មិនញ៉ាំ​ក៏​ធាត់! ទម្លាប់​អាក្រក់​ ៥​នេះ​ហើយ​​ធ្វើ​ឲ្យ​អ្នក​ឡើង​គីឡូ​មិន​ឈប់ ទោះ​ខំ​ Diet

  • 2018-04-19 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សកម្មភាព​រាល់​ថ្ងៃ​ និង​របស់​ញ៉ាំ​រាល់​ថ្ងៃ​អាច​ធ្វើ​ឱ្យ​អ្នក​ធាត់​ដោយ​មិន​ដឹង​ខ្លួន។ ប្រសិន​បើ​អ្នក​មិន​បាន​គ្រប់គ្រង​សុខភាព​របស់​អ្នក​តាម​រយៈ​ ការ​ហាត់​ប្រាណ​ និង​តម​អាហារ ​នោះ​អ្នក​និង​ឡើង​គីឡូ​មិន​ឈប់។​ ហើយ​នេះ​ជា​ហេតុផល​ដែល​ធ្វើ​ឱ្យ​អ្នក​ធាត់៖

១. ធ្វើ​ការ​ពេល​យប់

រាង​កាយ​អ្នក​គឺ​តម្រូវ​ឱ្យ​ធ្វើ​ការ​នៅ​ពេល​ថ្ងៃ និង​ហាត់​ប្រាណ​នៅ​ពេល​យប់។ ធ្វើ​ការ​ពេល​យប់​អាច​ធ្វើ​ឱ្យ​ឡើង​ទម្ងន់​ ដោយ​សារ​តែ​វា​ប្រឆាំង​ទៅ​នឹង​ ការ​វិវដ្ត​នៃ​ចិត្ត​សាស្រ្ត​ធម្មជាតិ​ ដែល​ធ្វើ​ឱ្យ​ថាមពល​ប្រចាំ​ថ្ងៃ​ថយ​ចុះ​ ឬ​ក៏​អាច​និយាយ​បាន​ថា​ កាត់​បន្ថយ​កាល់ឡូរី​បាន​តិច។

២. ការ​គេង​មិន​គ្រប់​គ្រាន់​

ការ​ស្រាវជ្រាវ​បាន​ឱ្យ​ឃើញ​ថា​ ការ​គេង​មិន​គ្រប់គ្រាន់​ធ្វើ​ឱ្យ​ឡើង​ទម្ងន់។ ការ​គេង​គឺ​ជា​កត្តា​ចម្បង​នៃ​ថាមពល​ដុត​រំលាយ​អាហារ​ក្នុង​រាង​កាយ​ ប៉ុន្តែ​នៅ​ពេល​ដែល​ អ្នក​គេង​មិន​គ្រប់​គ្រាន់ អ្នក​ច្បាស់​ជា​ញាំ​ច្រើន​ជាង​ធម្មតា​។ រាង​កាយ​របស់​អ្នក​ព្យាយាម​ស្វែង​រក​អាហារ​ ដើម្បី​បំពេញ​ថាមពល​សម្រាប់​ធ្វើការ។

៣. ញាំ​អាហារ​មាន​ជាតិ​គីមី​ច្រើន​ពេក​

​អាហារ​មាន​ជាតិ​គីមី ​ក៏​អាច​ធ្វើ​ឱ្យ​ឡើង​ទម្ងន់​បាន​ដែរ ​ក៏​ព្រោះ​អាហារ​ទាំង​នោះ​មាន​ផ្ទុក​សារធាតុ​ធ្វើ​ឱ្យ​ធាត់​ ដូច​ជា​សាច់​ជ្រួក​ ឬ​ត្រី​ចិញ្ចឹម​ជា​ដើម។

៤. មើល​ទូរទស្សន៍​ច្រើន​ពេក

ការ​ស្រាវ​ជ្រាវ​បាន​បញ្ជាក់​ថា​ ការ​ដែល​ចំណាយ​ពេល​មើល​ទូរទស្សន៍​​ច្រើន​ជាង​២ម៉ោង​ក្នុង​១​ថ្ងៃ​អាច​ធ្វើ​ឱ្យ​ឡើង​ទម្ងន់​បាន។​ នៅ​ពេល​ដែល​អ្នក​មើល​ទូរទស្សន៍​ អ្នក​មិន​សូវ​ជា​ធ្វើ​ចលនា​ច្រើន​នោះ​ទេ​។

៥. មាន​ជំងឺ​ផ្លូវ​ចិត្ត​ ឬ​តប់​ប្រមល់​

ជំងឺ​ស្ត្រេស ជំងឺ​ផ្លូវ​ចិត្ត​ និង​ តប់​ប្រមល់​ អាច​បណ្តាល​ឱ្យ​អ្នក​ឡើង​គីឡូ​បាន​ដែរ​។ សារ​ធាតុ​ដែល​ជួយ​ទប់​ស្កាត់​អ្នក​ពី​ការ​ឡើង​ទម្ងន់​ អាច​និង​ត្រូវ​បាន​កាត់​បន្ថយ​នៅ​ពេល​ដែល​អ្នក​ស្រ្តេស ៕

ចុចអាន៖

ប្រភព៖ womansbeautyextra ប្រែសម្រួល៖ តាន់ ច័ន្ទលក្ខិណា

អត្ថបទពេញនិយម