ឆ្លង​មេរោគ​នឹង​ឆ្លង​ទៅ​ទ្វារមាសយ៉ាង​ងាយ បើ​ទម្លាប់​ធ្វើ​ទាំង ៥ នេះ​លើ​ខោទ្រនាប់

  • 2018-04-03 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ខោទ្រនាប់ គឺជា​កន្លែង​ងាយ​នឹង​ឆ្លង​មេរោគ​ទៅ​ប្រដាប់​ភេទ​ខ្លាំង​ណាស់ ជាពិសេស​ខោ​មនុស្ស​ស្រី​តែម្ដង។ ដូចនេះ​ហើយ​បើ​មិន​ចង់​ឲ្យ​មាន​មេរោគ​នៅ​តំបន់​ទ្វារមាស សូម​កុំ​ធ្វើ​រឿង ៥ យ៉ាង​នេះ​ជា​ដាច់ខាត៖

១.ស្លៀក​ខោ​ក្នុង​ពណ៌​ក្រហម​ដដែល​ៗ

មនុស្ស​ស្រី​មួយ​ចំនួន​គិត​ថា ពណ៌​នេះ​មើល​ទៅ​មិន​សូវ​ឃើញ​ប្រឡាក់​អាច​ស្លៀក​យូរ​ជាង​ខោ​ធម្មតា។ តែ​ទោះជា​យ៉ាង​ណា​ពណ៌​មិន​អាច​រារាំង​បាក់តេរី​នោះ​ទេ ហើយ​វា​អាច​ប៉ះ​ពាល់​ដល់​ទ្វារមាស​ខ្លាំង​ណាស់។ ដូចនេះ​បើ​ចង់​ប្រើ​ខោ​ក្នុង​មួយ​ច្រើន​ថ្ងៃ គួរតែ​មាន​សំឡី​អនាម័យ​តូច​ស្ដើង​ៗ​មក​បិទ និង​ឧស្សាហ៍​ដូរ​វា​ចេញ ដើម្បី​ចៀសវាង​ការ​ឆ្លង​រោគ​ណា​មួយ។

រូបតំណាង

**២.មិន​លាង​សម្អាត​ទ្វារមាស​ភ្លាម​ៗ​ក្រោយ​ពី​ផ្លាស់**

ទម្លាប់​មួយ​ដែល​មនុស្ស​ស្រី​ជួប គឺ​ទទួល​រង​ការ​រមាស់​ក្រោយ​ពេល​ស្រាត ឬ​ផ្លាស់​ខោ​ក្នុង​ចេញ ព្រោះ​មិនបាន​​លាង​សម្អាត​តំបន់​នោះ។ នេះ​គឺជា​បុព្វហេតុ​នៃ​ការ​រីក​លូតលាស់​របស់​បាក់តេរី​ដែល​បណ្ដាល​ឲ្យ​កើត​ជំងឺ​ផ្សេង​ៗ។

៣.ខោ​ក្នុង​ថ្មី មិន​បាន​បោក​សម្អាត​ជាមុន

ខោ​អាវ​ថ្មី​ៗ​ដែល​មិន​បាន​សម្អាត និង​ពាក់​វា​ភ្លាម​មាន​គ្រោះថ្នាក់​ដល់​សុខភាព​ណាស់ ជាពិសេស​ខោ​ក្នុង​នេះ​តែម្ដង។ នៅ​ក្នុង​ការ​ផលិត​សម្លៀកបំពាក់​គេ​ប្រើ​គ្រឿង​ផ្សំ​មួយ​ចំនួន​ដូចជា ក្រណាត់ ជ័រ សូលុយស្យុង ឬ​ស្ពាន់ធ័រ ... សារធាតុ​គីមី​ទាំងនេះ​នឹង​ធ្វើឲ្យ​អ្នក​ប្រើ​​មាន​បញ្ហា​ឆ្លង​រោគ​ផ្សេង​ៗ ឬ​អាច​ឈាន​ដល់​ការ​គ្មាន​កូន​តែម្ដង។ ដូច្នេះ​សម្លៀកបំពាក់​ថ្មី ពិសេស​ខោ​ក្នុង​ជា​ទូទៅ​ត្រូវ​បោក​ទឹក ដើម្បី​លាង​សម្អាត និង​ហាល​វា​ឲ្យ​ស្ងួត​សិន​ចាំ​ស្លៀក។

៤.ស្លៀក​ខោ​ខាងក្រៅ​រឹប​ពេក

បាន​ជា​ការ​ស្លៀក​ពាក់​ខោ​ខាងក្រៅ ធ្វើឲ្យ​ប៉ះពាល់​ដល់​ទ្វារមាស ព្រោះ​វា​ធ្វើឲ្យ​មាន​ការ​រឹតរួត អាប់អួ និង​ការ​កកិត​គ្នា​រវាង​ខោ​ក្នុង និង​សាច់។ លើស​ពី​នេះ​ទៀត​តំបន់​នេះ​មិន​ត្រូវ​ខ្យល់​ចេញ​ចូល ទើប​បណ្ដាល​ឲ្យ​បាក់តេរី​បង្កបង្កើត​ឡើង ដែល​ប៉ះពាល់​ដល់​សុខភាព​បន្ត​ពូជ។

៥.ស្លៀក​ខោ​ទ្រនាប់​ពេល​ចូល​គេង

ក្រុម​អ្នក​ជំនាញ​បាន​ណែនាំ​ថា ស្ត្រី​គួរ​តែ​ដេក​អាក្រាត​ទើប​ល្អ​សម្រាប់​រាងកាយ ឬ​ជ្រើសរើស​មិន​ស្លៀក​ខោ​ទ្រនាប់។ ពេល​គេង​ទាំង​មាន​ខោ​ក្នុង​រាងកាយ​មិន​អាច​បញ្ចេញ​ញើស ហើយ​ធ្វើឲ្យ​ផ្សិត​កកើត និង​រលាក​ប្រដាប់​ភេទ៕

រូបតំណាង

ប្រភព៖yeah1

ចុចអាន៖ហេតុផល​សាមញ្ញ​ ៥​ យ៉ាង ដែល​បណ្ដាល​ឲ្យ​វដ្ដ​​រដូវ​របស់​ស្ត្រី​យឺតយ៉ាវ

អត្ថបទ៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម