ប្លែក​មាត់​ជាមួយ​អាហារ​សម្រន់ ​មី​បំពង​រុំ​សាច់​ចិញ្ច្រាំ

  • 2018-03-30 04:51:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មី​បំពង​រុំ​សាច់​ចិញ្ច្រាំ​ជា​អាហារ​សម្រន់​បែប​ថៃ​ដែល​មាន​រូបមន្ត​តាំង​ពី​បុរាណ ​ហើយ​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ​វា​ក៏​តែ​មាន​ការ​ពេញ​និយម​ដដែល។ កុំ​ឲ្យ​ខាត​ពេល​យូរ​ អ៊ី​ចឹង​មក​រៀន​ធ្វើ​តាម​របៀប​ខាង​ក្រោម​ទាំង​អស់​គ្នា៖

គ្រឿងផ្សំ៖

-សាច់​ជ្រូក​ចិញ្រ្ចាំ​ជាប់​ខ្លាញ់

-គល់​គិនឆាយ

-ខ្ទឹម​ស

-ម្រេច​ម៉ដ្ឋ

-អំបិល

-ស្ករ​ស

-ទឹកត្រី

-ស្ករ​ស

-ស៊ុត

-មី​ដុំ

របៀប​ធ្វើ៖

១. យក​មី​ដុំ​ត្រាំ​ទឹក​ឲ្យ​ទន់។

២. យក​គល់​គិនឆាយ ​បុក​ជាមួយ​ខ្ទឹមស ​ម្រេច​ម៉ដ្ឋ ​អំបិល ​ស្ករ​ស​ បន្ទាប់​មក​យក​សាច់​ដែល​ចិញ្ច្រាំ​ហើយ​ច្របល់​ជាមួយ​គ្រឿង​ដែល​បុក​រួច។

៣. យក​ផ្នែក​ក្រហម​នៃ​ស៊ុត​ច្របល់​ជាមួយ​សាច់​ចិញ្រ្ចាំ ​រួច​ដាក់​ទឹក​ត្រី​បន្តិច។

៤. ស្រង់​មី​ឡើង ​ហើយ​ពូត​សាច់​ចិញ្ច្រាំ​ជា​ដុំ ​ដើម្បី​រុំ​ជាមួយ​សរសៃមី។

៥. បន្ទាប់​ពី​រុំ​ជា​ដុំ​ៗ​រួច​ យក​ទៅ​បំពង​ខ្លាញ់​ឲ្យ​ស្រួយ។

៦. ចំពោះ​ទឹក​ជ្រលក់​ អាច​ជ្រើសរើស​ទៅ​តាម​ចំណង់​ចំណូល​ចិត្ត​បាន៕

ចុចអាន៖ប៉ូវ​កម្លាំង​តែ​ម្តង ​ជាមួយ​មុខ​ម្ហូប​ឆា​ថ្លើម​ជ្រូក​ម្រេច​ខ្មៅ!

ប្រភព៖ thairath ប្រែ​សម្រួល៖ អ៊ុង រ័ត្នបញ្ញា

អត្ថបទពេញនិយម