២ វិធី​ជួយ​ឲ្យ​ធ្មេញ​ស អាច​ធ្វើ​នៅ​ផ្ទះ ​មិន​​ខ្ជះខ្ជាយ​លុយ​និង​ពេលវេលា​​

  • 2018-04-13 04:58:02
  • ចំនួនមតិ

ចន្លោះមិនឃើញ

ធ្មេញ​ស​ស្អាត​ចែងចាំង ជា​បំណង​ប្រាថ្នា​របស់​មនុស្ស​រាល់​គ្នា ព្រោះ​វា​​អាច​បង្កើន​ភាព​ជឿជាក់ ​ពេល​​ដែល​អ្នក​ញញឹម​ទៅ​កាន់​​មនុស្ស​ជុំ​វិញ​ខ្លួន ថែម​ទាំង​បន្ថែម​មន្ត​ស្នេហ៍​និង​ភាព​ទាក់ទាញ​ផង​ដែរ​។ ធ្មេញ​មិន​ស បណ្តាល​​មក​​ពី​មូលហេតុ​ជា​ច្រើន​ដូច​ជា​ តំណពូជ (ហ្សែន)​ ចំណី​អាហារ ការ​ដុស​សម្អាត​មិន​បាន​ស្អាត​ល្អ ដែល​ជា​កត្តា​ធ្វើ​ឲ្យ​ធ្មេញ​មាន​ពណ៌​លឿង​។ ដូច្នេះ​ហើយ​បាន​ជា​ កញ្ញា​ ចង់​បង្ហាញ​ ២​វិធី​ងាយៗ​ ចំណេញ​ច្រើន​ និង​មាន​ប្រសិទ្ធភាព​ ដែល​អ្នក​ទាំង​អស់​គ្នា​អាច​ធ្វើ​នៅ​ផ្ទះ​បាន។

១. ម្សៅ​សូដា​និង​ក្រូច​ឆ្មា

​គ្រឿងផ្សំ :

  • ម្សៅ​សូដា ៣ ស្លាបព្រា​កាហ្វេ
  • ទឹក​ក្រូច​ឆ្មា​សស្រស់​

របៀបធ្វើ :

លាយ​​ម្សៅ​សូដា​ជា​មួយ​ទឹក​ក្រូច​ឆ្មា មិន​ត្រូវ​ឲ្យ​រាវ​ទេ ​ត្រូវ​ធ្វើ​ឲ្យ​ដូច​ថ្នាំ​ដុស​ធ្មេញ ​បន្ទាប់​មក​យក​កន្សែង​ស្អាត​ ជូត​ធ្មេញ​ឲ្យ​ស្ងួត រួច​ហើយ​យក​​វា​ទៅ​លាប​លើ​ធ្មេញ​ដោយ​ប្រើ​ច្រាស​ដុស​ធ្មេញ ទុក​ចោល​​​ ១នាទីប៉ុណ្ណោះ ដើម្បី​កុំ​ឲ្យ​ជាតិ​អាស៊ីត​ទៅ​បំផ្លាញ​ស្រទាប់​ការពារ​​របស់​ធ្មេញ ប៉ុន្តែ​បើ​អ្នក​គ្រាន់​តែ​លាយ​ម្សៅ​សូដា​នឹង​ទឹក​ អ្នក​អាច​ទុក​ចោល​បាន​៣​នាទី ហើយ​សឹម​ខ្ពុរ​មាត់​ចេញ​នឹង​ទឹក​ធម្មតា។ វិធី​នេះ​អ្នក​អាច​ធ្វើ​​ ១-២ដង​ ក្នុង​មួយ​អាទិត្យ ដើម្បី​កុំ​ឲ្យ​​ខូច​ស្រទាប់​ការ​ពារ​ធ្មេញ។​

បញ្ជាក់ ម្សៅ​សូដា អាច​រក​ទិញ​បាន​នៅ​​ផ្សារ​ទំនើប ឬ​នៅ​តាម​ម៉ាត​មួយ​ចំនួន។

២. ស្រ្តប៊េរី

គ្រឿង​ផ្សំ :

  • ស្រ្តប៊េរី ១-៣ ផ្លែ
  • អំបិល​មួយ​ចិប
  • ម្សៅ​សូដា​កន្លះ​ស្លាប​ព្រា​កាហ្វេ (ដាក់​ក៏​បាន​អត់​ក៏​បាន)

របៀប​ធ្វើ :

កិន​ស្រ្តប៊េរីឲ្យ​ម៉ត់ រួច​លាយ​​គ្រឿង​ផ្សំ​​ទាំងអស់​ចូល​គ្នា យក​កន្សែង​ស្អាត​ ជូត​ធ្មេញ​ឲ្យ​ស្ងួត រួច​ហើយ​យក​​វា​ទៅ​លាប​លើ​ធ្មេញ​ដោយ​ប្រើ​ច្រាស​ដុស​ធ្មេញ ទុក​ចោល​​​ ៥នាទី ហើយ​សឹម​ខ្ពុរ​មាត់​ចេញ​នឹង​ទឹក​ធម្មតា។ វិធី​នេះ​អ្នក​អាច​ធ្វើ​​ ​រាល់​យប់ ​ដើម្បី​បាន​ប្រសិទ្ធភាព​ខ្ពស់។​

ដើម្បី​ថែរក្សា​ធ្មេញ​ឲ្យ​​នៅ​តែ​ស​ អ្នក​ត្រូវ​ដុស​សម្អាត​ ថែ​ទាំ​ឲ្យ​​បាន​ស្អាត​ល្អ មិន​​ត្រូវ​ផឹក​កាហ្វេ ឬភេសជ្ជ:ដែលមាន​ជាតិស្ករខ្លាំង ជក់បារី និង​អាហារដាក់​ជាតិ​ពណ៌ ដែល​អាច​​ធ្វើឲ្យប៉ះពាល់សុខភាព និង​ពណ៌ធ្មេញផងដែរ ៕


ប្រភព៖ Everydayroots ប្រែ​សម្រួល៖ ដេត ឈុនអីុ

អត្ថបទថ្មី