បះសក់​បើ​ដឹង​ពី​អាយុ​ពិត​របស់​តារា​សម្ដែង​ប្រុស​សង្ហា​រូប​នេះ

  • 2018-04-08 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តារា​សម្ដែង​ជួរ​មុខ​តៃវ៉ាន់ Dylan Kou ឆ្នាំ​នេះ​បាន​ឈាន​ចូល​វ័យ​ ៤១​ឆ្នាំ​ទៅ​ហើយ តែ​រូប​សម្បត្តិ​នៅ​តែ​ក្មេង​ដូច​កាល​ចូល​សិល្បៈ​ដំបូង​កាល​ពី​ឆ្នាំ​២០០៤។

តារា​សម្ដែង​ប្រុស​ល្បី​ឈ្មោះ​តៃវ៉ាន់ Dylan Kou កើត​នៅឆ្នាំ​ ១៩៧៧ចាប់​ផ្ដើម​ធ្វើ​ជា​តារា​ម៉ូដែល​តាំង​ពី​ខ្លួន​មាន​អាយុ​ ១៩​ឆ្នាំ។ ក្រោយ​ពេល​ទទួល​បាន​ជោគជ័យ​លើ​វិថី​ដើរ​ម៉ូដ​នេះ ប្រុស​ស្អាត​វ័យ​ ៤១​ឆ្នាំ​បាន​ប្ដូរ​មក​ចាប់​អាជីព​ជា​តារា​សម្ដែង​វិញ​ក្នុង​ឆ្នាំ​២០០៤។ ជាមួយ​ស្នាដៃ​ដំបូង ក្នុង​វិស័យ​ភាពយន្ត លោក​បាន​ល្បី​ឈ្មោះ​មួយ​រំពេច។ យ៉ាងណាក្ដី រឿង​ក្រោយ​ៗ​របស់​លោក មិន​ទទួល​បាន​ការ​ចាប់​អារម្មណ៍​នោះ​ឡើយ។

ក្នុង​ឆ្នាំ​​ ២០១៨​នេះ រឿង​ភាគ​ថ្មី "Win The World” របស់​លោក សម្ដែង​រួម​ជាមួយ​តារា​កំពូល​តារា​ស្រី Fan Bingbing គ្រោង​នឹង​នាំ​មក​ភាព​ល្បី​ឈ្មោះ​ឡើង​វិញ។ យ៉ាង​ណាក្ដី ដោយ​សារ​តែ​រឿង​អាស្រូវ​មួយ​ចំនួន រឿង​ភាគ​ខាង​លើ​ត្រូវ​បាន​ពន្យារ​ម្ដង ជា​ពីរ​ម្ដង មិន​ដឹង​ថា​ពេល​ណា​ទើប​ចាក់​ផ្សាយ។

មិន​ត្រឹម​តែ​តារា​សម្ដែង​ដ៏​ឆ្នើម​នោះ​ទេ Dylan ក៏​ជា​តារា​ចម្រៀង​ម្នាក់​ផង​ដែរ គិត​មក​ត្រឹម​ពេល​នេះ លោក​បាន​បញ្ចេញ​អាល់ប៊ុម​ជាង​ ២០​អាល់ប៊ុម​មក​ហើយ។ និយាយ​ពី​រឿង​ស្នេហា​វិញ ទោះ​មាន​វ័យ​ជ្រេ​ហើយ​ក្ដី ក៏​បុរស​កំពស់ ១.៨៨ម៉ែត្រ​រូប​នេះ នៅ​លីវ​នៅ​ឡើយ ពោល​ពេល​បច្ចុប្បន្ន​អត់​ទាន់​មាន​មិត្ត​ស្រី​នៅ​ឡើយ​ទេ៕

ចុចអាន៖Fan Bingbing នៅ​តែ​ញញឹម​ខ្ជឹប​ទោះ​បី​បាត់​លុយ​៨០​លាន​ដុល្លារ​ក៏​ដោយ

ប្រភព៖ Zing ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម