គន្លឹះ​ពេល​ព្រឹក​ទាំង ៤ ដែល​ជួយ​ឲ្យ​ជីវិត​អ្នក​ជួប​ភាព​រីករាយ​ពេញ​មួយ​ថ្ងៃ

  • 2018-04-24 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

វេលា​ពេល​ព្រឹក ជា​ពេលា​សេរី​សួស្ដី​ល្អ​បំផុត ដូច្នេះ​ហើយ​បាន​ជា​ចាស់​តែងតែ​ឲ្យ​ធ្វើ​អ្វី​ល្អ​ៗ ដើម្បី​ជួប​ជ័យ​មង្គល​ពេញ​មួយ​ថ្ងៃ។ ចង់​បាន​ភាព​រីករាយ​មួយ​ថ្ងៃ​ពេញ​តែម្ដង គួរតែ​បំពេញ​គន្លឹះ​ទាំង ៤ ខាងក្រោម​នេះ៖

១.បើក​បង្អួច​ឲ្យ​ពន្លឺ​ព្រះអាទិត្យ​ចូល

ត្រូវ​ស្រូត​រូតរះ​ក្រោក​ពី​ព្រឹក និង​ដើរ​បើក​ទ្វារបង្អួច​ក្នុង​បន្ទប់​គេង​ដូចជា​ផ្ទះ ដើម្បី​ឲ្យ​ពន្លឺ​ចាំង​ឆ្លុះ​ចូល​ក្នុង។ បែប​នេះ​ទើប​ព្រឹក​ឡើង​អ្នក​មាន​អារម្មណ៍​ល្អ​ជាមួយ​បរិយាកាស​ថ្មី​ដែល​អាច​ជួយ​ឲ្យ​អ្នក​មាន​ភាព​ស្រស់​ស្រាយ ក្រោយ​បើកភ្នែក​ភ្លាម។

២.ជ្រើស​ពណ៌​ភ្លឺ​សម្រាប់​ខ្លួនឯង

ការ​ស្រាវជ្រាវ​បង្ហាញ​ថា បើ​ជុំវិញ​ខ្លួន​អ្នក​ជាមួយ​នឹង​ពណ៌​ភ្លឺ​ៗ​អាច​ជួយ​បង្កើន​ភាព​ប្រសើរ​ឡើង​នៅ​ពេល​ព្រឹក។ ឧទាហរណ៍​ពណ៌​បៃតង និង​ពណ៌​លឿង​ត្រូវ​បាន​បង្ហាញ​ដើម្បី​បង្កើន​ភាព​រហ័សរហួន ទំនុក​ចិត្ត និង​សុខុមាលភាព​ទូទៅ​របស់​អ្នក​តាម​ធម្មជាតិ។ ពណ៌ខៀវ​អាច​ជួយ​ឲ្យ​អ្នក​មាន​អារម្មណ៍​ធូរស្រាល ខណៈ​ដែល​ក្រហម និង​ស្វាយ​ចាស់​អាច​ផ្ដល់​ថាមពល​កាន់តែ​ច្រើន​ដល់​អ្នក។

៣.ញ៉ាំ​ពេល​ឃ្លាន

អាហារ​ពេល​ព្រឹក​គួរតែ​មិន​អាច​ខាន​បាន​ឡើយ ដើម្បី​ឲ្យ​អ្នក​មាន​ថាមពល​ពេញ​មួយ​ថ្ងៃ។ ការ​ញ៉ាំ​អ្វី​មួយ​ដែល​មាន​សុខភាព​ល្អ​នៅ​ពេល​ព្រឹក ជួយ​ឲ្យ​រាងកាយ​របស់​អ្នក​ទទួល​បាន​សារធាតុ​ចិញ្ចឹម​សំខាន់​ៗ បន្ទាប់ពី​អត់​មាន​អាហារ​ពី ៧ ទៅ ៩ ម៉ោង​ដែល​ជា​អ្វី​អ្នក​គេង​ពេល​យប់។ អ្នក​ញ៉ាំ​អាហារ​ពេល​ព្រឹក និង​អាច​អាហារ​ថ្ងៃត្រង់​បាន ឬ​បន្ថែម​របប​តែ​បន្តិចបន្តួច​បាន វិធី​នេះ​ក៏​អាច​ជួយ​រក្សា​រាង​ឲ្យ​​នៅ​ស្អាត​បាន។

៤.ចាប់ផ្ដើម​ដោយ​ពាក្យ​ល្អ​ៗ

ព្រឹក​ឡើង​អ្នក​គួរតែ​និយាយ​ពាក្យ​ណា​ដែល​មាន​សេរី​មង្គល នោះ​ទើប​មួយ​ថ្ងៃ​ពេញ​អ្នក​ជួប​តែ​រឿង​ល្អ។ តែ​បើ​ព្រឹក​ឡើង​អារម្មណ៍​មិន​ល្អ​ហើយ នោះ​ពេញ​មួយ​ថ្ងៃ​អ្នក​នឹង​ជួប​តែ​បញ្ហា​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​ដែរ៕

ចុចអាន៖ស្រីៗ​ចង់​បាន​ជីវិត​​សុខស្រួល​ជាង​នេះ ត្រូវ​គិតគូរ​ផ្លាស់​មក​ធ្វើ​រឿង​ទាំង​នេះ​ឲ្យ​បាន

ប្រភព៖ womansbeautyextra ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម