៦ ជំហាន ដើម្បី​ក្លាយ​ជា​មនុស្ស​ស្រី​ពេញ​លក្ខណៈ ដែល​ជា​ទី​ប៉ង​នៃ​បុរស​គ្រប់​រូប

  • 2018-03-31 01:28:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បុរស​ជាច្រើន​មាន​ក្ដី​សុបិន និង​មហិច្ឆតា​បាន​រៀបការ​ជាមួយ​ស្ត្រី​ដែល​មាន​ទេពកោសល្យ​អាច​ជួយ​ពួកគេ​ឲ្យ​សម្រេច​ជោគជ័យ​នៅ​ក្នុង​អាជីព​របស់​ពួកគេ។ ដូចនេះ​បើ​ចង់​ក្លាយ​ជា​មនុស្ស​ស្រី​ពេញ​លក្ខណៈ ដែល​បុរស​ប៉ង​ប្រាថ្នា អនុវត្តន៍ ៦ ជំហាន​ដូច​ខាងក្រោម៖

១.មាន​ការងារ​ផ្ទាល់​ខ្លួន

បុរស​តែងតែ​ចង់​បាន​ភរិយា​ ដែល​រួម​គ្នា​ធ្វើ​កិច្ចការ​ផ្សេង​ៗ​ទាំង​នៅ​ក្រៅ និង​ក្នុង​ផ្ទះ​បន្ទាប់ពី​រៀបការ។ ដូចនេះ​ហើយ​អ្នក​គួរតែ​ធ្វើ​ជា​មនុស្ស​ស្រី​មាន​ការងារ​ធ្វើ​រួច​ជាស្រេច ពេល​នៅ​លីវ​ដែល​អាច​ចិញ្ចឹម​ខ្លួន​រស់ ហើយ​ក្រោយ​រៀបការ​អ្នក​នឹង​ឆាប់​សម្រេច​ក្ដី​ប្រាថ្នាទាំងពីរ​នាក់។

រូបតំណាង

**២.ជួយ​គាត់**

ដូច​សុភាសិត​ខ្មែរ​ពោល​ថា "សំណាប​យោង​ដី ស្រី​យោង​ប្រុស" មនុស្ស​ប្រុស​ទោះ​ខ្លាំង​ប៉ុណ្ណា ក៏​ពេល​ខ្លះ​នៅតែ​ត្រូវការ​សុំ​ជំនួយ​ជាពិសេស​ពី​នារី​ដែរ ដូចនេះ​កុំ​បដិសេធ​សំណើ​គាត់​អី។ ជា​ដៃគូ​នឹង​គ្នា គួរតែ​ស្វែងយល់​ពី​កិច្ចការ​របស់​ភាគី​ម្ខាង​ទៀត ព្រោះ​ពេល​មាន​ការ​អ្នក​ជា​ទី​ពឹង​របស់​គាត់។

៣.តស៊ូ

ស្ត្រី​ដ៏​ល្អ​ម្នាក់ មនុស្ស​ប្រុស​គ្រប់​គ្នា​ពិតជា​ចង់​បាន​ ដូចនេះ​ពេល​ដៃគូ​មាន​បញ្ហា​បាត់បង់​គ្រប់​យ៉ាង​ អ្នក​ជា​ទី​ពំនឹង​របស់​គាត់។ នារី​ល្អ​ម្នាក់ គេ​មិន​ដែល​ចាកចោល​បុរស​ក្នុង​គ្រា​មាន​អាសន្ន​ឡើយ។

៤.កៀក​ស្មា​គាត់​ដើរ​ទៅ​រក​ភាព​ជោគជ័យ

មនុស្ស​ដែល​ទទួល​បាន​ជោគជ័យ យ៉ាង​ហោច​ណាស់​ក៏​ស្គាល់​ការ​បរាជ័យ​ម្ដង​ក្នុង​ជីវិត​ដែរ។ នៅ​ពេល​ដែល​អ្នក​ឃើញ​គាត់​ធ្លាក់ខ្លួន​ក្រៀមក្រំ ឬ​កុំ​ភ័យ​ខ្លាច​ គាត់​ពិតជា​ពិបាក​ហាមាត់ក្នុង​ការ​និយាយ​ឃាត់​អ្នក​ណាស់ ព្រោះ​អ្នក​អាច​មកពិបាក​ជាមួយ។ តែ​សម្រាប់​មនុស្ស​ស្រី​ដ៏​ល្អ​ម្នាក់​ប្រាកដជា​នៅ​កៀក​ស្មា​ទាញ​គាត់​ឲ្យ​ឆ្លង​កាត់​ដំណាក់កាល​បរាជ័យ​ទាំងនោះ។

៥.ផ្ដល់​យោបល់​ឲ្យ​គាត់

នៅ​ក្នុង​ការ​ជជែក​វែកញែក​គ្នា បុរស​តែងតែ​សង្ឃឹម​ថា​អ្នក​នឹង​ដឹង​អំពី​របៀប​បង្កើត​គំនិត​ល្អ​ៗ និង​អាច​កសាង​ទំនាក់ទំនង​ដោយ​មិន​សម្លឹង​អ្វី​ទាំងអស់។ ប្រសិនបើ​អ្នក​មាន​គំនិត​ដ៏​អស្ចារ្យ​អាច​ចែករំលែក​វា​ជាមួយ​គាត់ ជំនួស​ឲ្យ​ការ​បង្ហាញ​គាត់។ ព្យាយាម​លៃ​សំឡេង​សម្ដី​ក្នុង​ករណី​ខ្លះ ដើម្បី​ឲ្យ​គាត់​មាន​អារម្មណ៍​ថា​អ្នក គោរព​ស្មោះត្រង់​ជាមួយ​ដោយ​មិន​មាន​ភាព​ធុញទ្រាន់។

៦.ជួយ​កំណែ​លម្អគ្នា

ពេល​មាន​បញ្ហា​ប្រឈម​តិចតួច​អាច​ជួយ​លើក​កម្ពស់​ការ​អភិវឌ្ឍ​របស់​គាត់​កាន់តែ​ច្រើន។ ក្រៅពី​នេះ​សូម​កុំ​ភ្លេច​លើក​ទឹកចិត្ត​ឲ្យ​គាត់​អភិវឌ្ឍ​ជំនាញ​ដែល​អ្នក​គិត​ថា មាន​ប្រយោជន៍ និង​ជួយ​គាត់​ឲ្យ​ទទួល​ជោគជ័យ៕

រូបតំណាង

Sabay ត្រូវការរើស Marketing Consultant។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/j3UhbY

ចុចអាន៖ពេល​ប្រុស​ៗ​ចង់​រៀបការ នឹង​បង្ហាញ​សញ្ញា​​ទាំងនេះ​ចេញ​មកឲ្យ​ខាង​ស្រី​ដឹង

ប្រភព៖ bestie ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម