល​ដែល​អ្នក​ខ្លះ​ទៀត​ចំណាយ​ពេល​ដោយ​គ្មាន​បាន​អ្វី​ជា​ប្រយោជន៍​សោះ។ ខាង​ក្រោម​នេះ​ជា​សកម្មភាព​​សាមញ្ញៗ​ដែល​មនុស្ស​ស្រី​ជោគជ័យ និង​រីករាយ​ម្នាក់​ធ្វើ​ជា​ប្រចាំ ដែល​អ្នក​គួរ​តែ​យក​ជា​គំរូ ៖​

១. ក្រោក​ពី​ព្រលឹម​ចម្អិន​អាហារ​ញ៉ាំ

នាង​ទម្លាប់​ក្រោក​ពី​ព្រឹក​រៀបចំ​អាហារ​ដោយ​ខ្លួន​ឯង​ ឬ​អាច​ខ្ចប់​យក​ទៅ​ញ៉ាំ​នៅ​កន្លែង​ធ្វើការ។ ទម្លាប់​នេះ​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​នាង​ឧស្សាហ៍​ទេ វា​ជួយ​សន្សំ​សំចៃ​លុយ និង​រក្សា​នូវ​អនាម័យ​បាន​ខ្ពស់​ទៀត​ផង។ ម្យ៉ាង​ទៀត​ការ​ក្រោក​ពី​ព្រលឹម​ជួយ​ឲ្យ​នាង​ស្រស់ស្រាយ​ និង​មាន​ពេល​ច្រើន​សម្រាប់​ធ្វើ​ការ​ងារ​ផ្សេងៗ។

រូបតំណាង

**២. ទទួល​យក​ចំណុច​មិន​ល្អ​ពី​អ្នក​ដទៃ**

នាង​រីករាយ​នឹង​ស្ដាប់​ការ​រិះគន់​របស់​អ្នក​ដទៃ​ព្រោះ​នាង​គិត​ថា​មាន​តែ​អ្នក​ដទៃ​ទេ​ដែល​មើល​ឃើញ​ពី​ចំណុច​អាក្រក់​របស់​នាង​បាន​ច្បាស់។ មនុស្ស​ស្រី​ដែល​ខ្លាំង​ម្នាក់​មិន​ដែល​មើល​រំលង​ពី​កំហុស​ខ្លួន​នោះ​ទេ​ គាត់​តែងតែ​ទទួល​យក​រួច​ហើយ​កែ​តម្រូវ​វា​ឡើង​វិញ។

៣. តែងតែ​ញញឹម

ជា​មនុស្ស​ស្រី​ម្នាក់​ដែល​អស្ចារ្យ​គឺ​នាង​មិន​ដែល​បំភ្លេច​នូវ​ស្នាម​ញញឹម​របស់​ខ្លួន​នោះ​ទេ​ ទោះ​បី​ពេល​ខ្លះ​មាន​បញ្ហា​ក៏​ដោយ​ក៏​នាង​នៅ​តែ​ព្យាយាម​ផ្ដល់​ស្នាម​ញញឹម​សម្រាប់​មនុស្ស​ជុំវិញ​ខ្លួន។ នាង​ជឿ​ថា​ស្នាម​ញញឹម​ជា​ថាមពល​ដ៏​សំខាន់​សម្រាប់​មនុស្ស​យើង ហើយ​គ្រប់​យ៉ាង​នឹង​ស្រស់ស្អាត​នៅ​ពេល​ដែល​យើង​ចាប់​ផ្ដើម​ញញឹម។

រូបតំណាង

៤. ហាត់ប្រាណ​

​នាង​តែងតែ​ស្រឡាញ់​ខ្លួន​ឯង​ជានិច្ច​ ដូច្នេះ​ការ​ហាត់​ប្រាណ​គឺ​ជា​រឿង​សំខាន់​មួយ​ដែល​នាង​ត្រូវ​តែ​ធ្វើ​ ដូចជា​ រាំ ហាត់​yoga gym​ ជា​ដើម។ នេះ​ដើម្បី​ដើម្បី​ថែរក្សា​រូបរាង​​ឲ្យ​នៅ​តែ​ស្រស់​ស្អាត និង​ធ្វើ​ឲ្យ​ផ្លូវ​អារម្មណ៍​នាង​ស្ងប់ស្ងាត់ មិន​រវើរវាយ។​

៥. ស្វែង​រក​ភាព​រីករាយ​ជាមួយ​នឹង​រឿង​ដែល​តូច​តាច​

នាង​មិន​ប្រកាន់​ថា​រឿង​នោះ​ធំ​ ឬ ក៏​តូច​នោះ​ទេ​សំខាន់​បំផុត​ ឲ្យ​តែ​នាង​គិត​ថា​​ពេល​ដែល​ធ្វើ​វា​ហើយ​ នាង​​អាច​ទទួល​បាន​ភាព​រីក​រាយ​​ដោយ​មិន​ប៉ះ​ពាល់​ដល់​អ្នក​ដទៃ។ មិន​ចាំបាច់​ទាល់​តែ​រឿង​ដែល​អស្ចារ្យ​ឡើយ​ក៏​នាង​អាច​រក​ឃើញ​សេចក្ដីសុខ​បាន​ដែរ ព្រោះ​នាង​គិតថា​រឿង​គ្រប់​យ៉ាង​សុទ្ធ​តែ​សំខាន់។

៦. ចែក​រំលែក​អ្វី​ដែល​នាង​មាន​ទៅ​អ្នក​ដទៃ

នាង​តែង​តែ​រីក​រាយ​ក្នុង​ការ​ជួយ​អ្នក​ដទៃ​ដែល​ត្រូវ​ការ​នាង​ ព្រោះ​នាង​សប្បាយ​ចិត្ត​នៅ​ពេល​អ្នក​ជុំវិញ​នាង​អាច​មាន​ភាព​រីករាយ​ដូច​នាង។ នាង​អាច​ជួយ​បាន​នាង​នឹង​ជួយ​ដោយ​មិន​កំណាញ់​ឡើយ។ នាង​តែង​មាន​ចិត្ត​ទូលាយ​ទៅ​កាន់​មនុស្ស​គ្រប់គ្នា​ដោយ​មិន​ប្រកាន់​គំនិត​ចង្អៀត​ចង្អល់។

រូបតំណាង

៧. ស្វែង​រក​ចំណេះ​ដឹង​ថ្មី​ៗ​

នាង​មិន​ចេះ​ទំនេរចោល​នោះ​ទេ គឺ​នាង​តែង​តែ​​ចង់​ចេះ​ពី​នេះ​ពី​នោះ​មិន​ឈប់​ ដោយ​មិន​ចង់​ទុក​​​​ពេល​វេលា​ចោល ដូច្នេះ​នាង​តែង​តែ​រៀន​បន្ថែម​ពី​អ្វី​ដែល​​ខ្លួន​មិន​ទាន់​ចេះ៕

ចុចអាន៖ចង់​ស្វែង​រក​សុភមង្គល​ពិត​ឲ្យ​ខ្លួន​ឯង​ គួរ​តែ​ទន្ទេញ​រឿង​ទាំង​នេះ​ជា​ប់ខួរក្បាល

ប្រភព៖ Likelovequotes ប្រែ​សម្រួល៖ ផេង ផលធិតា

អត្ថបទពេញនិយម