កុំ​តូច​ចិត្ត​​គិត​ថា​ខ្លួន​ឯង​​អាក្រក់​ទើប​គ្មាន​​​សង្សារ ព្រោះ​ពេល​ខ្លះ​ស្រី​ស្អាត​ខ្លាំង​ក៏​គ្មាន​ដូច​តែ​គ្នា​ហ្នឹង!

  • 2018-04-20 10:13:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​​ម្នាក់ៗ​កើត​មក​មាន​រូប​រាង​ផ្សេង​ៗ​គ្នា​ អ្នក​ខ្លះ​​​តូច​ចិត្ត​នឹង​វាសនា​ គិត​ថា​ខ្លួន​​​ឯង​មិន​​ស្អាត ទើប​គ្មាន​សង្សារ ចុះ​ចំពោះ​អ្នក​ដែល​ស្អាត មាន​មន្ត​ស្នេហ៍​ហើយ​​ក៏​​នៅតែ​គ្មាន​សង្សារ​ដែរ​នោះ យ៉ាង​​ណា​វិញ​ទៅ?ខាង​ក្រោម​នេះ​ជា​ហេតុ​ផល​ ដែល​អ្នក​គួរ​ដឹង៖

. នាង​ខ្លាច​គេ​ស្រលាញ់​​តែ​រូប​រាង​សំបក​​ខាងក្រៅ ច្រើន​ជាង​ទឹក​ចិត្ត បាន​តែ​មួយ​ឆាវ​ហើយ​ក៏​លែង​ខ្វល់

. នាង​​មិន​​ចង់​យក​សម្រស់ ​​ទៅ​​បោក​ប្រាស់​​ផល​ប្រយោជន៍​ពី​អ្នក​ដទៃ

រូបតំណាង

**៣**. នាង​​​​រវល់​ជា​មួយ​កិច្ច​ការងារ​ច្រើន ហើយ​​មិន​សូវ​ខ្វាយ​ខ្វល់​ពី​រឿង​ស្នេហា គិត​ថា​​ខ្លួន​ឯង​ស្អាត​អីចឹង​ ចង់មាន​សង្សារ​ពេល​ណា​ក៏​បាន

. នាង​​​​មាន​ជំហរ​លើខ្លួន​ឯង ហើយ​អាច​​សប្បាយ​ជា​មួយ​មនុស្ស​ដែល​នៅ​ជុំ​វិញ​ខ្លូន​ ដោយ​មិន​ចាំ​បាច់​យក​សង្សារ

រូបតំណាង

. នាង​​ខ្លាច​ពេល​​ដែល​មាន​សង្សារ​ទៅ លែង​សូវ​មាន​ពេល​បាន​​ទៅ​ដើរ​លេង​ខាង​ក្រៅ ឬ​​នៅ​ជិត​មិត្តភ័ក្ដិ​ដូច​មុន

. នាង​មាន​បុរសៗ​តាម​ស្នេហ៍ច្រើន​ពេក ដូច្នេះ​ហើយ​​​​ពិបាក​មិន​ដឹង​គួរ​សម្រេច​ជ្រើស​​យក​អ្នក​ណា

. នាង​​​​​​​គិត​ថា​ស្រី​ស្អាត ចរិត​ថ្លៃ​ថ្នូរ ​​គួរ​តែ​ជា​គូ​នឹង​ ប្រុស​សង្ហា ​ដែល​មាន​ទំនួល​ខុស​ត្រូវ ដូច្នោះ​រង់ចាំ​​សិន​​ក៏​មិន​អី​ដែរ

រូបតំណាង

. ទោះ​បី​ជា​បាន​ជួប​បុរស​ដែល​ នាង​ប្រាថ្នា​​ក៏​ដោយ នាង​មិន​ងាយ​​នឹង​​សារភាព​ស្នេហ៍​ទៅ​គេ​មុន​ទេ ហើយ​តែង​​ចាំ​គេ​មក​សារភាព​ស្នេហ៍​ដាក់​មុន

. នាង​មិន​ទាន់​ត្រៀម​ខ្លួន​រួច​រាល់ និង​មាន​ទំនុក​ចិត្ត ក្នុង​ការ​មាន​ស្នេហា

ចុចអានបន្ត៖

ប្រភព៖ bolde ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម