រៀន​ធ្វើ​គ្រឿង​ក្លែម ​សាច់​បីជាន់​បំពង​ល្ង​ទឹក​ជ្រលក់​ហឹរ ​ឆ្ងាញ់​លិទ្ធ​ដៃ​តែ​ម្តង!

  • 2018-04-03 02:24:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កន្លង​មក​ កញ្ញា​តែងតែ​បង្ហាញ​ពី​វិធី​ធ្វើ​ម្ហូប​ប្លែក​ៗ​សម្រាប់​ជា​គំនិត​ដល់​ប្រិយមិត្ត ​ជាពិសេស​ស្ត្រី​មេ​ផ្ទះ​ទាំងឡាយ ​ដែល​ពិបាក​រក​នឹក​ថា​នឹង​ត្រូវ​ធ្វើ​ម្ហូប​អ្វី។ ប៉ុន្តែ​ថ្ងៃ​នេះ ​ប្លែក​បន្តិច​ដែល​យើង​នឹង​លើក​យក​វិធី​ធ្វើ​ម្ហូប​សម្រាប់​ក្លែម​វិញ​ម្តង ​ដឹង​ថា​ឈ្មោះ​អ្វី​ទេ? នោះ​គឺ​ «សាច់បីជាន់​បំពង​ល្អ​ទឹក​ជ្រលក់​ហឹរ»។

គ្រឿង​ផ្សំ៖

-សាច់ជ្រូក​បី​ជាន់

-ល្ង​ស

-ម្ទេស​ម៉ដ្ឋ

-ស្ករ​ត្នោត

-ម្រេច

-ម្សៅ​បំពង

-ទឹក​ស៊ីអ៊ីវ​ខាប់

-អំបិល

គ្រឿងផ្សំ​សម្រាប់​ទឹក​ជ្រលក់៖ ក្រូចឆ្មារ ​ស្លឹក​ខ្ទឹម ​ជីរណា​ ខ្ទឹម​ក្រហម ​ទឹកត្រី ​អង្ករ​លីង។

របៀប​ធ្វើ៖

១. ហាន់​សាច់ជ្រូក​បី​ជាន់​ជា​បន្ទះ​ស្តើង​ល្មម ​រួច​យក​ទៅ​ប្រឡាក់​ជាមួយ​អំបិល ​ល្ង​ស ​ទឹក​ស៊ីអ៊ីវ​ខាប់ ​និង​ម្រេច។

២. លាយ​ម្សៅ​បំពង​ជាមួយ​ទឹក​បន្តិច​ឲ្យ​ខាប់​ល្មម​ ហើយ​ច្របល់​ជាមួយ​សាច់​ជ្រូក​ដែល​ប្រឡាក់​គ្រឿង​ហើយ។

៣. បន្ទាប់​មក​ដាក់​ខ្លាញ់​ឲ្យ​ក្តៅ​បំពង​សាច់ជ្រូក​នោះ​ឲ្យ​ក្រៀម។

៤. ចូល​ដល់​វិធី​ធ្វើ​ទឹក​ជ្រលក់៖ ហាន់​ជីរណា ​ស្លឹក​ខ្ទឹម ​និង​ខ្ទឹម​ក្រហម ​ហើយ​លាយ​ជាមួយ​ស្ករ​ត្នោត​ ទឹកត្រី ​ម្ទេស​ម៉ដ្ឋ​ អង្ករ​លីង ​រួច​ច្របាច់​ក្រូចឆ្មារ។ កូរ​ឲ្យ​សព្វ ​ជា​ការ​ស្រេច៕

ទស្សនា​វីដេអូ​ខាង​ក្រោម៖

ប្រភព៖ YouTube ប្រែ​សម្រួល៖ អ៊ុង រ័ត្នបញ្ញា

អត្ថបទពេញនិយម