រំភើបណាស់! ម្ហូបខ្មែរ២មុខល្បីដល់ទូរទស្សន៍ថៃចុះទៅសម្ភាសផ្ទាល់ (វីដេអូ)

  • 2018-04-21 01:41:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្ទើរ​តែ​រឿង​សុំា​ទៅ​ហើយ នៅ​ពេល​នរណា​ម្នាក់​និយាយ​អំពី​ទំនោរ​លើ​មុខ​ម្ហូប​ប្រទេស​នេះ ប្រទេស​នោះ​រៀង​ខ្លួន ​នៅ​លើ​ទឹក​ដី​ព្រះរាជាណាចក្រ​អច្ឆរិយ ប៉ុន្តែ​រឿង​ដែល​ម្ហូប​ខ្មែរ​មាន​មុខ​លើ​ប្រទេស​ដទៃ ទើប​ជា​រឿង​ប្លែក​ត្រចៀក។

តាម​ទំព័រ​បណ្ដាញ​សង្គម​របស់​ទូរទស្សន៍​ថៃ​មួយ​បាន​ឲ្យ​ដឹង​ថា មាន​ម្ហូប​ខ្មែរ​ចំនួន​២​មុខ គឺ​ទឹក​គ្រឿង និង​សម្ល​ប្រហើរ​ត្រី​ឆ្អើរ ត្រូវ​បាន​ទូរទស្សន៍​ក្នុង​ស្រុក​ថៃ​មួយ​នោះ ចុះ​ទៅ​សម្ភាសន៍​លោកស្រី ឡាយ ច័ន្ទរស្មី ទីប្រឹក្សានៃស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំព្រះរាជាណាចក្រថៃ ដើម្បី​ផ្សព្វផ្សាយ​និង​លើក​កម្ពស់​ម្ហូប​ខ្មែរ​ពីរ​មុខ​នេះ។

លោក​ស្រី​ទីប្រឹក្សា​ ពន្យល់​បន្ថែម​ជុំវិញ​ការ​បង្អួត​អត្តសញ្ញាណ​ខ្មែរ​លើ​ឆាក​អន្តរជាតិ​​ ក្នុង​បទ​សម្ភាសន៍​ជាមួយ Sabay បែប​នេះ "ដោយសារ​ទឹកគ្រឿង​ ជា​មុខម្អូប​ពេញនិយមរបស់ខ្មែរភាគច្រើន ហើយប្រទេសយើងសម្បូរត្រី តាមផ្ទះដែលនៅតាមដងទន្លេ និងបឹងទន្លេសាបដែលជាប្រភពត្រីងាយស្រួលរកត្រី ហើយស្របនឹងមានបន្លែក្បែរផ្ទះទៀត ម្ហូបងាយៗ គឺទឹកគ្រឿងអាចធ្វើបាន ។ ដោយឡែក សម្លក់ត្រីឆ្អើរក៏ដូចគ្នា អ្វីដែលបង្ហាញពីអត្តសញ្ញាណរបស់ខ្មែរក្នុងការធ្វើម្ហូបគឺ ប្រហុក ដែលផ្ទះណាក៏មាន...យកត្រីឆ្អើរដែលធ្វើពីត្រីកេះអាធំទៀត ចង់បញ្ចាក់ពីភាពសម្បូររុងរឿងរបស់ខ្មែរ ហើយត្រីឆ្អើរធ្វើពីត្រីកេះគឺ ឆ្ងាញ់"។

បទ​សម្ភាសន៍​នេះ ស្ដីពី​ដំណើរ​ការ​ផ្សំ​គ្រឿង​នៃ​មុខ​ម្ហូប​កេរ្ដិ៍ពី​ដូន​តា​ខ្មែរ​យើង គឺ "ទឹក​គ្រឿង" និង"សម្ល​ប្រហើរ​ត្រី​ឆ្អើរ"។ តោះ...ទស្សនា និង​ស្ដាប់​ទាំង​អស់​គ្នា...!

ប្រភព៖ Sabay News អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម