ស្ដាប់​លោកស្រី​ វីរៈ​ តារា​ រំលឹក​ពី​ការ​​តុបតែង​ខ្លួន​កាល​ពី​សម័យ​ទសវត្ស​ទី​៦០​ (វីដេអូ)

  • 2018-04-02 07:58:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​តុប​តែង​ខ្លួន​មាន​សភាព​ខុស​គ្នា​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​ទៅ​តាម​ការ​និយម​នា​សម័យ​កាល​និមួយៗ។​ បច្ចុប្បន្ន​នេះ​គេ​សង្កេត​ឃើញ​យុវតី​ភាគ​ច្រើន​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការ​តុបតែង​ខ្លួន​ឲ្យ​មើល​ទៅ​ស្រស់​ស្អាត​ប្លែក​និង​ទាន់​សម័យ​។​ មិន​ខុស​គ្នា​ពី​សម័យ​ទសវត្ស​ទី​៦០​ឡើយ​ ទាំង​ការ​ផាត់​មុខ​និង​ស្លៀកពាក់​ទាន់​សម័យ​គឺ​មាន​ភាព​ពេញ​និយម​ក្នុង​ស្រទាប់​យុវតី​ស្រី​ៗ​។​

លោកស្រី​វីរៈ តារា​ ឆ្វេង
លោកស្រី​វីរៈ តារា​ ឆ្វេង

អ្នក​ស្រី​វីរៈ​ តារា​ដែល​ជា​តារា​សម្ដែង​ជើង​ចាស់​និង​ជា​តួ​ឯក​ស្រី​ក្នុង​រឿង​ <អន​អើយ​ស្រី​អន> ​បាន​រំលឹក​ពី​អតីតកាល​នៃ​ការ​តុប​តែង​ខ្លួន​នៅ​យុវភាព​របស់​លោក​ស្រី​ថា​ កាល​ពី​ដើម​គេ​មិន​និយម​ប្រើ​ប្រាស់​ក្រែម​ម្សៅ​ជា​ប្រចាំ​នោះ​ទេ​ តែ​គេ​ប្រើ​ពេល​មាន​កម្មវិធី​ជួប​ជុំ​ ឬ​ ជប់​លៀង​តែ​ប៉ុណ្ណោះ​។​ ចំពោះ​សក់​ អ្នក​ស្រី​តែង​និយម​ចូល​ចិត្ត​សក់​ត្រង់​ស្មើ​ តែ​មិន​អាច​ធ្វើ​ទៅ​បាន​ដោយ​សារ​ពុំ​ឧបករណ៍​ទំនើប​ដូច​បច្ចុប្បន្ន។​ ដូច្នេះ​អ្នក​ស្រី​ក៏​បង្ខំ​ចិត្ត​ទម្លាក់​សក់​ទាំង​ភ្លី​រួញ​អង្គា​ដី។​ អ្នក​ស្រី​បន្ថែម​ថា​ សម័យ​កាល​នោះ​ដូចគ្នា​ទៅ​នឹង​សម័យ​ឥលូវ​ដែរ​​ដោយ​គេ​និយម​ប្រើ​គ្រឿង​អលង្ការ​ មាស​ និង​ពេជ្រ​តាម​តែ​សមត្ថភាព​ដែល​អាច​ទិញ​បាន។​

លោកស្រីវីរៈ តារាកាលនៅក្មេង
លោកស្រីវីរៈ តារាពេលបច្ចុប្បន្ន

ចង់​ដឹង​កាន់​តែ​ច្បាស់​សូម​ចូល​មើល​វីដេអូ​ទាំង​អស់​គ្នា​៖

រូបភាពផ្ដល់សិទ្ធិដោយ ក្រុមព្រះសូរិយា

ចុចអាន៖វីរៈតារា​ បដិសេធ​វះ​កាត់​កែ​សម្ផស្ស​ និង​ប្រាប់​ពី​អាថ៌​កំបាំង​ថែរក្សា​សម្រស់​

អត្ថបទ៖ Pencharm

អត្ថបទពេញនិយម