បវរកញ្ញាកូរ៉េបង្អួតរូបអាពាហ៍ពិពាហ៍ជាមួយប្ដីអាយុប្អូន១៨ឆ្នាំ
- 2018-04-20 02:31:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បវរកញ្ញាកូរ៉េបង្អួតរូបអាពាហ៍ពិពាហ៍ជាមួយប្ដីអាយុប្អូន១៨ឆ្នាំ
ទោះបីរងការរិះគន់ច្រើនក្ដី ក៏បវរកញ្ញាកូរ៉េ Ham So Won នៅតែសម្រេចចិត្តចូលរោងការជាមួយមិត្តប្រុសដែលមានអាយុប្អូនខ្លួនឯងជិត២ជួរ។
កាលពីថ្ងៃទី១៧ខែមេសាកន្លងទៅនេះ បវរកញ្ញាកូរ៉េ Ham So Won អាយុ៤២ឆ្នាំបានទម្លាយរូបថតមង្គលការរបស់ខ្លួនជាមួយប្រុសក្មេងដែលជាសង្សារ។ តារាសម្ដែងស្រីរូបនេះបានឲ្យដឹងថាខ្លួន បានស្រលាញ់មិត្តប្រុសវ័យក្មេងនេះតាំងតែពីជួបលើកដំបូងមកម្ល៉េះ។ ទោះបីជាឪពុកកូនកំលោះគំរាមកាត់កាលកូនចោលក្ដី ក៏អ្នកទាំង២នៅប្ដេជ្ញាចិត្តរៀបការនៅពេលខាងមុខ។
អនាគតស្វាមីរបស់អតីតបវរកញ្ញាខាងលើមានឈ្មោះថា Chen Hua ជាជនជាតិចិន មានអាយុ២៤ឆ្នាំ សព្វថ្ងៃជាតារាចម្រៀងម្នាក់។ តាមប្រភពព័ត៌មាន អ្នកទាំង២នឹងប្រព្រឹត្តពិធីមង្គលការនៅចុងខែមេសានេះ៕