ប៉ុន្មាន​ថ្ងៃ​មុន​ធាត់​ទ្រលុក​ៗ​សោះ ស្រាប់តែ​ឥឡូវ Selena ស្គម​វិញ​បាត់ ដោយសារ...

  • 2018-03-28 04:04:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កាលពី​ជិត​ពីរ​សប្ដាហ៍​មុន​អតីត​មិត្ត​ស្រី Justin Bieber ត្រូវ​បាន​គេ​ថត​បាន​រូបរាង​ដ៏​ធាត់​ដុះ​ក្បាល​ពោះ ពេល​ទៅ​លេង​សមុទ្រ​នៅ​ក្នុង​ទីក្រុង​ស៊ីដនី​ប្រទេស​អូស្ត្រាលី។

Selena Gomez ទៅ​លេង​សមុទ្រ​នៅ​ក្នុង​ទីក្រុង​ស៊ីដនី​

ស្រាប់​តែ​ថ្មី​ៗ​នេះ Selena Gomez បាន​បង្ហាញ​ខ្លួន​នៅ​លើ​ផ្លូវ​មួយ​ក្នុង​ទីក្រុង Los Angeles ដែល​រូបរាង​គឺ​ស្រឡូន​ស្អាត​ឡើង​វិញ ទាក់ទាញ​អ្នក​ចាំ​ថតរូប​មិន​ចេះ​តិច។ តារា​ស្រី​វ័យ ២៥ ឆ្នាំ​បាន ពាក់​អាវ​យឺត​ខើច​បញ្ចេញ​ក្បាលពោះ សំពត់​ពណ៌​ក្រហម​ឆេះ និង​ស្បែកជើង​កែង​ពណ៌​ស​លាយ​ខ្មៅ ជាមួយ​ដំណើរ​ដ៏​សែន​ស្វាហាប់។

នៅ​ក្នុង​សម្លៀកបំពាក់​សិចស៊ី Selena បាន​ធ្វើឲ្យ​មនុស្ស​ជាច្រើន​កោត​សរសើរ​ការ​ងើប​ឡើង​វិញ​យ៉ាង​ឆាប់រហ័ស បន្ទាប់ពី​ធាត់​ទ្រលុក​ៗ​ក្រោយ​បែប​ពី Justin។

Selena Gomez បង្ហាញ​ខ្លួន​នៅ​ទីក្រុង Los Angeles

ជា​ការ​ឆ្លើយតប​របស់​តារា​ចម្រៀង​រូប​នេះ​ទៅ​នឹង​សារព័ត៌មាន​ជាច្រើន​ទាក់ទង​នឹង​រូបរាង​កាយ ម្ចាស់​បទ " Same Old Love” ​បាន​បញ្ជាក់​ថា "ស្តង់ដារ​នៃ​ភាព​ស្រស់​ស្អាត​របស់​ស្រី គឺ​ពិតជា​រឿង​អាប់អួ​ដែល​ធ្វើឲ្យ​ស្ត្រី​សម័យ​ទំនើប​ធ្លាក់​ចូល​ក្នុង​អន្ទាក់​អស់​សង្ឃឹម​ដោយ​ខ្លួនឯង។ ខ្ញុំ​ទើបតែ​រៀន​ស្រលាញ់ និង​ថែរក្សា​ខ្លួន​ខ្ញុំ ព្រោះ​ខ្ញុំ​ចង់​បាន មិនមែន​ដោយសារ​ខ្ញុំ​ត្រូវ​តែ​បង្ហាញ​អ្វី​ទេ"៕

Sabay ត្រូវការរើស Marketing Consultant។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/j3UhbY

ប្រភព៖ afamily ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម