សញ្ញា​ព្រមាន​ចំពោះ​សុខភាព ៥ យ៉ាង ស្ត្រី​គ្រប់រូប​គួរ​រក​ដោះស្រាយ​ភ្លាម​ៗ

  • 2018-04-19 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សុខភាព គឺជា​រឿង​សំខាន់​ណាស់​សម្រាប់​មនុស្ស​ស្រី​ម្នាក់​ៗ។ ដូចនេះ​ចូរ​ក្រឡេក​មើល​សញ្ញា​ព្រមាន​ដែល​ថា​សុខភាព​របស់​អ្នក​កំពុង​ថយ​ចុះ​ចាប់ពី​ពេល​នេះ​តទៅ៖

១.មិន​អាច​យក​ឥវ៉ាន់​នៅ​ទី​ខ្ពស់

សកម្មភាព​នេះ​អាច​បណ្ដាល​មកពី​ឆ្អឹង ដូចនេះ​ត្រូវ​ពិនិត្យ​មើល​ភាព​បត់បែន​នៃ​ខ្នង និង​ភ្លៅ។

២.ពិបាក​ដកដង្ហើម​ពេល​ឡើង ឬ​ចុះ​ជណ្ដើរ

ប្រសិនបើ​កត់​សម្គាល់​ថា​អ្នក​មាន​ការ​ពិបាក​ដកដង្ហើម ឬ​ដង្ហើម​ខ្លី វា​បង្ហាញ​ថា​សួត​របស់​អ្នក​កំពុង​មាន​បញ្ហា។

៣.ព្រឹក​ព្រលឹម​ភ្ញាក់​ឡើង​អស់​កម្លាំង

មនុស្ស​ដែលទទួល​រង​​អាការៈ​បែបនេះ​ជា​រឿយ​ៗ​មកពី​អង្គុយ​យូរ​ពេក​ ទើប​នាំ​ឲ្យ​ខ្វះ​ថាមពល ជាពិសេស​នៅ​ពេល​ព្រឹក​ក្រោយ​ពី​ភ្ញាក់​ពី​គេង។ ដូច្នេះ​អ្នក​គួរតែ​ទម្លាប់​ហាត់ប្រាណ​ឲ្យ​បាន​ទៀងទាត់​យ៉ាងហោចណាស់ ៥ដង​ក្នុង​មួយ​សប្ដាហ៍ ឬ ៣០ នាទី​រាល់ថ្ងៃ។

រូបតំណាង

**៤.យក​ដៃ​ច្រត់​ពេល ក្រោក​ឡើង**

នៅ​ពេល​អង្គុយ​ចុះ ឬ​ក្រោក​ឡើង​ប្រសិនបើ​អ្នក​មាន​ការ​លំបាក​ក្នុង​ជើង នោះ​អ្នក​គួរតែ​យក​ចិត្ត​ទុក​ដាក់​ភ្លាម​ៗ​ដោយ​ទៅ​ជួប​គ្រូពេទ្យ ព្រោះ​ទំនង​ជា​មាន​ជំងឺ​រលាក​សន្លាក់​ឆ្អឹង ឬ​ជំងឺ​ពុក​ឆ្អឹង ។

៥.ជាប់​ៗ​សរសៃ

នៅ​ពេល​ជួប​ប្រទះ​បញ្ហា​នេះ​អ្នក​គួរតែ​ធ្វើការ​បង្វិល​ត្រគាក​ជា​ទៀងទាត់ ដើម្បី​ជួយ​ពង្រឹង​សាច់ដុំ​ខ្នង និង​មុខងារ​រួម ហើយ​ក៏​អាច​បង្ការ​ជំងឺ​ដូចជា​ឈឺ​ខ្នង​រ៉ាំរ៉ៃ៕

រូបតំណាង

ចុចអាន៖ស្រី​ៗ បើ​សង្កេត​ឃើញ​ខ្លួនឯង​មាន​អាការៈ​ផ្លាស់ប្ដូរ ៧នេះ ក្នុង​វ័យ ៣០ កុំ​ភ័យ ព្រោះ​ជួប​គ្រប់គ្នា

ប្រភព៖ afamily ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម