យល់​ចិត្ត​មនុស្ស​ស្រី៖ ហេតុផល​ធំ​ៗ​ដែល​​នាំ​ឲ្យ​​ស្រី​ៗ​មិន​សូវ​និយាយ​ការ​ពិត

  • 2018-04-12 08:38:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ស្រី​មាន​ហេតុ​ផល​ច្រើន​ដែល​ត្រូវ​កុហក​ ដែល​មនុស្ស​ប្រុស​ខ្លះ​មិន​អាច​យល់។ ​ភាគ​ច្រើន​ការ​កុហក​របស់​មនុស្ស​ស្រី​គឺ ​ចង់​ឲ្យ​ល្អ​ទាំង​សង​ខាង។ ការ​កុហក​អាច​ប៉ះ​ពាល់​ដល់​ទំនាក់​ទំនង​ស្នេហា​ តែ​ត្រូវ​ដឹង​ពី​ហេតុផល​និង​បញ្ហា​ដែល​នាង​បាន​ជួប​ប្រទះ​ជា​មុន​សិន។ ហេតុ​ផល​ចំនួន ៥នេះ​ហើយ​ដែល​មនុស្ស​ស្រី​ច្រើន​តែ​កុហក៖

១. នាង​ចង់​លាក់​បាំង​អតីត​កាល

មនុស្ស​ស្រី​កុហក​ព្រោះ​តែ​មិន​ចង់​ឲ្យ​ដៃ​គូ​ដឹង​ពី​អតីត​កាល​របស់​នាង ​ទោះ​ជា​អតីត​កាល​នោះ​ល្អ ឬ​អាក្រក់​ក៏​ដោយ។​នាង​មាន​អារម្មណ៍​ថា​ ប្រសិនបើ​នាង​ប្រាប់​ការ​ពិត ​​នោះ​គេ​នឹង​វាយ​តម្លៃ​មិន​ល្អ​លើ​នាង​ទើប​នាង​លាក់​បាំង​អោយ​ជិត​តាម​ដែល​អាច​ទៅ​បាន។ អតីត​កាល​នោះ​ប្រហែល​ជា​កំហុស​ដែល​នាង​មិន​ចង់​ឲ្យ​គ្រប់​គ្នា​ដឹង។ ​នាង​មិន​ចង់​ឲ្យ​អ្នក​មើល​មក​នាង​ជា​មនុស្ស​អាក្រក់។​ដើម្បី​ឲ្យ​គេ​មើល​មក​នាង​ជា​មនុស្ស​ល្អ​នាង​ត្រូវ​តែ​កុហក​រឿង​ខ្លះ​។

២. នា​ង​ព្យាយាម​រក្សា​គម្លាត​ពី​អ្នក

មាន​នារី​ខ្លះ​និយាយ​កុហក​ដើម្បី​រក្សា​គម្លាត​រវាង​នាង​និង​អ្នក​។ ​នេះ​ប្រហែល​ជា​នាង​មិន​ចង់​ឲ្យ​អ្នក​ឈឺ​ឆ្អាល​ក្នុង​រឿង​របស់​នាង​ឬ ក៏​នាង​ចង់​លាក់​បាំង​ការ​ពិត ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ទាំង​សង​ខាង ។

៣. នាង​កុហក​ព្រោះ​ចង់​សាក​ចិត្ត​អ្នក

មនុស្ស​ស្រី​តែង​កុហក​ដើម្បី​ចង់​ដឹង​ថា​ ដៃ​គូរ​របស់​នាង​នឹង​មាន​ប្រតិកម្ម​យ៉ាង​មិច។​ឧទាហរណ៍​៖ នាង​កុហក​អ្នក​ហើយ​នាង​ប្រាប់​អ្នក​ថា​ប៉ា​ម៉ាក់​របស់​នាង​លែង​លះ​គ្នា ​តែ​ការ​ពិត​គឺ​អត់​ទេ។នាង​ធ្វើ​បែប​នេះ​គ្រាន់​តែ​ចង់​ដឹង​ថា​អ្នក​នឹង​ធ្វើ​យ៉ាង​ណា ​លួង​នាង​របៀប​ណា ​ឬ​ដោះ​ស្រាយ​របៀប​ណា​។

៤. នាង​គិត​ថា​ការ​កុហក​មិន​មែន​ជា​រឿង​ធំ

នារី​មួយ​ចំនួន​គិត​ថា ការ​កុហក​មិនមែន​ជា​រឿង​ធំ​នោះ​ទេ​ហើយ​គិត​ថា​ការ​កុហក​ជា​រឿង​ធម្មតា។ រី​ឯ​នារី​ខ្លះ​ទៀត​គិត​ថា ​ជា​រឿង​ដែល​សប្បាយ​នៅ​ពេល​ដែល​ឃើញ​ពី​ប្រតិកម្ម​របស់​មនុស្ស​ដែល​ខ្លួន​ស្រលាញ់ ។

៥. នាង​មិន​សូវ​ទុក​ចិត្ត​អ្នក

មនុស្ស​ស្រី​គឺ​មិន​សូវ​យក​ទុក​ចិត្ត​លើ​ដៃ​គូ​របស់​ខ្លួន​ទេ។​ដូច្នេះ​ហើយ​ទើប​នាង​លាក់​បាំង​ពី​ចរិត​ពិត​របស់​នាង​ ទាល់​តែ​នាង​ចាប់​ផ្ដើម​ទុក​ចិត្ត​អ្នក​ទើប​នាង​បង្ហាញ​ធាតុ​ពិត​របស់​នាង។

ឥលូវ​នេះ​អ្នក​បាន​ដឹង​ហើយ​ថា ហេតុ​អ្វី​បាន​ជា​មនុស្ស​ស្រី​​មិន​សូវ​និយាយ​ការ​ពិត។​ ​ដូច្នេះ​ហើយ​នៅ​ពេល​ដែល​អ្នក​ចាប់​បាន​​នាង​និយាយ​កុហក​អ្នក​គួរ​ណាស់​តែ​យល់​ពី​ហេតុ​ផល​ឲ្យ​បាន​ច្បាស់ ជា​មុន​សិន​ មុន​នឹង​សម្រេច​ចិត្ត​ថា​ ​ឈ្លោះ​ជាមួយ​នាង ៕

ចុចអាន៖

ប្រភព៖ Boldsky ប្រែសម្រួល៖ តាន់ ច័ន្ទលក្ខិណា

អត្ថបទពេញនិយម