បើ​​ប្រុស​ៗ​នៅតែ​​ចូលចិត្ត​ធ្វើ ៦ យ៉ាង​នេះ​ទៀត ជា​ចេតនាបំផ្លាញ​ស្នេហា​ខ្លួន​ដោយ​ផ្ទាល់​ដៃហើយ

  • 2018-04-13 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សេចក្ដី​ស្រលាញ់​ជាទូទៅ គឺជា​រឿង​លំបាក​សម្រាប់​មនុស្ស​ពីរ​នាក់។ ព្រោះ​ពេល​ខ្លះ​ម្នាក់​ៗ​ចង់​ឈ្នះ​រាង​ខ្លួន​ពេក ដោយ​មិន​គិត​ពី​អារម្មណ៍​ម្ខាង​ទៀត។ បើ​ចូលចិត្ត​ធ្វើ​រឿង ៦ យ៉ាង​នេះ គឺ​ស្រី​ៗ​ខ្លួនឯង​នឹង​ហើយ​ដែល​បំផ្លាញ​ទំនាក់ទំនង​ស្នេហា​ខ្លួន​ឯង​ផ្ទាល់​ដៃ៖

១.មិន​ស្ដាប់​ដៃគូ​និយាយ

ការ​ដែល​ធ្វើ​ឫក​ព្រងើយកន្តើយ​ហី​ៗ មិន​ខ្ចី​យក​ត្រចៀក​ស្ដាប់​ដៃគូ គឺជា​ការ​បំផ្លាញ​ទឹកចិត្ត​ស្រលាញ់។ យូរ​ៗ​ទៅ​ទំនាក់ទំនង​អ្នក​ទាំងពីរ​នឹង​ដើរ​ដល់​ផ្លូវ​បំបែក ហើយ​អ្នក​ដែល​រុញច្រាន​វា គឺ​អ្នក​នេះ​ឯង។

២.មិន​មាន​ពេល​វេលា​គ្រប់គ្រាន់​សម្រាប់​ដៃគូ

នេះ​គឺជា​ឃាតក​សម្លាប់​ទំនាក់ទំនង​ដៃគូ​ជាច្រើន​មក​ហើយ។ បើ​អ្នក​នៅតែ​បណ្ដោយ​ឲ្យ​ការងារ​គ្របដណ្ដប់​សម្ពន្ធភាព​ស្នេហា ច្បាស់​ណាស់​ថា​បុរស​នឹង​ដើរចេញ​ពី​អ្នក។ មិន​ថា​មមាញឹក​យ៉ាង​ណា​ទេ គួរ​រក​ពេលវេលា​ឲ្យ​ដៃគូ​ខ្លះ​។

៣.ផ្ដល់​ឲ្យ​ពេល​ផ្ទាល់ខ្លួន​ពេក

សូម​ចងចាំ​ថា​មនុស្ស​គ្រប់គ្នា​មាន​ជីវិត​ផ្ទាល់​ខ្លួន ប៉ុន្តែ​មិនមែន​គ្រប់​រឿង​សុទ្ធតែ​ជា​រឿង​ផ្ទាល់​ខ្លួន​របស់​ដៃគូ​ពេក​ទេ។ ទង្វើ​នេះ​បង្ហាញ​ពី​ការ​មិន​យក​ចិត្ត​ទុក​ដាក់ និង​ខ្វល់​ពី​ភាគី​ម្ខាង​ទៀត។

៤.ការ​កុហក

ការ​កុហក​បោកប្រាស់ ធ្វើឲ្យ​ទំនាក់ទំនង​ណា​ក៏​ដូចគ្នា​ដែរ គឺ​នឹង​ចប់​នៅ​ថ្ងៃ​ណា​មួយ​ជាក់​ជា​មិន​ខាន។ រឿង​ខ្លះ​អ្នក​អាច​ពន្យល់​ប្រាប់​នាង​បាន ដើម្បី​កុំឲ្យ​ពេល​មនុស្ស​ស្រី​ដឹង​ដោយ​ខ្លួនឯង​ចាប់ផ្ដើម​អន់​ចិត្ត និង​គិត​ថា​ដៃគូ​បោកប្រាស់។

៥.និយាយ​អំពី​អតីតកាល​ច្រើន​ពេក

ការ​រំលឹក​រឿង​អតីត​សង្សារ​ចាស់ នៅ​ចំពោះ​មុខ​មនុស្ស​ស្រី ប្រៀប​បី​ដូចជា​ការ​រុញ​នាង​ទម្លាក់​ជ្រោះ។ ព្រោះ​នារី​គិត​ថា ខ្លួន​មិន​ស្មើ​នឹង​អ្នក​ចាស់​របស់​ដៃគូ​ខ្លួន បាន​ជា​គេ​រំលឹក​រហូត ហើយ​នាង​ប្រាកដជា​ដើរ​ចេញ​នៅ​ពេល​ណា​មួយ។

៦.មិន​ចាត់​ទុក​នាង​ជា​សមាជិក​គ្រួសារ

បើ​អ្នក​នៅ​រក្សា​អាថ៌កំបាំង​ផ្សេង​ៗ ឬ​មិន​ដែល​ប្រាប់​អ្វី​ដល់​នាង​សោះ ព្រោះ​មិន​ធ្លាប់​គិត​ថា​នាង​ជា​សមាជិក​ម្នាក់​ក្នុង​គ្រួសារ គឺជា​ការ​បំផ្លាញ​មនោសញ្ចេតនា​គ្នា​ទាំង​រស់។ ស្រី​ៗ​ឆាប់​អន់​ចិត្ត​ណាស់ ហើយ​នាង​នឹង​ចាកចេញ ព្រោះ​មិន​ចង់​តែលតោល​បែប​នោះ​ទៀត៕

ចុចអាន៖យល់​ចិត្ត​មនុស្ស​ស្រី៖ ហេតុផល​ធំ​ៗ​ដែល​​នាំ​ឲ្យ​​ស្រី​ៗ​មិន​សូវ​និយាយ​ការ​ពិត

ប្រភព៖ womansbeautyextra ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម