ចន្លោះ​ម៉ោង​គេង​ដែល​ល្អ​បំផុត ​ដើម្បី​ឲ្យ​ក្មេង​តូច​មាន​ប្រាជ្ញា​ឆ្លាតវៃ

  • 2018-04-09 04:40:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្រៅ​ពី​របប​អាហារ ​ការ​គេង​ពិត​ជា​មាន​សារៈសំខាន់​ដើម្បី​ជំនួយ​ដល់​ថាមពល​ខួរក្បាល។ សម្រាប់​អ្នក​ដែល​ជា​ឪពុក​ម្តាយ ​គួរ​តែ​យល់​ដឹង​ពី​ម៉ោង​ពេល​គេង​ដែល​សមស្រប​សម្រាប់​កូន​តូច ​ដើម្បី​ឲ្យ​ពួក​គេ​មាន​ប្រាជ្ញា​ឆ្លាតវៃ។

ម៉ោង ​១០-១ យប់៖ ចន្លោះ​ម៉ោង​នេះ​គឺ​ជា​ពេល​ដែល​អ័រម៉ូន​មាន​ការ​លូតលាស់​ខ្លាំង ​ច្រើន​ជាង​ពេល​ធម្មតា​ពី ​៥​ទៅ​៧​ដង​ឯណោះ។ រយៈ​ពេល​នៃ​ការ​កើន​ឡើង​អ័រម៉ូន​នេះ​ផ្ទាល់ ​បាន​ជះ​ឥទ្ធិពល​ដល់​សមត្ថភាព​ខួរក្បាល​របស់​ក្មេង​តូច ​ប៉ុន្តែ​ឪពុក​ម្តាយ​ត្រូវ​ប្រាកដ​ថា​កូន​របស់​​ខ្លួន​គេង​លក់​ស្កប់​ស្កល់​ក្នុង​ចន្លោះ​ពី​ម៉ោង ​១០​ ទៅ ​ម៉ោង​ ១​យប់។

ម៉ោង ​៥-៧ ​ព្រឹក៖ វា​ក៏​មិន​ខុស​ពី​ម៉ោង​ពេល​ខាង​លើ​ដែរ ​ដែល​ក្មេង​តូច​ត្រូវ​តែ​គេង​លក់​ស្កប់ ​ចាំ​ឲ្យ​ផុត​ម៉ោង ​៧​ព្រឹក​សឹម​ឲ្យ​គេ​ភ្ញាក់។

រូបតំណាង

យ៉ាង​ណា​មិញ ​ដើម្បី​ធ្វើ​ឲ្យ​ក្មេង​តូច​គេង​លក់​ស្កប់​ក្នុង​ចន្លោះ​ពេល​ខាង​លើ​បាន ​លុះត្រា​តែ៖

១. កន្លែង​គេង​មាន​ភាព​ស្ងប់​ស្ងាត់ ​ហាម​មាន​សម្លេង​រំខាន។

២. កុំ​នាំ​ក្មេង​លេង​ទាល់​តែ​គេ​ហត់​ហើយ​ទើប​នាំ​ទៅ​គេង ​ធ្វើ​បែប​នេះ​អាច​មាន​ផល​ប៉ះពាល់​ដល់​ខួរក្បាល ​និង​ការ​លូតលាស់​របស់​ក្មេង។

៣. រៀបចំ​កន្លែង​គេង​ឲ្យ​មាន​ផាសុកភាព ​មាន​ខ្នើយ​ភួយ​ត្រឹមត្រូវ៕

ចុចអាន៖ទង្វើទាំង ៥ របស់ឪពុកម្តាយធ្វើឱ្យកូនក្លាយជាក្មេងឈ្លើយដោយមិនដឹងខ្លួន

ប្រភព៖ kenhphunu ប្រែ​សម្រួល៖ អ៊ុង រ័ត្នបញ្ញា

អត្ថបទពេញនិយម