Kimberly ​កាន់​តែ​​ប្លែក​ជាង​មុន ក្នុង​ឈុត​​ទេព​ធីតា​មហាសង្ក្រាន្ត​ថ្មី

  • 2018-04-11 04:12:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​សង្ក្រាន្ត​ឆ្នាំ​ថ្មី​ជិត​ចូល​មក​ដល់ តារា​សម្ដែង​ថៃ Kimberly ក៏​បាន​​មាន​ឱកាស​តុបតែង​កាយ​ជា​ទេពធីតា​មហាសង្ក្រាន្ត​ជាថ្មី កាល​ពី​ថ្ងៃ​ទី​១០​ ខែ​មេសា ម្សិលមិញ​នេះ។ ​រៀប​ចំ​តម្រូវ​ក្បួន​មហាសង្ក្រាន្ត​ឆ្នាំ​នេះ តួ​ឯក​ស្រី​ជួរ​មុខ​ប្រចាំ​ប៉ុស្តិ៍​លេខ​៣​ បាន​តែង​ខ្លួន​ជា​ព្រះ​នាង​ម​ហោធរៈ​ទេវី បុត្រី​ទី ៧ នៃ​កបិល​មហាព្រហ្ម មាន​ផ្កា​ត្រកៀត សៀត​នៅ​ព្រះ​កាណ៌ ព្រះហស្ត​ស្តាំ​កាន់​កងចក្រ ព្រះហស្ត​ឆ្វេង​កាន់​ត្រីសូល៍ គង់​លើ​មយូរ៉ា ឬ​ស្ដេច​ក្ងោក ជា​ពាហនៈ។​

ត្បិត​តែ​ធ្លាប់​តែង​ខ្លួន​ជា ទេពធីតា​សង្ក្រាន្ត​ម្ដង​ហើយ​កាល​ពី​ឆ្នាំ​មុន ប៉ុន្តែ​​​ឆ្នាំ​នេះ Kimberly បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ជា​ច្រើន​លាន់​មាត់​សរសើរ​ពី​សម្រស់​របស់​ខ្លួន ដែល​មើល​ទៅ​ស្រស់​ស្អាត​ជាង​កាល​តុបតែង​ឆ្នាំ​មុន។ ទស្សនា​រូបភាព​ខាង​ក្រោម​នេះ៖

ប្រភព៖ Kapook ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម