ល្បិច​ឆ្លាតវៃ​​ក្នុង​ផ្ទះ​បាយ​ កូនប្រសាស្រី​ត្រូវ​ចេះ ​ដើម្បី​ចងចិត្ត​ម្តាយក្មេកនិង​ស្វាមី

  • 2018-04-04 04:49:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដើម្បី​ក្លាយ​ស្ត្រី​មេ​ផ្ទះ​ដ៏​ពូកែ​ក្នុង​រឿង​ចង្ក្រាន​ជើង​ឆ្នាំង ​អ្នក​ប្រាកដ​ជា​ចង់​ដឹង​ពី​ល្បិច​ឆ្លាតវៃ​មួយ​ចំនួន​នៅ​ក្នុង​ផ្ទះ​បាយ ​ជាពិសេស​គឺ​គ្រប់​យ៉ាង​ដែល​ទាក់ទង​នឹង​ម្ហូប​អាហារ។ ជឿ​ថា​ក្នុង​ចំណោម​ប៉ុន្មាន​ចំនុច​ខាង​ក្រោម​ ក៏​មាន​ស្ត្រី​មេ​ផ្ទះ​ខ្លះ​បាន​ដឹង ​ហើយ​ខ្លះ​ទៀត​ក៏​មិន​ដែល​ដឹង​សោះ​តែ​ម្តង។

១. ដើម្បី​បំពង​ដំឡូង​ឲ្យ​ស្រួយ​ឆ្ងាញ់ ​ត្រូវ​ត្រាំ​វា​ក្នុង​ទឹក​ប្រហែល​ ៣​នាទី​សិន ​រួច​ស្រង់​ឡើង​ហើយ​សឹម​យក​ទៅ​បំពង។

២. ដំឡូងបារាំង​មិន​លូត​ឬស​ឡើយ ​បើ​ទុក​វា​នៅ​ជិត​ផ្លែ​ប៉ោម។

៣. ដើម្បី​រំលាយ​សូកូឡា​មិន​ឲ្យ​ខ្លោច​អ្នក​អាច​ប្រើ​ចំហាយ​ទឹក​ក្តៅ ​ឬ​ម៉ាស៊ីន​ផ្លុំ​សក់​ក៏​បាន។

៤. បាញ់​ស្រ្ពាយ​ស្រា​ក្រហម​តិច​ៗ​លើ​សណ្តែក​ដី​ដែល​នៅ​ក្តៅ​ ក្រោយ​បំពង​រួច ​អ្នក​នឹង​ទទួល​បាន​សណ្តែក​ដី​ដែល​ស្រួយ​ឆ្ងាញ់។ ពេល​សណ្តែក​ដី​ត្រជាក់​ហើយ​សឹម​ក្រឡុក​អំបិល​ស្ករ។

៥. បំបាត់​ក្លិន​ឆ្អាប​របស់​ត្រី ​ដោយ​ត្រាំ​វា​ក្នុង​ទឹក​មួយ​លីត្រ​លាយ​ជាមួយ​ទឹក​ខ្មេះ ​និង​ខ្ញី​ចិញ្ច្រាំ ​បន្ទាប់​មក​ចាំយក​ទៅ​ចម្អិន។

៦. ស៊ុត​ថ្មី ​ឬ​ស៊ុត​ចាស់​អាច​ពិសោធន៍​ដឹង​ដោយ​ត្រាំ​ក្នុង​ទឹក​អំបិល។ បើ​ស៊ុត​ថ្មី​នៅ​ស្រស់​ល្អ ​វា​នឹង​អណ្តែត​ក្នុង​កែវ​ទឹក​អំបិល​នោះ។

៧. យក​ចង្កឹះ​ដាក់​ក្នុង​ខ្ទះ​ខ្លាញ់ ​បើ​វា​មាន​ពពុះ​ជាប់​ចង្កឹះ​មាន​ន័យ​ខ្លាញ់​ក្តៅ​អាច​ដាក់​ចៀន​ឬ​បំពង​បាន​ហើយ។

៨. មុន​ច្របាច់​ក្រូចឆ្មារ​ត្រូវ​លុញ​ឈ្លី​វា​ជា​មុន​ដើម្បី​ឲ្យ​ចេញ​ទឹក​ច្រើន។

៩. ចង់​កម្តៅ​នំប័ុង​ដែល​ស្វិត ​ត្រូវ​ស្រោច​ទឹក​ឲ្យ​ជោគ​នំប័ុង​សិន​រួច​ចាំ​យក​ទៅ​កម្តៅ​ក្នុង Oven ​ធ្វើ​ដូចនេះ​នំប័ុង​នឹង​ទន់​ល្អ៕

ចុចអាន៖ប្រយោជន៍​ ៥​យ៉ាង​បន្ថែម​ពី​ការ​ប្រើប្រាស់​ធ្យូង​ក្នុង​ផ្ទះ

ប្រភព៖ bestie ប្រែ​សម្រួល៖ អ៊ុង រ័ត្នបញ្ញា

អត្ថបទពេញនិយម