ជិត​ចូល​ឆ្នាំ​ខ្មែរ​ មក​ដឹង​​អត្ថន័យ​ ការ​យក​ផ្កាឈូក​ថ្វាយ​ព្រះ​ និងរៀន​បត់​ទាំង​អស់​គ្នា​ (វីដេអូ)

  • 2018-04-06 06:54:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មាន​មនុស្ស​មិន​តិច​ទេ​ដែល​តែង​តែ​យក​ផ្កាឈូក​ថ្វាយ​ព្រះ​រៀងរាល់​ពេល​បុណ្យ​ តែ​មិន​យល់​អត្ថន័យ​នៃ​ការ​ថ្វាយ​ផ្កា​ឈូក​នេះ។​ ផ្កា​ឈូក​តំណាង​ឲ្យ​ទឹក​ចិត្ត​បរិសុទ្ធ​ សទ្ធា​ជ្រះថ្លា​ និង​ភាព​អំណត់​ ដែល​សម​ស្រប​សម្រាប់​ថ្វាយ​ព្រះ។​ ផ្កាឈូក​ដុះ​ចេញ​ពី​ដី​ភក់​ពិត​មែន​ តែ​មិន​ប្រឡាក់​ភក់​នោះ​ទេ​ តែ​ថែម​ទាំង​ស្រស់​ស្អាត​និង​មាន​ក្លិន​ក្រអូប​ទៀត​ផង​។​ ប្រៀប​នឹង​មនុស្ស​ដែល​កើត​ក្នុង​ស្ថានភាព​លំបាក​ ឬ​អាក្រក់​បែប​ណា​ក៏​ដោយ​ ឲ្យ​តែ​មាន​ភាព​អំណត់​ ទឹកចិត្ត​បរិសុទ្ធ​ និង​សទ្ធា​ជ្រះ​ថ្លា​គឺជា​សុទ្ធតែ​ជា​មនុស្ស​ស្រស់​ស្អាត​និង​មាន​តម្លៃ​ផង​ដែរ។​ ផ្កាឈូក​មាន​ប្រវត្តិ​ផ្សារ​ភ្ជាប់​នឹង​ព្រះ​ពុទ្ធ​សាសនា​ដែល​តំណាល​ថា​ ពេល​ទ្រង់​ប្រសូត​ភ្លាម​ដើរ​បាន​ ៧​ជំហាន​ទ្រ​ដោយ​ផ្កាឈូក​ ជា​បល្ល័ង្ក​សម្រាប់​ទ្រង់​គង​ធ្វើ​សមាធិ​ត្រាស់​ដឹង​និង​ចូល​និព្វាន​ផង​ដែរ។​ ប្រជាជន​ខ្មែរ​យើង​តែង​មាន​ជំនឿ​ថា​ការ​យក​ផ្កាឈូក​ថ្វាយ​ព្រះ​អាច​ប្រាថ្នា​ជាតិ​ក្រោយ​កើត​មក​មាន​សម្រស់​ស្រស់​ស្អាត​ដូច​ផ្កា​ឈូក​ផង​ដែរ​។​ ដូច​នេះ​ហើយ​នៅ​ពេល​ចូល​ឆ្នាំ​ខាង​មុខ​នេះ​កុំ​ភ្លេច​បត់​ផ្កាឈូក​ទុក​សម្រាប់​ថ្វាយ​ព្រះ​ទាំង​អស់​គ្នា​ ដោយ​វិធី​បត់​ងាយ​ៗ​ខាង​ក្រោម​នេះ៖

អត្ថបទ៖ Pencharm

អត្ថបទពេញនិយម